សុខភាព
ស្ត្រី គួរចាំបាច់ពិនិត្យឈាម និងទឹកនោម អំឡុងពេលមានផ្ទៃពោះ
ការពិនិត្យឈាម និងទឹកនោម ក្នុងអំឡុងពេលមានផ្ទៃពោះ ពិតជាមានសារៈសំខាន់សម្រាប់ស្ត្រីដែលកំពុងតែពពោះ។ ពីព្រោះគ្រូពេទ្យជំនាញ នឹងអាចដឹងបាននូវស្ថានភាពសុខភាព និងកត្តាប្រឈម របស់អ្នកម្ដាយ និងទារកជាមុន។ បន្ថែមពីនោះ អាចឲ្យគ្រូពេទ្យ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំណត់បាននូវរោគវិនិច្ឆ័យ និងការព្យាបាលបានត្រឹមត្រូវ ដែលធ្វើឲ្យអ្នកម្ដាយចៀសបាននូវហានិភ័យទាំងឡាយ។
ក) ការពិនិត្យឈាម និងទឹកនោម ដើម្បីស្វែងរកនូវជំងឺប្រឈមដូចជា ៖
– ទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ
– លើសសម្ពាធឈាម
– កង្វះគ្រាប់ឈាមក្រហម
– បម្រុងក្រឡាភ្លើង
– មេរោគថ្លើមប្រភេទ បេ និងសេ…

) ជាធម្មតា ការពិនិត្យឈាម និងទឹកនោម ត្រូវធ្វើឡើងចំនួន២ដង (អាចលើសពីនេះ ក្នុងករណីចាំបាច់) អំឡុងពេលមានផ្ទៃពោះ ៖
១- នៅពេលចាប់ផ្ដើមមានកូន ៖
– ការពិនិត្យរកក្រុមឈាម (Rhésus(+) ឬ Rhésus(-))
– ការពិនិត្យគ្រាប់ឈាម: (កង្វះគ្រាប់ឈាមក្រហម, ប្លាកែត (plaquettes) ចុះទាប,…)
– ការពិនិត្យរកមេរោគ (អេដស៍, ស្វាយ, ព្រូនឆ្មារ, ស្អូច,…)
– ពិនិត្យជាតិស្ករក្នុងឈាម លើស ឬខ្វះជាតិស្ករ
២-ជិតសម្រាល ការពិនិត្យឈាមរយៈពេលនេះ មានសារៈសំខាន់សម្រាប់ត្រៀមនៅពេលសម្រាល (សម្រាលដោយធម្មជាតិ ឬវះកាត់)។

ការពិនិត្យសុខភាព និងតាមដានផ្ទៃពោះ មានសារៈសំខាន់ណាស់សម្រាប់អ្នកម្តាយ និងទារក។
ដូចនេះ ស្ត្រីមានផ្ទៃពោះ គួរឆាប់មកពិគ្រោះជាមួយគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត។
សុខភាពម្តាយ និងទារក បានល្អ គឺជាសុភមង្គល នៃក្រុមគ្រួសារ៕
អត្ថបទ ៖ រស្មី
ចុចអាន៖កូនឈឺដល់កម្រិតណា ទើបគ្រូពេទ្យតម្រូវឲ្យព្យួរសេរ៉ូម?
ចុចអាន៖មូលហេតុ និងរោគសញ្ញា ដែលអាចបណ្តាលឲ្យក្តៅខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


