សុខភាព
ប្រកាន់ឱ្យបាន ៥ចំណុចនេះ ចំណីអាហារនឹងមានសុវត្ថិភាព មិនព្រួយកូវីដឆ្លង
យោងតាមការសិក្សានាពេលកន្លងមក បានបង្ហាញថា មានវីរុសកូវីដ-១៩ ក៏អាចនៅរស់ នៅលើអាហារកកៗបានដែរ បើទោះបីជាវាមិនអាចបង្កើតកូនចៅក្នុងចំណីអាហារក៏ពិតមែន។ ផ្អែកតាមលទ្ធផលសិក្សានេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នទ្វេរឡើងលើហូបចុក ការដើរផ្សារទិញម្ហូបអាហារ ឬការកុម្មង់អាហារវេចខ្ចប់ផ្សេងៗជាដើម ព្រោះវាអាចជាភ្នាក់ងារចម្លងមេរោគដោយមិនដឹងខ្លួន។

ក្នុងនោះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើអំពីការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសង្គម ដោយគ្រប់គ្នាត្រូវអនុវត្តនូវកូនសោរគន្លឹះ ៥យ៉ាងសម្រាប់ធ្វើឱ្យចំណីអាហារមានសុវត្ថិភាពល្អ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមមាន៖
១.ការរក្សាអនាម័យ
‑ត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬជែលលាងដៃមុន និងក្រោយចាប់កាន់ចំណីអាហារ ម្ហូបអាហារកក សាច់កក អាហារស្រស់ បន្លែផ្លែឈើ ជាដើម។
‑លាងសម្អាតជាមួយសាប៊ូ និងទឹកស្អាតឬជូតសម្អាតវត្ថុ និងផ្ទៃនានាដែលសង្ស័យថាមានប្រលាក់បានស្អាតជានិច្ច។

២. ទុកដាក់អាហារឆៅ និងឆ្អិន ឱ្យនៅដាច់ដោយឡែកពីគ្នា។

៣. ចម្អិនអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វស្លាប ស៊ុត អាហារសមុទ្រ និងអាហារដែលយកចេញពីការបង្កក ចៀសវាងការចម្លងវីរុស ឬមេរោគជាយថាហេតុ។
៤. មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
-បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព ៥អង្សាសេ។
-បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកម្ដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព ៦០អង្សាសេ។
៥. ប្រើប្រាស់ទឹក និងវត្ថុធាតុដើមដែលមានសុវត្ថិភាព។

បន្ថែមពីលើនេះ ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់សាធារណជនទាំងអស់ ជាពិសេសយុវវ័យឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនជានិច្ច ដោយបន្តអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕
អត្ថបទ៖ សន្យា
ចុចអាន៖ កុំគិតថាធម្មតា! សូម្បីទឹកកក ក៏អាចជាភ្នាក់ងារចំលងវីរុសកូវីដបានដែរ
ចុចអាន៖ ក្រុមអ្នកជំនាញបញ្ជាក់ច្បាស់ៗថា កូវីដមិនឆ្លងតាមរយៈអាហារដែលយើងហូបឡើយ
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


