សុខភាព
ជំនឿបុរាណទាក់ទងការញ៉ាំអាហារក្រោយសម្រាលទាំងនេះ ពេទ្យថាគ្រោះថ្នាក់ខ្លាំងណាស់
ក្រោយសម្រាលកូនរួច ស្រ្តីៗមួយចំនួននៅតែធ្វើតាមជំនឿចាស់បុរាណនៅឡើយទេ ពិសេសទាក់ទងនឹងការញ៉ាំចំណីអាហារតែម្តង មិនសូវហ៊ានញ៉ាំអីផ្តេសផ្តាសទេ ញ៉ាំតែអាហារក្រៀមក្រោះ។ ក្នុងនោះជំនឿទាក់ទងនឹងការញ៉ាំអាហារ និងស្រា ក្រោយសម្រាលកូនរួច ទាំងប៉ុន្មានខាងក្រោមនេះ មិនត្រឹមត្រូវតាមក្បួនពេទ្យនោះទេ។

១- ញ៉ាំអាហារហឹរៗធ្វើឲ្យឆាប់រឹងសរសៃខ្ចី

ចាស់បុរាណច្បាស់ជាឲ្យស្ត្រីដែលទើបសម្រាលរួចញ៉ាំអាហារក្រៀមក្រោះ ដូចជាសាច់ជ្រូកអាំង ឬចៀន ដែលប្រឡាក់ជាមួយនឹងម្រេច ឆាខ្ញី ខជើងជ្រូកដាក់ម្រេច ជាដើម ដែលម្ហូប ទាំងនោះហឹរខ្លាំងណាស់។ ការដែលចាស់ៗឲ្យស្រីៗទើបសម្រាលកូនរួចញ៉ាំអាហារហឹរៗ ព្រោះសម្អាងថា អាហារទាំងនោះញ៉ាំទៅធ្វើឲ្យឆាប់រឹងសរសៃសសូងឡើងវិញបន្ទាប់ពីសម្រាលកូន។ តែបើតាមក្បូនពេទ្យវិញ អាហារទាំងនោះ មិនត្រឹមតែមិនផ្តល់វីតាមីនគ្រប់គ្រាន់នោះទេ ថែមទាំងបង្កផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាពស្ត្រីក្រោយសម្រាលកូនរួចទៀត ដូចជា ខ្វះជីវជាតិចិញ្ចឹម ប៉ះពាល់ដល់ក្រពះពោះវៀន អត់ទឹកដោះឲ្យកូនបៅជាដើម។
២- ញ៉ាំស្រាថ្នាំ បំបាត់អាការៈទាស់សរសៃ

ស្រីៗមួយចំនួនជួបអាការៈស្ពឹកដៃជើង ចុករួយចង្កេះខ្នង អ្នកខ្លះព្រឺរងារ ដែលចាស់ៗចំណាំហៅថា ទាស់សរសៃ។ ដើម្បីបំបាត់អាការៈអស់ទាំងនេះ ចាស់ៗតែងឲ្យស្ត្រីទើបសម្រាលកូនហើយញ៉ាំស្រា ឬស្រាថ្នាំ ដែលផ្សំពីរុក្ខជាតិ ឫសរុក្ខជាតិ សត្វព្រៃផ្សេងៗ។ ចំពោះពេទ្យវិញ ការដែលស្ត្រីសម្រាលកូនរួចជួបអាការៈទាំងប៉ុន្មានខាងលើនេះ មកពីការញ៉ាំចំណីអាហារមិនគ្រប់គ្រាន់ មិនសម្បូរជីវជាតិ ញ៉ាំតែក្រៀមក្រោះ កូនធ្វើទុក្ខអត់ងងុយ ឬខ្វះអនាម័យក្រោយសម្រាល ធ្វើឲ្យឆ្លងរោគជាដើម។ ចំណែកការញ៉ាំស្រាវិញមិនអាចបំបាត់អាការៈទាំងប៉ុន្មានខាងលើនោះទេ តែវាធ្វើឲ្យប៉ះពាល់ទាំងសុខភាពភាពម្តាយ និងកូនធ្ងន់ធ្ងរ ប្រសិនបើម៉ាក់ៗបំបៅកូនដោយទឹកដោះ។
៣- ញ៉ាំក្បាលជ្រូក ធ្វើឲ្យទាស់សរសៃ

ចាស់ៗមិនឲ្យស្ត្រីទើបសម្រាលកូនរួចញ៉ាំចំណីអាហារគ្រប់មុខតាមចិត្តចង់នោះទេ បារម្ភខ្លាចទាស់សរសៃ។ អាហារ ឬផ្លែឈើមួយចំនួន គឺត្រូវតែតមដាច់ មិនឲ្យញ៉ាំសូម្បី១ម៉ាត់ ពិសេសគឺក្បាលជ្រូកតែម្តង ដែលជំនឿទាំងនោះផ្ទុយស្រឡះពីក្បូនពេទ្យ ដែលតម្រូវឲ្យញ៉ាំអាហារឲ្យបានច្រើន និងគ្រប់មុខ មានទាំងត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ដើម្បីឲ្យមានកម្លាំង និងសម្បូរទឹកដោះសម្រាប់កូនបៅ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ហេតុអ្វីបានជា ស្ដ្រីមានផ្ទៃពោះត្រូវធ្វើពិនិត្យអេកូច្រើនដង?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


