សុខភាព
ទាំងនេះជាមូលហេតុ បង្ហាញថាការម៉ាស្សា ជួយសុខភាពច្រើនយ៉ាង
ការបង្កើតទម្លាប់ចូលម៉ាស្សាយ៉ាងហោចបាន ១ទៅ ២ដងក្នុងមួយសប្ដាហ៍ សម្រាប់សុខភាពគឺជារឿងល្អ។ បុរសៗដែលនិយមចូលកន្លែង ម៉ាស្សា ត្រាំទឹកក្ដៅ បានទៀងទាត់បង្ហាញពីការយកចិត្ដទុកនឹងសុខភាពទៅតាមលទ្ធភាពដែលលខ្លួនមាន។ ជាក់ស្ដែងណាស់ ការម៉ាស្សា គឺជាវិធីនៃការសម្រួលសុខភាពទាំងផ្នែករាងកាយ និង ផ្លូវចិត្ដ ក្រោយពីហត់នឿយ។ បុរសៗមួយចំនួននិយមចូលកន្លែងម៉ាស្សា ព្រោះកត្ដាមួយចំនួនដូចជា ហត់នឿយពីការងារ ស្ដ្រេសច្រើន និងចង់សម្រាកខួរក្បាល សម្រួលអារម្មណ៍។

ការម៉ាស្សាមានច្រើនរបៀប ច្រើនវិធី អាស្រ័យលើចំណូលចិត្ដ ដោយសកម្មភាពថ្នមៗ ដូចជា ការចុច ការច្របាច់ ការឈ្លី ការតប់ និងការសម្រួល និងសង្កត់លើស្បែក ដោយប្រើប្រេងជំនួយជាដើម។ យោងតាមការបង្ហាញ ពីមន្ទីពេទ្យ mayo របស់អាមរិកបានបញ្ជាក់ថា ការម៉ាស្សាផ្ដល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនមានដូចជា៖
- កាត់បន្ថយភាពតានតឹង និងសម្រួលអារម្មណ៍
- កាត់បន្ថយការឈឺចាប់នៅសាច់ដុំ
- សម្រួលចរន្តឈាម បង្កើនថាមពល
- បន្ថយអត្រាង្វាក់បេះដូង និង សម្ពាធឈាម
- ការកែលម្អមុខងារប្រព័ន្ធភាពស៊ាំ
- កាត់បន្ថយបញ្ហាគេងមិនលក់ទាក់ទងនឹងភាពតានតឹង
- សម្រួលសុខភាពប្រព័ន្ធរំលាយអាហារ
- សម្រួលការឈឺសរសៃក្រោយពេលហាត់ប្រាណ ឬលេងកីឡា
- កាត់បន្ថយការឈឺខ្នងផ្នែកខាងលើ និង ក
ការសិក្សាសាកលវិទ្យាល័យ McMaster ប្រទេសកាណាដា បានបង្ហាញលទ្ធផលស្រាវជ្រាវកាលពីចុងឆ្នាំ២០១៩ ដោយបញ្ជាក់ថា ការម៉ាស្សា គឺជាសកម្មភាពដែលអាចផ្ដល់លក្ខណៈសុខស្រួល មិនត្រឹមតែរាងកាយ នោះទេ ទាំងអារម្មណ៍ និង ប្រព័ន្ធផ្លូវដង្ហើមទៀតផង។ ក្រៅពីនេះក៏ផ្ដល់អត្ថប្រយោជន៏យ៉ាងច្រើន រាប់ទាំង ផ្នែកសុខភាពផ្លូវភេទផងដែរ។ វាអាចផ្តល់អត្ថប្រយោជន៍ដល់ជីវិតផ្លូវភេទតាមរយៈការបង្កើនចរន្ដឈាមរត់ស្រួល សម្រួលចង្វាក់បេះដូង កាត់បន្ថយភាពតានតឹង បង្កើនភាពបត់បែន និងបំបាត់ការឈឺចាប់។ ម៉ាស្សាជួយឲ្យរាងកាយមនុស្សយើងអាចផលិតសារធាតុ Serotonin ដែលកម្រិតសារធាតុនេះមានទំនាក់ទំនងនឹងបញ្ហាតានតឹងក្នុងចិត្ត។
ថ្វីដ្បិតការម៉ាស្សាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ប៉ុន្ដែមានចំណុចខ្លះដែល ការម៉ាស្សាត្រូវស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ តម្រូវឲ្យអ្នកម៉ាស្សាត្រូវមានភាពស្ទាត់ជំនាញ ច្បាស់លាស់ ដឹងពីស្ថានភាព និងយល់ច្បាស់ពីអាការៈអ្នកទទួលការម៉ាស្សា។ តួយ៉ាង មានករណីខ្លះដែល អ្នកទទួលការម៉ាស្សាត្រូវប្រឈមការលំបាក សម្រាប់អ្នកមានជំងឺប្រចាំកាយ ដូចជា បញ្ហាសរសៃឈាម បញ្ហារលាក កត្ដាស្បែក និង សន្លាក់ស្ថិតក្នុងការព្យាបាល និង អ្នកដែលមានបញ្ហាសុខភាពឆ្អឹង។

តើម៉ាស្សាអាចធ្វើបាននៅកន្លែងណា ពេលណា ខ្លះ?
ការម៉ាស្សាក៏អាចធ្វើបាននៅគ្រប់ទីកន្លែងអាចមានលក្ខណៈសមរម្យ មិនចាំបាច់ទាល់តែកន្លែងផ្ដល់សេវាកម្មនោះទេ យើងអាចធ្វើបាននៅពេលដើរកម្សាន្ដ នៅផ្ទះ ជាមួយដៃគូ។ ម្យ៉ាងវិញទៀត ប្រសិនដៃគូមានជំនាញបន្ដិចបន្តួច ក៏គួរតែសាកល្បង អនុវត្ដ បន្ទាប់ពីសម្រាកការងារ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


