សុខភាព
កម្ពុជា សិង្ហបុរី រៀបចំសិក្ខាសាលា “ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ (AMS)”
នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម ជាគណៈធិបតីក្នុង សិក្ខាសាលារវាងកម្ពុជា និងសិង្ហបុរី ក្រោមប្រធានបទ “ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ (AMS)”។

សិក្ខាសាលាប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ក្នុងគោលបំណង៖
– បង្កើនការយល់ដឹង និងស្គាល់អំពីភាពស៊ាំនៃឱសថប្រឆាំងមេរោគ (AMR) និងការប្រើប្រាស់ឱសថប្រឆាំងមេរោគ (AMS)។
– ពង្រឹងទំនាក់ទំនង និងកិច្ចសហការក្នុងចំណោមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធក្នុងការប្រើប្រាស់ឱសថប្រឆាំងមេរោគ។

– ធ្វើឱ្យប្រសើរឡើងនូវការប្រកាន់ខ្ជាប់តាមគោលការណ៍ណែនាំផ្អែកលើភស្តុតាង និងការអនុវត្តល្អបំផុតសម្រាប់ការចេញវេជ្ជបញ្ជា និងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅក្នុង មន្ទីរពេទ្យ។
– កាត់បន្ថយការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនត្រឹមត្រូវ អត្រាភាពស៊ាំ និងផលវិបាក។
– ធ្វើឱ្យប្រសើរឡើងនូវលទ្ធផលព្យាបាល ការពេញចិត្តរបស់អ្នកជំងឺ និងប្រសិទ្ធភាពនៃថ្លៃចំណាយ។

គួរបញ្ជាក់ថា សិក្ខាសាលាមានការចូលរួមពីវាគ្មិនជាតិមកពីមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យកុមារអង្គរ រួមជាមួយនឹងវាគ្មិនអន្ដរជាតិមកពី សាកលវិទ្យាល័យសិង្ហបុរី NUS និង សាកលវិទ្យាល័យ Oxford ក្នុងការបង្ហាញនិងដឹកនាំការពិភាក្សានេះ។ សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលាមានចំនួន ៥០ នាក់មកពីតាមមន្ទីរពេទ្យចំនួន១៧៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


