សុខភាព
ក្រសួងសុខាភិបាល និង PATH ផ្តួចផ្តើម ការអនុវត្តសកម្មភាពក្នុងគម្រោងសុខភាពតែមួយ
វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នេះ បានទទួលជួប អ្នកស្រីវេជ្ជបណ្ឌិត Nguyen Tuyet Nga, ប្រធានការិយាល័យ PATH ប្រទេសវៀតណាម និងជានាយិកាមជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍។ ជំនួបពិភាក្សានេះ ដោយសង្កត់ធ្ងន់លើកិច្ចសហការរវាងក្រសួងសុខាភិបាល និង PATH ក្នុងការជម្រុញគំនិតផ្តួចផ្តើម និងការអនុវត្តសកម្មភាពក្នុងគម្រោងសុខភាពតែមួយ (One Health) និងគម្រោងរួមផ្សេងទៀត។

វេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងផ្តល់ការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរបស់ PATH នៅកម្ពុជា ព្រមទាំងស្នើសុំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

វេជ្ជបណ្ឌិត Nguyen Tuyet Nga បានបង្ហាញអំពីទិដ្ឋភាពទូទៅ នៃការរួមចំណែករបស់ PATH រួមទាំងការបញ្ចប់ការសិក្សាលទ្ធភាពគម្រោងសុខភាពតែមួយ (Feasibility Study OH4C) ដោយជោគជ័យ និងការគាំទ្រជាបន្តសម្រាប់គម្រោងសុខភាពតែមួយ (One Health)។ អ្នកស្រីវេជ្ជបណ្ឌិតបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងសុខាភិបាល និងសង្ឃឹមថា នឹងមានកិច្ចសហការ និងការគាំទ្របន្តទៀត។

គួរបញ្ជាក់ថា ជំនួបពិភាក្សានេះ មានគោលបំណង ផ្តោតទៅលើចំណុចសំខាន់ៗដូចជា ទី១ ការពិនិត្យមើលការងាររបស់ PATH និងការគាំទ្រសម្រាប់យុទ្ធសាស្រ្តគម្រោងសុខភាពតែមួយ (One Health) ទី២ ការពិភាក្សាលើផ្នែកសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ រួមទាំងការគាំទ្រមន្ទីរពិសោធន៍ និងការសម្របសម្រួលការឆ្លើយតបបន្ទាន់ និងទី៣ ការរៀបចំផែនការសម្រាប់ការចូលរួមនាពេលអនាគត និងយុទ្ធសាស្ត្រជាមួយ PATH ក្នុងការដំណើរការគម្រោង ក៏ដូចជាជាមួយដៃគូពាក់ព័ន្ធផ្សេងទៀត៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


