Connect with us

សុខភាព

ទម្លាប់​ទាំង ​៥​នេះ អាច​បំផ្លាញ​សុខភាព​បេះដូង​ដោយ​​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ទម្លាប់​មួយ​ចំនួន​ ដូចជា​ការ​ហាត់​ប្រាណ​ជា​ទៀងទាត់​ ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​​ឲ្យ​បាន​ច្រើន​ ក៏​ដូចជា​​ឈប់​ជក់​បារី​ សុទ្ធ​តែ​ជួយ​​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ​។​ ផ្ទុយ​ទៅ​វិញ​ សកម្មភាព​មួយ​ចំនួន​ទៀត​ បែរ​ជា​ធ្វើ​ឲ្យ​សុខភាព​បេះដូង​របស់​យើង​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​វិញ​។ យ៉ាង​ណា​មិញ ប្រសិនបើ​​គ្នា​យើង​មិន​ចង់​ប្រឈម​​នឹង​បញ្ហា​បេះដូង​​​នៅ​ពេល​អនាគត​ទេ​​នោះ ចូរ​ជៀសវាង​ទម្លាប់​មិន​ល្អ​ទាំង​៥​នេះ​។

១. ខឹង​ច្រើន​

Premium Photo | Confident asian woman smiling and showing ok sign, approve  and praise good offer, standing in white t-shirt over yellow.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​ដែល​យើង​ខឹង ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​យើង​មាន​សកម្មភាព​ជ្រុល​ ហើយ​រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន​ដែល​នាំ​ឲ្យ​​សម្ពាធ​ឈាម​ និង​ចង្វាក់​បេះដូង​កើន​ឡើង​ ព្រម​ទាំង​​បន្ថែម​ស្រ្តេស​នៅ​លើ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​។ លើស​ពី​នេះ​ អ័រម៉ូន​ស្រ្តេស​ដូចជាCortisol អាច​​បណ្ដាល​ឲ្យ​មាន​​ការ​ចាល់​ទឹក (ដោយ​​បង្ក​​ឲ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់​ និង​បង្កើន​ជា​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ជាតិ​ខួរ​ក្បាល) ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​ និង​គុណភាព​ដំណេក ដែល​កត្តា​ទាំង​នេះ​សុទ្ធ​តែ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​បេះដូង​។​

ជាង​នេះ​ទៅ​ទៀត​​ ការ​ខឹង​ច្រើន​ក៏​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ចុះ​ខ្សោយ​ និង​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​កាន់​តែ​ច្រើន​ ការ​ថប់​បារម្ភ​ និង​ជំងឺ​បាក់​ទឹក​ចិត្ត​ថែម​ទៀត​ផង​។

២. ហាត់​ប្រាណ​ច្រើន​ជ្រុល​

Asian Woman Lifting Weights In Gym by MaaHoo Studio - Dumbbell

ខណៈ​ដែល​លំហាត់​ប្រាណ​មាន​សារសំខាន់​ចំពោះ​សុខភាព​បេះដូង​ ប៉ុន្តែ​ការ​ហាត់​ប្រាណ​ច្រើន​ជ្រុល​អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូង​ទៅ​វិញ​។​ ពិត​ណាស់​ ការ​ហាត់​ប្រាណ​ហួស​កម្រិត​អាច​បណ្ដាល​ឲ្យ​​មាន​​អតុល្យភាព​អ័រម៉ូន​ ភាព​ស៊ាំ និង​ការ​ធ្វើ​មេតាប៉ូលីស​​ចុះ​ខ្សោយ​ ព្រម​ទាំង​​បង្កើន​ស្រ្តេស​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​។

៣. មិន​ប្រើប្រាស់​អំបោះ​ទាក់​ធ្មេញ

ការ​​មិន​ប្រើប្រាស់​អំបោះ​ទាក់​ធ្មេញ​ជា​ប្រចាំ ​អាច​បណ្ដាល​ឲ្យ​រលាក​ និង​ឆ្លង​មេរោគ​អញ្ចាញ​ធ្មេញ​។ ពិត​ណាស់​ អ្នក​ដែល​មាន​ជំងឺ​អញ្ចាញ​ធ្មេញ​ធ្ងន់ធ្ងរ​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​វិវត្តន៍​​ទៅ​ជា​សម្ពាធ​ឈាម​ខ្ពស់​ និង​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សរសៃ​ឈាម​បេះដូង​។ ជា​ទូទៅ​ ការ​ប្រើ​អំបោះ​ទាក់​ធ្មេញ​ជា​ប្រចាំ​អាច​កាត់​បន្ថយ​ជំងឺ​ផ្លូវ​ដង្ហើម​ ​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​​​មាន​សុខភាព​ល្អ និង​​ជួយ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​យ៉ាង​មាន​ប្រសិទ្ធភាព​។

៤. គេង​ច្រើន​ជ្រុល​

2,375 Overslept Stock Photos, Pictures & Royalty-Free Images - iStock

ពិត​ណាស់ ​ការ​គេង​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​ទាំង​មូល​ ប៉ុន្តែ​ប្រសិនបើ​យើង​គេង​ច្រើន​ជ្រុល​ វា​អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូង​។ ជា​ទូ​ទៅ​ នៅ​ពេល​ដែល​យើង​គេង​ច្រើន​ជ្រុល​ យើង​​​នឹង​មាន​ពេលវេលា​កាន់​តែ​តិច​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ ដែល​កត្តា​នេះ​អាច​​រួម​ចំណែក​ដល់​ការ​ធាត់​ជ្រុល​ សម្ពាធ​ឈាម​ខ្ពស់​ កូលេស្តេរ៉ូល​ខ្ពស់​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ ​ហើយ​វា​សុទ្ធ​តែ​ជាប់​ពាក់ព័ន្ធ​នឹង​ការវិវត្ត​នៃ​ជំងឺ​បេះដូង​។​

៥. មិន​ចូលរួម​ក្នុង​សង្គម​

ភាព​ឯកោ​ក៏​​អាច​ជះឥទ្ធិពល​ដល់​សុខភាព​បេះដូង​របស់​យើង​ដូច​គ្នា​។​ អ្នក​ដែល​​មិន​មាន​ទំនាក់ទំនង​ក្នុង​សង្គម​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​មាន​អាការៈ​ថប់​បារម្ភ​ និង​ជំងឺ​បាក់​ទឹក​ចិត្ត​ ដែល​បណ្ដាល​ឲ្យ​កើត​មាន​ទម្លាប់​មិន​ល្អ​ផ្សេង​ៗ​ដូចជា​គេង​ច្រើន​ជ្រុល​ ជក់​បារី​ របប​អាហារ​មិន​​ល្អ​ និង​កង្វះ​លំហាត់​ប្រាណ​ជាដើម ដែល​ទម្លាប់​ទាំង​នេះ​អាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​បេះដូង​របស់​យើង​ធ្ងន់ធ្ងរ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ យុវវ័យក៏អាចមានជំងឺបេះដូងស្រួចស្រាវ បើប្រហែសមិនព្យាបាលទាន់ពេល នឹងបណ្ដាលឲ្យស្លាប់បាន

ចុចអាន៖ ចេះតែហត់ ល្ហិតល្ហៃ អាចជាសញ្ញានៃជំងឺខ្សោយបេះដូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម