សុខភាព
សូមមាតាបិតាប្រុងប្រយ័ត្នភាពមិនប្រក្រតីនៃបេះដូងពីកំណើតរបស់កូន
ភាពមិនប្រក្រតីនៃសង្វាក់
បេះដូង គឺជាជំងឺដែលសម្បួរជាងគេ ក្នុងចំណោមភាពមិនប្រក្រតីពីកំណើត ដែលមានអត្រាប្រហែល ១% លើពិភពលោក។ ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង មានចែកចេញជាប្រភេទស្រាល ដែលមិនប៉ះពាល់ទៅដល់ការលូតលាស់របស់ទារក និងកុមារ ដែលប្រភេទនេះមានចំនួនច្រើន ដែលអាចវិវត្តទៅជាសះស្បើយ ដោយខ្លួនឯង ឬបន្ទាប់ពីធ្វើការវះកាត់។

ចំណែកភាពមិនប្រក្រតីនៃបេះដូងប្រភេទធ្ងន់ធ្ងរអាចធ្វើឲ្យខ្សោយបេះដូង និងបាត់បង់ជីវិតប៉ុន្តែអាចជួយព្យាបាលបានជាមួយបច្ចេកវិទ្យាទំនើបថ្មីៗនាពេលបច្ចុប្បន្ននេះ បើសិនរកឃើញ និងបញ្ជូនទៅអ្នកជំនាញ ឬមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា។
ការរកមើលភាពមិនប្រក្រតីនៃបេះដូង អាចធ្វើទៅបានក្នុងអំឡុងពេលមានផ្ទៃពោះ ក្នុងចន្លោះរយៈពេល ១៨ ទៅ ២២សប្ដាហ៍ នៃគភ៌ ដែលអត្រាអាចរកមើលឃើញត្រឹម ៨០ ទៅ៩០%តែប៉ុណ្ណោះ។ ការធ្វើអេកូបេះដូងលើទារកក្រោយកើត ដែលធ្វើឡើងជារបៀប ស្វែងរកជាលក្ខណៈទូទៅ គឺជាវិធីសាស្ត្រល្អដែលមានលទ្ធផល (Sensibilité និង Spécificité) ខ្ពស់ ក្នុងការរកឃើញជំងឺបេះដូងពីកំណើត ហើយម្យ៉ាងទៀតជាវិធីសាស្ត្រងាយ និងមិនបង្កឲ្យមានការឈឺចាប់ តែតម្រូវឲ្យប្រើពេលវេលា និងអ្នកជំនាញប្រកបដោយសមត្ថភាពបទពិសោធន៍ច្បាស់លាស់។

ក្រោយការរកឃើញជំងឺបេះដូងពីកំណើត គ្រូពេទ្យឯកទេសនឹងធ្វើការណែនាំថាត្រូវតាមដានបន្តឬត្រូវបញ្ជូន? បើជាលក្ខណៈប្រភេទស្រាល គ្រូពេទ្យអាចណាត់មកតាមដានមើលលើកក្រោយក្នុងរយៈពេល១ខែ ២ខែ ៣ខែ ឬ៦ខែទៅតាមសភាពជាក់ស្តែង។ បើជាប្រភេទធ្ងន់ធ្ងរ គ្រូពេទ្យនឹងធ្វើការបញ្ចូនទៅផ្នែកអគារបេះដូងកុមារនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាលដោយថ្នាំ ឬដោយការវះកាត់។
ការរុករកមើលជំងឺបេះដូងពីកំណើតដោយវិធីសាស្ត្រអេកូបេះដូងលើទារក និងការបញ្ជូនទៅផ្នែកជំនាញបេះដូងកុមារឲ្យបានទាន់ពេលវេលា គឺជាការចាំបាច់បំផុត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហេតុអ្វីបានជាកើតជំងឺពងបែកមាត់?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


