សុខភាព
ធ្វើរឿងទាំងនេះបាន អ្នកជំងឺទឹកនោមផ្អែមអាចរស់នៅបានយូរដូចមនុស្សធម្មតា
ទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ មិនអាចព្យាបាលជាសះស្បើយនោះទេ ប៉ុន្តែក្នុងលក្ខខណ្ឌអ្នកជំងឺទទួលបានការព្យាបាលត្រឹមត្រូវ ធ្វើតាមការណែនាំរបស់គ្រូពេទ្យទៀតនោះ អ្នកជំងឺអាចធ្វើការ និងរស់នៅបានយូរដូចមនុស្សធម្មតា។

ផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត បានផ្តល់ដំបូន្មានសម្រាប់អ្នកជំងឺទឹកនោមផ្អែម ធ្វើតាមប៉ុន្មានចំណុចខាងក្រោមនេះ។
– ហាត់ប្រាណយ៉ាងតិច ៣០ នាទី/ថ្ងៃ
– បរិភោគអាហារមួយថ្ងៃយ៉ាងតិច ៣ ដង និងទៀងពេល
– លេបថ្នាំឲ្យបានទៀងទាត់ និងតាមពេលដែលបានកំណត់
– ញ៉ាំគ្រាប់ស្ករ និងផ្លែឈើភ្លាម បើឈឺក្បាល ញ័រដើមទ្រូង បែកញើស ពេលល្ងាចមុនបាយ ពាក់កណ្តាលអធ្រាត្រ ឬជិតភ្លឺ
– កុំផឹកស្រាច្រើនពេក
– ហាមជក់បារី
– កុំញ៉ាំប្រៃពេក
– កុំដើរជើងទទេ និងត្រូវសម្អាតជើងរាល់ថ្ងៃ
– ត្រូវពិគ្រោះជាមួយគ្រូពេទ្យឲ្យបានទៀងទាត់។

ជំងឺទឹកនោមផ្អែមប្រភេទ ២ កើតមាននៅពេលដែលរាងកាយមិនអាចប្រើអាំងស៊ុយលីន ដែលអ័រម៉ូនបម្លែងជាតិស្ករក្នុងឈាមទៅជាថាមពលបានត្រឹមត្រូវ។ បើមិនបានព្យាបាល ឬព្យាបាលមិនបានត្រឹមត្រូវបណ្តាលឲ្យអ្នកជំងឺមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា៖
– ខ្សោយតម្រងនោម
– ស្លាប់សាច់ដុំបេះដូង
– ដាច់ ឬស្ទះសរសៃឈាមខួរក្បាល
– ភ្នែកចុះខ្សោយ ឬងងឹត
– ឡើងដំបៅ ឬកាត់ជើង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាហារទាំងនេះ សក្ដិសមបំផុតសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរតែហូបជាប្រចាំថ្ងៃ
ចុចអាន៖ សកម្មភាពល្អៗសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក្រៅពីហាត់ប្រាណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


