សុខភាព
ម្ង៉ៃៗ ខួរក្បាលនឿយណាស់ គួរថែទាំ ហើយរើសចំណីបែបណាទើបល្អ?
និយាយពីថាគិតនោះគិតម្ង៉ៃៗ មិនដឹងរឿងអីខ្លះពេញក្បាល។ ដឹងថាមួយថ្ងៃ ២៤ ម៉ោង ខួរក្បាលយើងធ្វើការប៉ុន្មានម៉ោងអត់?
ជាមធ្យម ខួរក្បាលយើងធ្វើការ ១៦ ម៉ោង រាប់បញ្ចូលទាំងពេលសម្រាកខ្លះៗ ប៉ុន្តែបើ ១៦ ម៉ោង ធ្វើការងារលើសកម្រិត ខួរក្បាលច្បាស់ជានឿយខ្លាំង ទាមទារប្រូតេអ៊ីនជំនួយ បើមិនអ៊ីចឹង កោសិកាខួរក្បាលអាចខូចខាត និងបាត់បង់ នាំឲ្យការគិត ការចងចាំចុះខ្សោយ។

បើស្រលាញ់ខួរក្បាល អត្ថបទនេះសូមណែនាំសិន អាចជួយពង្រឹងសមត្ថភាពខួរក្បាលឡើងវិញ ព្រោះក្នុងអាហារទាំងនេះសម្បូរប្រូតេអ៊ីន សារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែល ខួរក្បាលត្រូវការ។
១- កាហ្វេអ៊ីន
កាហ្វេអ៊ីន ជាសារធាតុម្យ៉ាងមាននៅក្នុងកាហ្វេ សូកូឡា ឬក៏ភេសជ្ជៈប៉ូវកម្លាំង។ វាមានឥទ្ធិពលរយៈពេលខ្លី តែអាចជួយដាស់ខួរក្បាល ឲ្យផ្តោតអារម្មណ៍បានល្អ អំឡុងពេលធ្វើការ ឬរៀន។ ប៉ុន្តែ កុំផឹកច្រើនពេក ព្រោះអាចឲ្យមានអារម្មណ៍ថប់ៗ ភ័យ បេះដូចលោតញាប់ និងអារម្មណ៍មិនស្រួល។
២- ស្ករ
ស្ករ ជាប្រភពថាមពលសំខាន់ ជួយទ្រទ្រង់រាងកាយ អាចផ្តល់ថាមពលលឿន បង្កើនការចងចាំ និងជួយពង្រឹងស្មារតី។ ប៉ុន្តែចៀសវាងញុំាអាហារ ឬភេសជ្ជៈជាតិស្ករច្រើន អាចធ្វើឲ្យសុខភាពទ្រុឌទ្រោម ការចងចាំមិនសូវល្អ។
៣- ត្រី

ត្រីសម្បូរសារធាតុចិញ្ចឹម មានតួនាទីសំខាន់ទ្រទ្រង់សុខភាពខួរក្បាល។ អាស៊ីដខ្លាញ់អូមេហ្គា៣ អាចជួយផ្តោតអារម្មណ៍ធ្វើការកាន់តែប្រសើរ កាត់បន្ថយអត្រាកើតជំងឺភ្លេចភ្លាំង (Dementia) និងជំងឺខួរក្បាល។ វាជួយឲ្យខួរក្បាលយើងដំណើរការបានល្អ អ៊ីចឹងគួរញ៉ាំត្រីយ៉ាងតិចណាស់ ២ ដង ក្នុង១សប្តាហ៍ ពិសេសពេលវ័យកាន់តែចាស់។
៤- គ្រាប់ធញ្ញជាតិ
ប្រភពថាមពលទ្រទ្រង់រាងកាយបានយូរ គឺគ្រាប់ធញ្ញជាតិ ព្រោះសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា វីតាមីន E សារធាតុប្រេងសំខាន់ៗ និងអាមីណូអាស៊ីដ ដែលជួយពង្រឹងការចងចាំ និងដំណើរការខួរក្បាល។ គួរញ៉ាំគ្រាប់ធញ្ញជាតិ ២៨ក្រាម ក្នុងមួយថ្ងៃ។
៥- ផ្លែប្ល៊ូប៊ើរី (Blueberry)

អ្នកវិទ្យាសាស្រ្តថា ផ្លែ Blueberry អាចជួយឲ្យការចងចាំប្រសើរ កាត់បន្ថយជំងឺចាស់ជរា ភ្លេចភ្លាំង និងបញ្ហាសាច់ដុំ។ យើងផឹកទឹក Blueberry រាល់ថ្ងៃ ហើយ ២ ខែជាប់គ្នា នឹងមានសមត្ថភាពខួរក្បាលល្អជាងមុន រីឯបញ្ហាសន្លាក់សាច់ដុំក៏អន់ថយ។
៦- ផ្លែប៊ើរ
វីតាមីន K និង B9 ក្នុងផ្លែប៊ើរ អាចជួយកាត់បន្ថយ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង បញ្ហាលើសកូលេស្តេរ៉ុល ធ្វើឲ្យលំហូរឈាម និងមុខងារខួរក្បាលដំណើរការល្អជាងមុន។ ទោះជាផ្លែប៊ើរមានសារធាតុខ្លាញ់ច្រើនក៏ដោយ ប៉ុន្តែមិនប៉ះពាល់ដល់សុខភាពទេ។ ផ្ទុយទៅវិញ វាអាចជួយកាត់បន្ថយបរិមាណជាតិស្ករក្នុងឈាម ធ្វើឲ្យស្បែកទន់រលោងភ្លឺថ្លា។
៧- ស្រូវសាឡី

អាហារសម្បូរសារធាតុស្រូវសាឡី សម្រាប់អាហារពេលព្រឹក ល្អជាងញ៉ាំអាហារសម្បូរជាតិស្ករ (កាបូអ៊ីដ្រាត) ដូចជាបាយ។ អាហារពេលព្រឹកសម្បូរជាតិស្ករ អាចធ្វើឲ្យការចងចាំមិនល្អ ថែមទាំងងងុយគេង។ ផ្ទុយទៅវិញ ស្រូវសាឡីជួយឲ្យយើងចងចាំ និងផ្តោតអារម្មណ៍ធ្វើការបានល្អ និងផ្តល់ថាមពលពេញមួយថ្ងៃ។
៨- តិចនិកត្រៀមខ្លួនមុនពេលប្រឡង ឬប្រជុំការងារធំ
ចង់បង្កើនសមត្ថភាពចងចាំ ផ្តោតអារម្មណ៍រៀន ឬធ្វើការ ក្រៅពីព្យាយាមញ៉ាំអាហារសម្បូរជីវជាតិ យើងអាចសាកល្បងតិចនិកនេះ នឹងកាន់តែជួយពង្រឹងការចងចាំ ផ្តោតអារម្មណ៍លើអ្វីមួយល្អជាងមុន៖
– គេងឲ្យបានគ្រប់គ្រាន់
– ញ៉ាំទឹកឲ្យច្រើន
– ហាត់ប្រាណទៀងទាត់
– ញ៉ាំល្មមៗបានហើយ ព្រោះអាចជះឥទ្ធិពលដល់អារម្មណ៍ ព្រោះឆ្អែតពេក ធ្វើឲ្យងងុយគេង នាំឲ្យការផ្តោតអារម្មណ៍មិនបានល្អ។ ញ៉ាំតិចពេកអាចធ្វើឲ្យយើងឆាប់ឃ្លាន ប៉ះពាល់ការផ្តោតអារម្មណ៍ដូចគ្នា។
– ហាមតមអាហារពេលព្រឹក ព្រោះជាអាហារសំខាន់បំផុតលើការផ្តោតអារម្មណ៍ និងចងចាំ។ ទោះកាលៈទេសៈណាក៏ដោយ ព្យាយាមញ៉ាំអាហារពេលព្រឹករាល់ថ្ងៃ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


