សុខភាព
តែខ្មៅមិនត្រឹមជាភេសជ្ជៈសុខភាព តែក៏ជារូបមន្តធ្វើឲ្យសក់ស្អាតមិនធម្មតា
យើងបានដឹងរួចមកហើយថាការផឹកតែខ្មៅមានអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព ដូចជាការបញ្ចុះសំពាធឈាមជួយបង្កើនការរំលាយអាហារ និងធ្វើឲ្យមុខងារខួរក្បាលដំណើរការល្អ។
របាយការណ៍ថ្មីមួយបានបង្ហាញពីរបៀបជ្រលក់សក់នៅក្នុងតែខ្មៅ ដែលអាចធ្វើឲ្យសក់លូតលាស់បានលឿន ភ្លឺរលោងថែមទាំងអាចធ្វើឲ្យសក់បាត់ស្កូវ។

របាយការណ៍សុខភាពនិយាយថាការលាងសក់ជាមួយតែខ្មៅគឺជាវិធីសាស្ត្រគួរឲ្យចាប់អារម្មណ៍ ដែលត្រូវបានប្រើអស់ជាច្រើនសតវត្សរ៍ដើម្បីពង្រឹងសុខភាពសក់។ ដោយសារតែខ្មៅជារុក្ខជាតិមួយដែលមានសារធាតុ camellia sinensis នៅពេលវាបញ្ចេញ tannins ជាសារធាតុប្រឆាំងអុកស៊ីតកម្មនិងបន្សាបរ៉ាឌីកាល់សេរីដែលតែងតែបំផ្លាញកោសិកា។

ឥទ្ធិពលប្រឆាំងអុកស៊ីតកម្មដូចគ្នាត្រូវបានគេនិយាយថា មានសុខភាពល្អសម្រាប់ស្បែកក្បាល។ ការរួមបញ្ចូលគ្នាទាំងនេះអាចធ្វើឲ្យសក់មានសុខភាពល្អលូតលាស់លឿន ខណៈពេលដែលសារធាតុកាហ្វេអ៊ីនដែលមាននៅក្នុងតែខ្មៅត្រូវបានគេនិយាយថា មានសក្ដានុពលជំរុញកំណើនសក់និងរារាំងសកម្មភាពរបស់អ័រម៉ូនដែលអាចបណ្ដាលឲ្យជ្រុះសក់ហើយបានកើតមានទាំងបុរសនិងស្ត្រី ដោយសារតែការផ្លាស់ប្តូរកម្រិតអ័រម៉ូនដែលកើតឡើងទៅតាមអាយុ។

ប្រសិនបើអ្នកចង់សាកល្បងប្រើតែខ្មៅលាងសក់នៅផ្ទះ នេះជាជំហានងាយៗ ៖
ដំបូងដាំទឹកឲ្យពុះ រួចដាក់តែក្នុងកូនថង់មួយដែលចងមាត់កុំឲ្យតែរបូត រួចដាក់ចូលទៅក្នុងទឹកកំពុងពុះ។ បន្ទាប់ទុកវាឲ្យត្រជាក់ សឹមយកមកលាបលើសក់ក្បាល។ បន្ទាប់មកទៀតទុកវា២ឬ៣នាទី ប៉ុន្តែបើសិនទុកវាកាន់តែយូរនោះសក់នឹងកាន់តែមានប្រសិទ្ធិភាព។ ចុងក្រោយលាងជម្រះឲ្យបានល្អជាមួយទឹកស្អាត ហើយត្រូវរង់ចាំ១ឬ២ថ្ងៃ ដើម្បីកក់សក់ចៀសវាងប្រតិកម្មដែលអាចកើតមាន រវាងតែខ្មៅនិងផលិតផលសាប៊ូកក់សក់៕
ប្រែសម្រួល៖សាង ស្រីល័ក្ខ
ចុចអាន៖ហូបតៅហ៊ូរាល់ថ្ងៃដូចជួយយកជំងឺដំកាត់ផ្សេងៗចេញពីរាងកាយ
ចុចអាន៖ចង់ឲ្យសាច់ដុំកាន់តែល្អ មិនងាយឈឺ ញ៉ាំវីតាមីនប៉ុន្មានមុខនេះ ល្អបំផុត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


