សុខភាព
វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច
ឆ្លងតាមបទពិសោធន៍អ្នកដែលធ្លាប់តេស្តរហ័សជាញឹកញាប់ បានទម្លាយឲ្យដឹងថា ការធ្វើតេស្តរហ័សមិនពិបាកទេ ឬមានការឈឺចាប់ និងភ័យខ្លាចដូចដែលបានឭឡើយ។

សូមកុំភ័យខ្លាចនិងរឹងមាំក្នុងការធ្វើតេស្ត មិនថាការធ្វើតេស្តនោះមានក្រុមគ្រូពេទ្យជាអ្នកតេស្ត ឬយើងខ្លួនឯងនោះទេ។ ការធ្វើតេស្តគឺដើម្បីមនុស្សជុំវិញយើង និងបានបញ្ជាក់ពីសុខភាពរបស់យើង បច្ចុប្បន្ននេះផងដែរ។
ជាដំបូងនៅពេលមានអាការមិនស្រួល ឬបានទៅកន្លែងកន្លែងណែនតាន់តាប់មនុស្ស យើងអត់ទុកចិត្តខ្លួនឯង និងត្រូវតែធ្វើតេស្តជាចាំបាច់។ យើងសុំណែនាំវិធីងាយៗមិនពិបាក ពេលធ្វើតេស្តសម្រាប់គ្រប់គ្នា៖
១ មុនតេស្តមួយថ្ងៃ កុំឲ្យខ្លួនឯងត្រូវទឹកភ្លៀងឲ្យសោះ ព្រោះទឹកភ្លៀងនឹងនាំមកជំងឺផ្ដាសាយឬកណ្ដាស់ ដែលធ្វើឲ្យតេស្តរហ័សចាប់បានងាយហើយច្រលំជាកូវីដ ។
២ សម្រាកឲ្យបានពីព្រលប់ ហើយក្រោកពីព្រលឹមហាត់ប្រាណ និងបើអាច សូមឆ្ពុង ខ្លួន ២ ពេល ព្រឹកនិងល្ងាចជាមួយគ្រឿងផ្សំក្នុងផ្ទះ ដូចជា គល់ស្លឹកគ្រៃ ក្រូចសើច ក្រូចឆ្មា តាមចិត្តចង់ដាក់។
៣ ហូបអាហារបំប៉នរាងកាយ កុំហូបរបស់ណាហិលពេក ប្រៃពេក ឬរបស់ផ្អាប់ ជាពិសេស សូមផ្អាកគ្រឿងសមុទ្រ អាហារមានរសជាតិមុតៗ និងឆ្ងាញ់គ្រប់ពេល។

៤ ផឹកវីតាមីន C និងថ្នាំបំប៉នរាងកាយជារៀងរាល់ថ្ងៃ។ ហូបផ្លែឈើមានជាតិស្ករតិច ជួយទ្រទ្រង់រាងកាយក្នុងអំឡុងធ្វើតេស្ត។
៥ ថ្នាំត្រូវមានជាប់ខ្លួន ទាំងថ្នាំក្អក ផ្ដាសាយ និងឈឺក្បាល ក្ដៅខ្លួន ជានិច្ច។ បើមានអ្វីបន្ទាន់ យើងអាចប្រើថ្នាំទាំងនោះតាមការណែនាំរបស់ក្រសួងបាន។
៦ កុំទៅកន្លែងមានហានិភ័យឬបិទជិតគ្មានខ្យល់អាកាស មុនតេស្ត ត្រូវសម្រាកនៅផ្ទះឲ្យស្រួលខ្លួន។ ជាពិសេសត្រូវមើលថែសុខភាពផ្លូវចិត្តឲ្យរឹងមាំ ចៀសវាងផ្លូវចិត្តទន់ខ្សោយ នាំឲ្យមេរោគរាតត្បាតក្នុងខ្លួនលឿននិងរហ័ស។
បន្ថែមពីនេះ កាលពីប៉ុន្មានថ្ងៃមុន តារាសម្តែង សន ពិសិដ្ឋ បានប្រាប់វិធី ៣ មិនឲ្យមានការឈឺចាប់ ពេលធ្វើតេស្តរហ័ស កូវីដ។

តារាប្រុសរូបនេះបានលើកឡើងថា ” វិធីមិនឲ្យមានការឈឺចាប់ ទី១ អង្គុយឲ្យត្រង់ខ្លួន ងើយមុខល្មមឲ្យសក្ដិសមទៅនឹងកម្ពស់របស់អ្នកយកសំណាក (អ្នករុកច្រមុះ)។ ទី២ ដកដង្ហើមល្មមតាមធម្មតា កុំខ្លាំងពេក កុំខ្សោយពេក និងទី៣ ត្រូវហាមាត់ល្មម កុំធំពេក កុំតូចពេក កំឡុងពេលដែលគេចាប់ផ្ដើមរុកចូលច្រមុះ” ។ ចំណែកលទ្ធផលតេស្តដែលមានគំនូសចំអក្សរ C នេះគឺមានន័យថា មិនមានមេរោគឬជំងឺកូវីដទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្តែង សន ពិសិដ្ឋ ប្រាប់វិធី៣មិនឱ្យមានការឈឺចាប់ពេលធ្វើតេស្តរហ័ស កូវីដ-១៩
ចុចអាន៖របបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរហូបនិងមិនគួរ ក្រោយចាក់វ៉ាក់សាំងកូវីដ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន