សុខភាព
ស្ត្រីធ្លាប់ឆ្លងកូវីដអំឡុងពេលមានផ្ទៃពោះ គួរឆាប់ចាក់វ៉ាក់សាំង បន្ទាប់ពីសម្រាល
ប្រភពពីគេហទំព័រ India Today បានឱ្យដឹងថា ស្ត្រីដែលបានឆ្លងវីរុសកូវីដ-១៩ ក្នុងកំលុងពេលមានផ្ទៃពោះ គួរតែចាក់វ៉ាក់សាំងភ្លាមៗ បន្ទាប់ពីសម្រាលកូនរួច។

វេជ្ជបណ្ឌិត VK Paul ទីភ្នាក់ងារ Niti Aayog របស់រដ្ឋាភិបាលឥណ្ឌាបានជំរុញ ម្តាយកំពុងបំបៅដោះកូន និងស្ត្រីមានផ្ទៃពោះឱ្យទៅចាក់វ៉ាក់សាំង ក្រោយពេលទារកកើតហើយ ប្រសិនបើនាងធ្លាប់ឆ្លងកូវីដ-១៩អំឡុងពេលពពោះ។
វេជ្ជបណ្ឌិតរូបនេះ បានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ ពុំមានផលអវិជ្ជមានជាមួយការបង្កកំណើតឡើយ ហើយវ៉ាក់សាំងទាំងនោះសុទ្ធសឹងមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះទាំងអស់។ ចំណែកម្ដាយកំពុងបំបៅកូនដោយទឹកដោះ រឹតតែត្រូវចាក់វ៉ាក់សាំង កុំបង្អង់យូរ ព្រោះអង់ទីគ័រការពារជំងឺកូវីដ-១៩របស់ភាពស៊ាំវ៉ាក់សាំង នឹងផ្ទេរតាមរយៈទឹកដោះម្ដាយទៅទារកទើបនឹងកើត។

មួយវិញទៀត ដោយសារវីរុសបំប្លែងខ្លួន Delta អាចបង្កហានិភ័យខ្ពស់ដល់ស្ត្រីមានផ្ទៃពោះ និងម្តាយថ្មោងថ្មី ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Oxford បានអំពាវនាវឱ្យពួកនាងត្រូវទទួលថ្នាំបង្ការកូវីដ-១៩ឱ្យបានឆាប់បំផុត។
ដោយឡែកផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំង Covid-19 របាយការណ៍សិក្សាបញ្ជាក់ថា មិនខុសគ្នានឹងការរំខានទូទៅនោះទ។ បន្ទាប់ពីទទួលថ្នាំបង្ការ ស្ត្រីមានផ្ទៃពោះក្ដី សស្ត្រីបំបៅកូនដោយទឹកដោះក្ដី អាចក្តៅខ្លួនតិចតួច ឈឺត្រង់កន្លែងចាក់ ឬមិនស្រួលខ្លួនរយៈពេល ១-៣ ថ្ងៃ រួចនឹងបាត់ទៅវិញជាធម្មតា៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រោយអនុញ្ញាត ស្ត្រីមានផ្ទៃពោះនិងបំបៅកូនដោយទឹកដោះ ចង់ចាក់វ៉ាក់សាំង ត្រូវត្រៀមចំណុចនេះ កុំប្រហែសខ្លួន
ចុចអាន៖ ហេតុផល ៥យ៉ាង ស្ត្រីមានផ្ទៃពោះត្រូវចាក់វ៉ាក់សាំងការពារកូវីដ-១៩កុំខាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


