សុខភាព
ឧស្សាហ៍ញ៉ាំត្រីងៀត ត្រីឆ្អើរ ពេទ្យថា អាចកើតមហារីកក្រពះ
មានមូលហេតុជាច្រើនជំរុញឲ្យយើងកើតជំងឺមហារីកក្រពះ ក្នុងនោះចំណីអាហារដើរតួនាទីឈានមុខគេ។ លោកវេជជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត អះអាងថា ការសិក្សាវិទ្យាសាស្ត្ររកឃើញថាមានសាច់ដែលខ្លោចៗខ្លះ ដូចជាត្រីងៀត ត្រីឆ្អើរ ជាដើមនោះ មានផ្ទុកសារធាតុគីមីម្យ៉ាង ឈ្មោះ នីត្រូហ្សាមីន ញ៉ាំទៅអាចកើតជំងឺមហារីកក្រពះ។

“ត្រីងៀត យកត្រីប្រឡាក់អំបិល ហាលថ្ងៃ រួចយកទៅដុតទៅអាំង ហើយបានយកមកញ៉ាំ
ប្រជាជនកម្ពុជាយើងចូលចិត្តញ៉ាំណាស់ ប៉ុន្តែយើងអត់ដឹងថា អាហ្នឹងមានអីទេ អ្នកវិទ្យាសាស្រ្តរកឃើញថា នៅក្នុងសាច់ត្រីងៀត និងត្រីឆ្អើរ មានសារធាតុម្យ៉ាងឈ្មោះ នីត្រូហ្សាមីន ដែលជាតិនីត្រូហ្សាមីន កាលណាយើងញ៉ាំចូលក្នុងក្រពះយើង ធ្វើឲ្យយើងកើតជំងឺមហារីកក្រពះ”។

ទោះយ៉ាងណាលោកវេជ្ជបណ្ឌិតថា មិនមែនអ្នកពិសារត្រីងៀតទាំងអស់សុទ្ធតែឲ្យកើតជំងឺមហារីកក្រពះនោះទេ ប៉ុន្តែគេថា សារធាតុនីត្រូហ្សាមីននៅក្នុងត្រីងៀត ត្រីឆ្អើរ អាចជួយជំរុញឲ្យក្រពះយើងកើតជំងឺមហារីក។

បន្ថែមពីលើអំណះអំណាងខាងលើ ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត ថាឧទាហរណ៍ជាភស្តុតាងវិទ្យាសាស្រ្តច្បាស់លាស់នោះ ជនជាតិដែលចូលចិត្តញ៉ាំត្រីប្រឡាក់ច្រើនជាងគេ គឺជនជនជាតិជប៉ុន ដែលករណីនេះហើយទើបជនជាតិជប៉ុនមានអត្រាកើតជំងឺមហារីកក្រពះច្រើនជាងនៅលើពិភពលោក។ លោកវេជ្ជបណ្ឌិតថា នោះគឺជាភស្តុតាងវិទ្យាសាស្ត្រពិតប្រាកដ។
ថ្វីបើបែបនេះក្តី លោកវេជ្ជបណ្ឌិតថា នៅប្រទេសកម្ពុជាយើងបច្ចុប្បន្នអត្រាកើតជំងឺមហារីកក្រពះក៏មានចំនួនច្រើនដែរ ហើយបើតាមតួលេខរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុង១ឆ្នាំមានអ្នកកើតជំងឺមហារីកថ្មីគ្រប់ប្រភេទប្រហែល ១ម៉ឺន៥ពាន់ករណី ដែលជំងឺមហារីកមាត់ស្បូនឈរនៅលំដាប់ទី១ ទី២ មហារីកសុដន់ ទី៣ ផ្ដាច់បារី ទី៤ មហារីកក្រពះ និងទី៥ មហារីកថ្លើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំទុកជំងឺដំបៅក្រពះជាការលេងសើច បើសិនបើមិនការពារទេ អាចគ្រោះថ្នាក់ដល់អាយុជីវិតបាន
ចុចអាន៖ ហូបហឹរទោះផ្ដល់ឱជារសឆ្ងាញ់ តែបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងរមិនធម្មតា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


