សុខភាព
ទម្លាប់មិនល្អទាំងនេះ មានន័យថាយើងកំពុងបំផ្លាញប្រព័ន្ធភាពស៊ាំខ្លួនឯង
ប្រព័ន្ធភាពស៊ាំក្នុងខ្លួនយើង មានតួនាទីសំខាន់ណាស់ ការពាររាងកាយពីការវាយប្រហាររបស់មេរោគ ហើយនៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយ មេរោគនឹងងាយវាយប្រហាររាងកាយយើង នាំឲ្យសុខភាពកាន់តែចុះខ្សោយ។ ក្រៅពីជំងឺ មានទម្លាប់ប្រចាំថ្ងៃខ្លះៗរបស់យើង អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយខូតខាតដែរ។
១- ចូលគេងយប់ជ្រៅ

បញ្ហាគេងមិនគ្រប់គ្រាន់ ឬទម្លាប់គេងមិនល្អ ជាមូលហេតុធ្វើឲ្យប្រព័ន្ធភាពស៊ាំការពាររាងកាយយើងខូចខាត។ ទម្លាប់គេងមិនល្អ មានទំនាក់ទំនងទៅនឹងមុខងារប្រព័ន្ធភាពស៊ាំចុះខ្សោយ និងចំនួនថយចុះកោសិកាឈាមស (T-Killer Cells) ដែលមាននាទីប្រយុទ្ធប្រឆាំងសម្លាប់ពពួកមេរោគចូលមកបៀតបៀនរាងកាយយើង។
ការស្រាវជ្រាវរកឃើញថា ប្រុសៗដេកត្រឹមតែ ៤ ម៉ោង/ថ្ងៃ រយៈពេលមួយសប្តាហ៍ មានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះនៃចំនួនកោសិកាឈាមស សម្រាប់ប្រយុទ្ធជំងឺផ្តាសាយធំនៅក្នុងឈាម (អាចធ្វើឲ្យកើនឡើងសាជាថ្មីដោយថ្នាំចាក់បង្ការផ្តាសាយ) បើធៀបនឹងប្រុសៗគេងគ្រប់គ្រាន់ចន្លោះពី ៧,៥-៨,៥ ម៉ោង/ថ្ងៃ។
ជាទូទៅ មនុស្សធម្មតាត្រូវការគេងពី ៧-៩ ម៉ោង/យប់ ដោយគ្មានការរំខានបង្អាក់ដំណេកឡើយ។ ទោះយ៉ាងនេះក្តី ដើម្បីឲ្យកាន់តែប្រសើរ ត្រូវចេះកម្រិតថាមពលរបស់យើងនៅពេលព្រឹក និងពេញមួយថ្ងៃ ព្រោះបើយើងអស់កម្លាំងពេលភ្ញាក់ពីគេងនៅពេលព្រឹក មានន័យថា យើងគេងមិនបានគ្រប់គ្រាន់ ឬស្កប់ស្កល់ឡើយ។
២- ប្រើប្រាស់ប៊ិកសាធារណៈ

យើងងាយនឹងឆ្លងមេរោគ តាមរយៈការប៉ះពាល់ពីដៃមួយទៅដៃមួយទៀត។ ជំនួសការប្រើប្រាស់ប៊ិកដែលគេផ្តល់ជូន ដូចជា នៅធនាគារ កន្លែងផ្ទេរប្រាក់ ឬកន្លែងណាមួយទាមទារការប្រើប្រាស់ប៊ិក ចាំថាត្រូវប្រើប្រាស់ប៊ិករបស់យើងផ្ទាល់ ដើម្បីបន្ថយហានិភ័យជាប់ដោយមេរោគ។ ហេតុនេះ រាល់ពេលព្រឹកមុនពេលចាកចេញពីផ្ទះ សូមដាក់ប៊ិកនៅក្នុងកាបូប ហើយយកវាតាមជាមួយយើងទៅគ្រប់កន្លែងដែលយើងបានទៅ។ សូម្បីតែនៅការិយាល័យវេជ្ជបណ្ឌិតក៏ដោយ សូមកុំសន្មតថា ប៊ិកវេជ្ជបណ្ឌិតស្អាតឲ្យសោះ ត្រូវប្រើប្រាស់ប៊ិកផ្ទាល់ខ្លួនជាប់ជានិច្ច។
៣- ចូលចិត្តប្រើយានជំនិះជាងដើរដោយជើង

មិនហាត់ប្រាណ ជាមូលហេតុមួយទៀត ងាយស្រួលមួយប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ។ តាមការស្រាវជ្រាវបង្ហាញថា ហាត់ប្រាណ សូម្បីតែដើរក្នុងល្បឿនលឿន អាចធ្វើឲ្យបង្កើនមុខងារប្រព័ន្ធភាពស៊ាំដល់ទៅជិតទ្វេដងឯណោះ។ ដើម្បីប្រព័ន្ធការពារកាន់តែប្រសើរប្រឆាំងនឹងជំងឺ អាចធ្វើលំហាត់ប្រាណបែប Aerobic រយៈពេល ៣០ នាទី។ ផ្ទុយមកវិញ ការបើកបរអាចនឹងងាយស្រួល ផ្តល់ផាសុកភាពក៏ពិតមែន តែជាក់ស្តែង ទម្លាប់នេះគឺនាំទុក្ខទោសអាក្រក់ច្រើនជាងល្អដល់រាងកាយយើង។ ហេតុនេះ ព្យាយាមមានសកម្មភាពឲ្យបានច្រើន ប្រព័ន្ធភាពស៊ាំយើងកាន់តែប្រសើរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការពារប្រព័ន្ធភាពស៊ាំចុះខ្សោយ មនុស្សមានក្រុមឈាមទាំង ៤ ត្រូវតមអាហារប៉ុន្មានមុខនេះ
ចុចអាន៖ ត្រូវពន្លឺព្រះអាទិត្យមួយថ្ងៃត្រឹមតែ១០នាទី អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ