សុខភាព
ក្នុង ១ថ្ងៃ កុមារជាង ៣ ០០០នាក់ មកមន្ទីរពេទ្យគន្ធបុប្ផា, ជាង ៥០០នាក់ សង្គ្រោះបន្ទាន់
លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) មានគ្រែអ្នកជំងឺប្រមាណ ២ ២០០គ្រែ។ បច្ចុប្បន្ននេះ ក្នុង ១ថ្ងៃ មានកុមារចំនួនជាមធ្យម ប្រមាណជាង ៣ ០០០ នាក់ មកពិគ្រោះ ពិនិត្យ ព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ពោលគឺនៅ ភ្នំពេញប្រមាណ ២ ០០០នាក់ និងនៅខេត្តសៀមរាបប្រមាណ ១២០០នាក់។

លោកសាស្ត្រាចារ្យ គី សន់ទី មានប្រសាសន៍បន្តថា៖ “ក្នុង ១ថ្ងៃ មានកុមារ ដែលមានជំងឺធ្ងន់ត្រូវបានដាក់ឱ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៥០០នាក់។ រៀងរាល់ថ្ងៃ មានកុមារកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ជាមធ្យមចំនួន ២ ០០០ នាក់ ក្នុងនោះកុមារប្រមាណ ៥០០នាក់ ត្រូវសម្រាកក្នុងផ្នែកសង្គ្រោះបន្ទាន់”។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ខាងលើ លើកឡើងបន្ថែមថា ក្នុង១ថ្ងៃ មានកុមារចំនួនប្រមាណ ៨០នាក់ ត្រូវបានទទួលការវះកាត់ ដូចជា គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ៗ វះកាត់ជំងឺសួត វះកាត់ប្រព័ន្ធរំលាយអាហារ វះកាត់ប្រព័ន្ធប្រសាទខួរក្បាល វះកាត់កែតម្រូវផ្នែកទារកកើតមកមិនប្រក្រតី និងវះកាត់បេះដូង។ ជំងឺកុមារទូទៅ មាន ៦០% ជាជំងឺឆ្លងបង្កឡើងដោយពួកបាក់តេរី និងវីរុសផ្សេងៗ។

វេជ្ជបណ្ឌិត គី សន់ទី មានប្រសាសន៍បន្តថា៖ “ក្នុងរដូវវស្សា ធ្លាក់ភ្លៀងច្រើន ករណីជំងឺគ្រុនឈាម និងជំងឺរលាកប្រព័ន្ធផ្លូវដង្ហើម ពិសេសជំងឺរលាកសួតលើកកុមារតូចៗ អាចមានហានិភ័យគម្រាមកំហែងដល់អាយុជីវីតកុមារ។ យើងត្រូវយកចិត្តទុកដាក់ថែទាំ កូនចៅ ដោយរស់នៅស្អាតមានអនាម័យ និងចូលរួមទាំងអស់គ្នា ពិសេសបំបាត់ជម្រកមូសខ្លាការពារជំងឺគ្រុនឈាម”។

លោកសាស្ត្រាចារ្យ គី សន់ទី បានផ្ដាំទៅ អាណាព្យាបាល ត្រួវស្វែងរកការពិគ្រោះព្យាបាលជំងឺ ជាមួយគ្រូពេទ្យមានជំនាញវិជ្ជាជីវៈ ពេលកូនចៅមានជំងឺដង្កាត់។ កុំស្វែងរកទិញថ្នាំព្យាបាលកូនចៅដោយខ្លួនឯង តែត្រូវស្វែងរកការព្យាបាលមួយត្រឹមត្រូវ នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកជាដើម។ ស្វែងរកការបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរ ប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវតាមក្បួនខ្នាតបច្ចកទេស មកកាន់មន្ទីរពេទ្យឯកទេសមានជំនាញដែលទុកចិត្តបាន។

គួរបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺមិនគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅតែត្រូវការថវិកាជាប្រចាំប្រមាណ ៨៤ម៉ឺនដុល្លារក្នុង ១សប្តាហ៍ ឬត្រូវចំណាយប្រមាណ ៤០លានដុល្លារ ក្នុង ១ឆ្នាំ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា ដោយមានការជួយបំពេញបន្ថែមគ្នាទៅវិញទៅមក រវាងមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាពីសំណាក់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ការបរិច្ចាគនេះ មិនអាចគ្រប់គ្រាន់នៅឡើយទេសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យនេះ មិនមែនជាស្ថាប័នដែលរកប្រាក់ចំណូល។

មូលនិធិគន្ធបុប្ធាកម្ពុជាបានបង្កើត KHQR CODE (ទាំងប្រាក់រៀល និងដុល្លារអាមេរិក) សម្រាប់គ្រប់ App ធនាគារទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានកម្មវិធីស្ដែន QR CODE ដើម្បីសម្រួលដល់ការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជននានា ក្នុងគោលបំណងជួយនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


