សុខភាព
លេងបាល់បោះ អាចជួយឲ្យស្រកគីឡូបាន ហើយសប្បាយទៀត
រឿងឡើងទម្ងន់ ហាក់ដូចជាងាយស្រួល តែបើចង់ស្រកវិញ មិនមែនជារឿងសាមញ្ញទេ ដោយចាំបាច់ ត្រូវប្ដេជ្ញា និងអនុវត្តការញ៉ាំរបបអាហារសមស្រប និងទម្លាប់ហាត់ប្រាណយ៉ាងទៀងទាត់។ តែការហាត់ប្រាណ មិនមែនជាមធ្យោបាយតែមួយគត់ ដើម្បីសម្រកទម្ងន់នោះទេ ការលេងបាល់បោះ ក៏អាចជួយសម្រកទម្ងន់ ហើយយើងអាចសប្បាយជាមួយការលេងកីឡាប្រភេទនេះទៀត។

ការលេងបាល់បោះ ត្រូវការកម្លាំង និងភាពរឹងមាំខ្លាំង។ តាមការសិក្សា ការលេងបាល់បោះ ៣០នាទី រាល់ថ្ងៃ អាចដុតកាឡូរី ពី ២៤០-៣៥០ ដោយវាអាស្រ័យលើទម្ងន់របស់យើង។ ប្រសិនបើវាដុត ២៥០កាឡូរី/ថ្ងៃ នោះមានន័យថា វានឹងជួយសម្រកទម្ងន់ ២៣០ក្រាម/សប្ដាហ៍ ឬ ១គីឡូក្រាម/ខែ។
បាល់បោះ ត្រូវលេងជាក្រុម ហើយបើយើង ចង់ស្រកទម្ងន់ យើងត្រូវលេងដោយប្រជែងយកបាល់ពីកីឡាករផ្សេងទៀត ដើម្បីជួយដុតកាឡូរីក្នុងរាងកាយឲ្យបានកាន់តែច្រើន។ ក្នុងករណីលេងម្នាក់ឯង យើងអាចបោះបញ្ចូលទី បន្ទាប់មក រត់ជុំវិញ បណ្ដើរបាល់ ហើយបោះបញ្ចូលទីម្ដងទៀត។ ពេលលេង យើងត្រូវធ្វើចលនាឲ្យលឿន ព្រោះវាជួយដុតកាឡូរីក្នុងរាងកាយរបស់យើង។

ក្រោយលេងអស់រយៈពេល ៣០នាទីហើយ សម្រាកបន្ដិច ដើម្បីដកដង្ហើម និងឲ្យចង្វាក់បេះដូង ត្រឡប់មកធម្មតាវិញ។ បន្ទាប់មក រត់តិចៗជុំវិញតារាងបាល់ ដើម្បីធ្វើឲ្យចង្វាក់ដង្ហើមវិលមកធម្មតាវិញ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកធាត់ៗ ឡើងគីឡូមិនឈប់ ព្រោះមានទម្លាប់អាក្រក់ទាំងនេះ
ចុចអាន៖ រត់ហាត់ប្រាណ ពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ពេលមួយណាល្អជាង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


