សុខភាព
ភាពខុសគ្នារវាងការពុលស្រា និងស្រវឹងស្រា គួរប្រុងប្រយ័ត្ន
នៅពេលដែលលោកអ្នកពិសាស្រា ដែលពុំមានប្រភពផលិតច្បាស់លាស់ក្នុងកម្រិតច្រើន លោកអ្នកនឹងស្ថិតក្នុងស្ថានភាពស្រវឹងក្នុងរយៈពេលមួយ យូរ ឬឆាប់ ខ្លាំងឬខ្សោយ ហើយមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។


ស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំងក្នុងរយៈពេល ១២ម៉ោងទៅ ៣០ម៉ោងក្រោយ លោកអ្នកគួរចាប់អារម្មណ៍ ឬសង្ស័យចំពោះរោគសញ្ញាមួយចំនួនមាន៖
១. ស្រវាំងភ្នែក មើលឃើញស្រអាប់ ឬព្រិលភ្នែក អាចឈានដល់ងងឹតភ្នែក។

២. ប្រកាច់ កន្ត្រាក់ដៃ ជើង។

៣. សន្លប់លែងដឹងខ្លួន។
ក) ហេតុអ្វីបានជាពុលមេតាណុល (Méthanol)?
ពេលដែលអ្នកពិសាស្រា ដែលមានលាយសារធាតុមេតាណុល នោះវាក៏ជ្រាបចូលក្នុងឈាម ហើយបែងចែកយ៉ាងរហ័សទៅក្នុងសរីរាង្គ។ មេតាណុលបានបំបែកក្នុងថ្លើម (Métabolisé) រួចបញ្ចេញចោលតាមទឹកនោម និងផ្លូវដង្ហើមក្នុងទម្រង់ដើម (Inchangé)។ ក្នុងសារពាង្គកាយ មេតាណុលបម្លែងជា Formaldhéhyde បន្ទាប់មកក្លាយជា Acide formique ដែលជាសារធាតុពុល វានឹងប្រមូលផ្តុំនៅតម្រងនោម ភ្នែក និង Liquid vitreux។
ខ) ការព្យាបាល៖
១. ថែរក្សាផ្លូវដង្ហើម កុំឲ្យស្ទះ ក្នុងករណីចាំបាច់ ត្រូវដាក់អុកស៊ីហ្សែន ឬផ្តល់ជំនួយដង្ហើមសិប្បនិមិត្ត។
២. ព្យាបាលការប្រកាច់ និងថែទាំអ្នកសន្លប់បាត់ស្មារតី។
៣. កែសម្រួលអាស៊ីដូស(Acidose) ដោយ Bicarbonate។

ករណីសង្ស័យនិងមានរោគសញ្ញាខាងលើ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាលជាបន្ទាន់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការជៀសវាងផលវិបាកនៃជំងឺទឹកនោមផ្អែម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



