សុខភាព
ហេតុអ្វីបានជាស្ត្រីមានផ្ទៃពោះខ្លះ បែរជាកើតកូនបញ្ច្រាសជើង?
យើងគ្រប់គ្នាតែងរំពឹងប្រាថ្នាបុត្រធីតាមានសុខភាពល្អ ដោយបានឆ្លងកាត់ការសម្រាលកូន ដែលប្រកបដោយសុវត្ថិភាពទាំងម្តាយ និងកូន។ ម្តាយតែងតែមានការបារម្ភ នៅពេលដែលគាត់ត្រៀមខ្លួនជិតដល់ពេលសម្រាល ជាពិសេសអ្នកដែលមានកូនទម្រង់បញ្ច្រាស និងមានចម្ងល់ជាច្រើនទាក់ទងនឹងបញ្ហានេះ។
ក) តើអ្វីទៅជាការសម្រាលកូនទម្រង់បញ្ច្រាស?
ការសម្រាលកូនទម្រង់បញ្ច្រាស ជាការសម្រាលកូនដោយផ្នែក ដែលកើតចេញមកមុនគេ គឺជាទម្រង់គូទ ឬជើង ហើយផ្នែកក្បាលចេញមកក្រោយទៅវិញ។ ទម្រង់នេះមានពី ៣% ទៅ ៤% នៃស្ត្រីមានផ្ទៃពោះទាំងអស់។
ខ) តើមូលហេតុអ្វីបានជាកូនមានទម្រង់បញ្ច្រាស?
មូលហេតុទាំងនោះមានដូចជា៖
– កូនមិនគ្រប់ខែ
– កូនភ្លោះ
– កូនមិនគ្រប់លក្ខណៈ
– ទឹកភ្លោះមានច្រើនលើសលប់ ឬតិចតួច
– សុកពាំងមាត់ស្បូន
– ទងសុកខ្លី ឬទងសុករុំ ក
– ម្តាយមានដុំស្បូន ឬដុំដៃស្បូន
– ម្តាយធ្លាប់មានកូនច្រើនដងរួចហើយ
– ម្តាយមានឆ្អឹងត្រគាកមិនប្រក្រតី
– ករណីខ្លះគ្មានមូលហេតុ។

គ) តើធ្វើដូចម្តេចទើបដឹងថាកូននៅទម្រង់បញ្ច្រាស?
យើងអាចដឹងបានតាមរយៈ៖
– ការស្ទាបពោះម្តាយ
– ការស្តាប់បេះដូងកូនដែលស្ថិតនៅផ្នែកលើនៃផ្ចិតម្តាយ
– ការពិនិត្យអេកូសាស្ត្រ
– ការលូកមើលតាមមាត់ស្បូនម្តាយ ដែលអាចធ្វើឡើងនៅពេលដែលមាត់ស្បូនបើកបានធំបន្តិចហើយ


ឃ) តើស្ត្រីដែលមានទម្រង់កូនបញ្ច្រាសគួរធ្វើការវះកាត់ ឬអាចសម្រាលតាមធម្មជាតិបាន?
ស្ត្រីទាំងឡាយអាចធ្វើការសម្រាលតាមធម្មជាតិបានចំពោះទម្រង់កូនបញ្ច្រាសលុះត្រាតែ៖
– ម្តាយមានអាងត្រគាកទូលាយល្អ និងមិនធាត់ខ្លាំង
– ម្តាយមិនធ្លាប់ធ្វើការវះកាត់យកកូនពីមុន
– ម្តាយគ្មានជំងឺផ្ទាល់ខ្លួន ដែលអាចប្រឹងក្នុងការសម្រាលកូនបាន
– គ្មានសុកពាំងមាត់ស្បូន
– ម្តាយគ្មានបញ្ហាក្នុងការសម្រាលកូនមុនៗ
– កូនមានទម្ងន់ចន្លោះ 2500g ទៅ 3800g
– ក្បាលកូនមិនមានទំហំធំខ្លាំង និងមិនងើយ
– កូននៅក្នុងពោះមិនមានសញ្ញាថាខ្សោយ
– កូនមិនមែនមិនគ្រប់ខែខ្លាំង
– មិនមានការបែកទឹកភ្លោះមុនឈឺពោះសម្រាលរយៈពេលយូរ
– មានការយល់ព្រមអំពីម្តាយ និងក្រុមគ្រួសារក្នុងការសម្រាលកូនបញ្ច្រាសតាមបែបធម្មជាតិ

ក្រុមការងារឯកទេសជំនាញផ្នែកសម្ភព និងថែទាំទារកនៃមន្ទីរពេទ្យកាល់ម៉ែត ស្វាគមន៍និងត្រៀមរួចជាស្រេច ផ្តល់ជូនបន្ថែមអំពីព័ត៌មានលំអិតអំពីបញ្ហាទាំងនេះ ជូនដល់មាតាគ្រប់រូប នៅមន្ទីរពេទ្យកាល់ម៉ែតដោយផ្ទាល់។ ព្រោះការពិនិត្យផ្ទៃពោះឲ្យបានទៀតទាត់ និងត្រឹមត្រូវ គឺជាកត្តាចម្បងដែលនាំមកនូវសុខភាពល្អដល់ម្តាយ និងទារក៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



