សុខភាព
៣ ចំណុចនេះ អាចជំរុញសមត្ថភាពផ្លូវភេទបុរសៗ ឲ្យកាន់តែខ្លាំង
បន្ទាប់ពីមានជីវភាពប្រចាំថ្ងៃល្អប្រសើរហើយ បុរសៗគ្នាយើងក៏តែងតែនឹកឃើញទៅដល់រឿងម្យ៉ាងទៀតដែលសំខាន់សម្រាប់ជីវិត នោះគឺការពង្រឹងសមត្ថភាពស្មារតីសុខភាពផ្លូវភេទ ជាមួយនិងដៃគូ។

ជឿជាក់ថា បុរសៗភាគច្រើនធ្លាប់ឆ្លងកាត់ ក្នុងស្ថានភាពមួយនោះ ដែលយើងមិនអាចផ្ដល់ឲ្យបាននូវសេចក្ដីសុខពេញលេញទៅឲ្យដៃគូ នេះក៏ព្រោះតែលក្ខខណ្ឌ សុខភាពមិនល្អគ្រប់គ្រាន់(លិង្គខ្សោយ)។ បញ្ហាលិងខ្សោយ មិនមែនអាចកើតឡើងតែចំពោះមនុស្សចាស់នោះទេ ពោលក៏អាចកើតមានលើមនុស្សគ្រប់វ័យ គ្រាន់តែក្មេង មានភាគរយតិចជាងប៉ុណ្ណោះ។ ដូច្នេះដើម្បី ជំនួយដល់សមត្ថភាពឲ្យរឹងមាំល្អប្រសើរឡើងវិញ សម្រាប់ខ្លួនយើង និង ក្ដីសុខដៃគូជីវិត មានរឿងពីរដ៏ចាំបាច់ ដែលខ្លួនយើងជាប្រុសត្រូវតែដឹងនោះគឺ ផ្នែកសុខភាពស្មារតីផ្លូវចិត្ដ និង សុខភាពរាងកាយ ហើយ ៣ ចំណុចខាងក្រោម គឺជាវិធីសាស្ដ្រដ៏ល្អ ហើយអាចជួយដោះស្រាយយើងបាន៖
១.ការសម្រួលសរសៃឈាមបេះដូង
ការសម្រួលផ្នែកសរសៃឈាមបេះដូង ក្នុងផ្នែកនេះមានន័យថា គឺការធ្វើសកម្មភាពបានច្រើនយ៉ាង ដែលជម្រុញឲ្យមានដំណើរការសរសៃឈាមបេះដូងល្អប្រសើរ។ ពោលដូចជាការហាត់ប្រាណផ្សេងៗ មានដូចជា ការជិះកង់ ការហែលទឹក ការរត់ ការរាំ និងការធ្វើកាយសម្ពន្ធជាច្រើនទៀត ដែលអាចឲ្យសាច់ដុំក្នុងរាងកាយរបស់យើងទាំងអស់ មានចលនាប្រក្រតី ព្រោះថាចលនាសាច់ដុំតាមផ្នែកនីមួយៗ គឺំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងចរន្ដឈាមក្នុងបេះដូង។ ការណ៍ដែលធ្វើឲ្យសរសៃឈាម បេះដូងមានសុខភាពល្អ នោះមានន័យថា ការគ្រប់គ្រងប្រព័ន្ធចរន្ដឈាមក្នុងសរីរាងកាយទាំងអស់ ដូចជាប្រព័ន្ធប្រដាប់បន្ដពូជ ក៏មានថាមពលគ្រប់គ្រាន់។ បន្ថែមពីលើនេះបន្ដិចថា របបអាហារក៏បានចូលរួមចំណែកជួយធ្វើឲ្យចរន្ដឈាមដើរស្រួលផងដែរ។
២.ការហាត់ Yoga
ការហាត់ Yoga ជាប្រចាំគឺផ្ដល់អត្ថប្រយោជន៍ខ្លាំង ទៅដល់សុខភាពផ្លូវភេទ។ ព្រោះថា Yoga បានផ្ដោតសំខាន់ លើការធ្វើចលនា ការពង្រឹង នៃឥរិយាបថតាមផ្នែកផ្សេងៗ នៃរាងកាយ ដូចជាឥរិយាបថ ហាត់ផ្នែកត្រគាក ចង្កេះ ស្មា ដៃ សម្រួលសរសៃរតាមសន្លាក់ឆ្អឹង និងប្រព័ន្ធដង្ហើម ជាដើម។ មិនត្រឹមតែប៉ុណ្ណោះការហាត់ Yoga ក៏បានជួយទៅ ដល់ផ្នែកស្មារតីផងដែរ។ ព្រោះថា Yoga គឺមានភាពស្ងប់ស្ងាត់ ក្នុងអារម្មណ៍អាចជួយឲ្យយើងអាចជៀសផុតបានពី ជំងឺស្ដ្រេស ជំងឺបាក់ទឹកចិត្ដ ពោល វាអាចជួយឲ្យផ្នែកសុខភាពផ្លូវចិត្ដរឹងមាំ។ ដូច្នេះ ការហាត់ Yoga បានជារៀងរាល់ថ្ងៃ នឹងជួយបង្កើនសមត្ថភាពផ្លូវភេទបានល្អ។

៣.ការទទួលពន្លឺព្រះអាទិត្យពេលព្រឹក
ពន្លឺព្រះអាទិត្យពេលព្រឹកមានអត្ថប្រយោជន៍ច្រើនទៅដល់សុខភាព ដែលមនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍។ ការចំណាយពេល១ម៉ោង ស្រូបពន្លឺពីព្រះអាទិត្យពេលព្រឹកគឺ វាអាចជួយឲ្យខ្លួនប្រាណអាចផលិតបាននូវ វិតាមីន D ដែលជាវីតាមីន សំខាន់ ជួយទ្រទ្រង់រាងកាយ ជាពិសេស ប្រព័ន្ធការពារ ស្មារតី និង បង្កើនកម្រិតអ័រម៉ូន តេស្តូស្តេរ៉ូន (testosterone)។ តេស្តូស្តេរ៉ូន គឺជាអ័រម៉ូនភេទរបស់បុរស មានតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការប្រព័ន្ធសរីរាង្គបន្ដពូជ ពិសេសវាជួយឲ្យបុរសកើនឡើងនូវចំណង់ផ្លូវភេទ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Graz ប្រទេសអូទ្រីស បានរកឃើញថាបុរសដែលមានវីតាមីន D យ៉ាងតិច ៣០ ណាណូក្រាម ក្នុងមួយមីលីលីត្រនៃឈាម មានផ្ទុកអ័រម៉ូន តេស្តូស្តេរ៉ូន ច្រើនជាងអ្នកដែលខ្វះវីតាមីន។ ហើយ បុរសៗ ដែលខ្លួនគាត់អាចស្រូបបាននូវពន្លឺ ព្រះអាទិត្យ គឺអាចផ្គត់ផ្គង់គ្រប់គ្រាន់បាន ជាមួយនឹងវីតាមីន D ហើយកម្រិតអ័រម៉ូន testosterone របស់ពួកគាត់ក៏ឡើងខ្ពស់ផងដែរ៕
ចុចអាន៖ទម្លាយអាថ៌កំបាំងរបស់អយស្ទ័រ ពាក់ព័ន្ធរឿងលើគ្រែ មនុស្សភាគច្រើនចង់ដឹងបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
លោក គង់ វិបុល ប្តេជ្ញាប្រមូលពន្ធឱ្យគ្រប់ផែនការក្នុងឆ្នាំ ២០២៣ ទោះ ៨ខែមកនេះ ធ្លាក់ចុះ ២១ភាគរយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
តើធ្វើដូចម្ដេចទើបរៀនភាសាអង់គ្លេស ឆាប់ចេះអាន និយាយ និងសរសេរបានល្អ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
ហេតុផល ៥យ៉ាង ដែលព្រលានយន្តហោះឡាវ មិនមានជើងហោះហើរត្រង់ទៅកាន់អឺរ៉ុប
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
មុនអាចឡើងកាន់តំណែងជាអភិបាលរាជធានីខេត្ត ត្រូវមានលក្ខខណ្ឌយ៉ាងណាខ្លះ?
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ជាលើកដំបូង កម្ពុជា នាំចេញបង្កងកណ្ដូបរស់ចំនួន៤៥គីឡូក្រាម ទៅកាន់ទីផ្សារចិន
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំម្ចាស់ក្រុមហ៊ុនជិត ១០០ អមដំណើរសម្តេច ហ៊ុន ម៉ាណែត ទៅអាមេរិក
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
តំណាងនិយោជក ដាក់តួលេខថ្មី ២០១.៥០ដុល្លារ ខណៈតំណាងកម្មករ មានតួលេខថ្មីចំនួន ២
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
ស្នងការរាជធានីបញ្ជាឲ្យស្រាវជ្រាវបន្ទាន់ករណីស្រ្តីមួយក្រុមព្រួតវាយស្រ្តីម្នាក់នៅក្នុងបន្ទប់