សុខភាព
នៅក្មេងក៏អាចកើតជំងឺពុកឆ្អឹងដែរ ឲ្យតែមានប៉ុន្មានចំណុចនេះ
យើងធ្លាប់តែដឹងថា ជំងឺពុកឆ្អឹងច្រើនកើតលើមនុស្សអាយុច្រើនចាប់ពី ៥០ ឆ្នាំឡើងទៅ ពិសេសស្ត្រីដែលអស់រដូវ។ តែតាមពិតទៅជំងឺនេះក៏អាចកើតលើមនុស្សវ័យក្មេងដែរ ខ្ទង់ ២០-៤០ ឆ្នាំប្លាយ ដោយសារតែកត្តាតំណពូជ និងសកម្មភាពប្រចាំថ្ងៃមួយចំនួនទៀត ទើបជំរុញឲ្យកំហាប់ឆ្អឹងថយចុះ ងាយនឹងបាក់ នេះតាមការបញ្ជាក់នៅផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត។

១- កត្តាជំរុញកើតជំងឺពុកឆ្អឹងទាំងនៅវ័យក្មេង
– កង្វះអ័រម៉ូន អ៊ឺស្ត្រូហ្សែន
– ស្គមពេក
– មិនសូវហាត់កីឡា
– ញ៉ាំអាហារដែលមានជាតិកាល់ស្យូមតិច
– ជក់បារី
– ផឹកស្រា។

២-រោគសញ្ញាជំងឺពុកឆ្អឹង
ពាក់កណ្តាលនៃជំងឺពុកឆ្អឹងពុំមានរោគសញ្ញាអ្វីគួរឲ្យចាប់អារម្មណ៍នោះទេ ចំណែកឯពាក់កណ្តាលទៀតនឹងចេញឲ្យមានរោគសញ្ញាមួយចំនួននេះ។
– បាក់ឆ្អឹង ក្រោយពីរងគ្រោះថ្នាក់ស្រាល
– ឈឺឆ្អឹងកងចង្កេះ (ឈឺបន្តិចម្ដងៗ ច្រើនខែ)
– បាក់ក្បាលឆ្អឹងភ្លៅ ក្រោយរអិលដួលតិចតួច
– បាក់កដៃក្រោយច្រត់ ឬទប់ខ្លួន។
៣- វិធីការពារជំងឺពុកឆ្អឹង
ដើម្បីការពារកុំឲ្យកើតមានជំងឺពុកឆ្អឹងទាំងនៅវ័យក្មេង យើងគួរញ៉ាំអាហារណាដែលសម្បូរជាតិកាល់ស្យូម ពិសេសពពួកទឹកដោះគោស្រស់ ហាត់ប្រាណ លេងកីឡា និងមិនត្រូវជក់បារី ឬផឹកស្រាឡើយ៕
ចុចអាន៖មូលហេតុសំខាន់ៗ ម៉េចបានធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង
ចុចអាន៖ហូបប៉ះគីង្គក់ពុល ត្រូវដឹងពីរោគសញ្ញា និងវិធីសាស្ត្រជួយសង្រ្គោះអ្នកជំងឺទាន់ពេលវេលា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


