សុខភាព
មកដឹងមូលហេតុសំខាន់ ម៉េចបានមានកូនមិននៅ ឬស្លាប់ក្នុងពោះ?
អំឡុងពពោះ ទារកក៏អាចជួបគ្រោះថ្នាក់ជាច្រើន ឬធ្ងន់ធ្ងររហូតអាយុជីវិត។ កត្តាដែលមានកូនហើយ បាត់បង់វិញនេះ ជាការសោកសង្រេងធំបំផុតសម្រាប់ឪពុកម្ដាយ ដែលសប្បាយអរ ត្រៀមខ្លួនមានកូនហៅប៉ាម៉ាក់ទៅហើយ បែរជាខកខានវិញ។ ជួនកាលគ្នាយើងខ្លះនៅតែឆ្ងល់ ហើយរកចម្លើយជាក់លាក់មិនបាន ថាតើហេតុអ្វីបានជាម្ដង ជាពីរដង កូនមិននៅ។ ទារកស្លាប់ ឬឈប់លូតលាស់នេះ បែងចែកជា ២ផ្នែក គឺ ការរលូតកូនដោយអចេតនា និងការស្លាប់ក្នុងផ្ទៃ។
:max_bytes(150000):strip_icc()/GettyImages-948571802-5b3a105146e0fb003741a545.jpg)
ជាទូទៅ ឱកាសដែលបាត់បង់ (ស្លាប់) ទារកអាចកើតឡើង មុនសប្ដាហ៍ទី ២០។ ចំណែកឯទារកស្លាប់ក្រោយសប្ដាហ៍ ទី២០ វិញហៅថា ការស្លាប់កូនក្នុងផ្ទៃ។ ងាកមកមើលមូលហេតុចម្បងៗ ដែលបណ្ដាលឲ្យបង់បាត់ទារកក្នុងផ្ទៃ ទាំងមិនទាន់ឃើញពន្លឺថ្ងៃ (មិនរាប់បញ្ចូលគ្រោះថ្នាក់ដោយយថាហេតុ និងចេតនាក្នុងការទម្លាក់ ឬរំលូតកូន)៖
−បង្កដោយម្ដាយ៖ កត្តាអាយុ (ដែលពពោះ) និងជំងឺ។ ចំពោះស្ត្រីដែលមានអាយុចាប់ពី ៣៥ឆ្នាំ (ស្បូនចាប់ផ្ដើមខ្សោយ ជាងអ្នកអាយុតិចជាងនេះ) ឬមានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម លើសសម្ពាធឈាម បម្រុងក្រឡាភ្លើង ក្រឡាភ្លើង គ្រាប់ឈាមក្រហមអេម៉ូគ្លូប៊ីន រ៉េស៊ីស ការដាច់រហែកភ្នាសស្បូន ឧបទ្ទវហេតុពេលមានផ្ទៃពោះ មានជំងឺគ្រាប់ឈាមតំណពូជ ជំងឺក្រិនពេញរាងកាយ (Systemic lupus erythematosus) ជំងឺ Antiphospholipid syndrome ជាដើម។
/GettyImages-72421287-56e1ecc53df78c5ba056afb9.jpg)
−បង្កដោយទារក៖ ទារកឈប់លូតលាស់ ឬស្លាប់ទៅវិញ ដែលបណ្ដាលមកពីលក្ខខណ្ឌរបស់គេខ្លួនឯង អាចមានច្រើនករណី មានជាអាទិ៍កូនភ្លោះ ទារកមិនអាចលូតលាស់ធំធាត់បានធម្មតាក្នុងស្បូន (កូនក្រៅស្បូន) ទារកមានកាយសម្បទាមិនប្រក្រតី ហ្សែនប្រែប្រួលខុសធម្មតា ការចម្លងរោគ ឬថ្លើមរីក។
−បង្កដោយសុក៖ ការដាច់ទងសុក ការដាច់សុកចេញពីជញ្ជាំងស្បូន ការដាច់ភ្នាសសុកមុនសម្រាល ការដាច់សរសៃឈាមទៅចិញ្ចឹមទារក ការហូរឈាមពីទារកទៅម្ដាយ ឬការបញ្ជូនសារធាតុចិញ្ចឹមពីសុកទៅទារកមិនគ្រប់គ្រាន់។
តោះឥឡូវ ទៅបន្ដតាមដាន និងស្វែងយល់កាន់តែលម្អិត ពីមូលហេតុនៃការបាត់បង់កូន ឬកូនមិននៅ ទាំង ២ផ្នែក (ការរលូតកូនដោយអចេតនា និង ការស្លាប់ក្នុងផ្ទៃ) ដែលបានបញ្ជាក់ខាងដើម។

១- រលូតដោយអចេតនា៖ អចេតនា មានន័យថា មិនដឹង ឬមិនបានតាំងចិត្ត។ ចំពោះរលូត ដោយអចេតនា ចង់សំដៅលើស្ត្រីជាម្ដាយ មិនដឹងថាកូនធ្លាក់ ឬកូនស្លាប់ (ព្រោះនៅសុខៗអត់នៅ)។ ភាគច្រើននៃការបាត់បង់កូន ក្នុងករណីនេះ ច្រើនតែកើតឡើងនៅចន្លោះត្រីមាសទីមួយ ឬ ទីពីរ អំឡុងពពោះ។
រោគសញ្ញា៖ ទោះជាបាត់បង់កូនក៏ដោយ តែស្រ្ដីជាម្ដាយមិនមានរោគសញ្ញាទូទៅណា ដែលបញ្ជាក់ថាកូនរលូតបាត់ហើយនោះទេ ប៉ុន្តែស្រ្ដីខ្លះអាចធ្លាក់ស (ពណ៌ត្នោត ឬ ក្រហម) ឈឺចាប់សុដន់ ក្អួតចង្អោរ ឬអស់កម្លាំង។ សញ្ញាមួយទៀតដែលធ្វើឲ្យអ្នកម្ដាយមិនចាប់អារម្មណ៍ថា កូនធ្លាក់បាត់ហើយនោះ គឺដោយសារតែសុក នៅតែបញ្ចេញអ័រម៉ូន ដែលជាសញ្ញាប្រាប់ថានៅមានផ្ទៃពោះធម្មតា។ ករណីដឹងច្បាស់ ១០០% ថាកូនក្នុងពោះ ឈប់លូតលាស់ ឬស្លាប់បាត់ហើយនោះ មានតែមើលអេកូ ដើម្បីតាមដាន និងពិនិត្យចង្វាក់បេះដូងទារកប៉ុណ្ណោះ។

២- ស្លាប់ក្នុងផ្ទៃ៖ ការស្លាប់កូនក្នុងពោះ ជាការបាត់បង់ទារក បន្ទាប់ពីសប្ដាហ៍ទី២០។ ករណីនេះ អាចចាត់ទុកថា ជាករណីកម្រ ឬកើតឡើង ១/២០០ ករណី អំឡុងពពោះ ឬ ពេលសម្រាល។ បើរឿងកម្រ និងចៃដន្យនេះ (កូនស្លាប់ក្នុងផ្ទៃ) មុនសម្រាល គ្រូពេទ្យនឹងប្រើប្រាស់ថ្នាំដើម្បីឲ្យស្រ្ដីជាម្ដាយឆាប់សម្រាល (កូនស្លាប់ហើយក៏ដោយ ក៏ត្រូវសម្រាលដែរ ព្រោះកូនកាន់តែធំ ឬអាយុលើស ២០សប្ដាហ៍) ឬ វះកាត់តែ ម្ដង ហៅថា C-section។
ជាគន្លឹះក្រៅពីពិនិត្យអេកូ វាស់ចង្វាក់បេះដូង រកការពិត ១០០% មានចំណុចមួយចំនួន ដែលស្រ្ដីជាម្ដាយអាចតាមដាន និង ដាក់ការសង្ស័យ ការបាត់បង់កូន តាមរយៈរោគសញ្ញាមួយចំនួន៖
− សុដន់(ម្ដាយ) រួមតូច
− ចេញទឹកដោះពីសុដន់ ឬ
− ទារកក្នុងផ្ទៃមិនធ្វើចលនាច្រើនថ្ងៃ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទាំងប្រុស-ស្រីមានវិបត្តិអត់កូន អាចបណ្ដាលមកលើសអ័រម៉ូនម្យ៉ាងនេះ
ចុចអាន៖ ស្ត្រីគ្រប់រូបគួរតែប្រយ័ត្ននូវ ជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


