សុខភាព
មន្ត្រីជំនាញសុខាភិបាល ណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការពុលចំណីអាហារ និងពុលស្រា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការពុលចំណីអាហារ និងពុលស្រា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នៅដើមសប្ដាហ៍ក្រោយនេះ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១១ មេសា នេះថា ពិធីបុណ្យចូលឆ្នាំថ្មី តែងតែមានការជួបជុំសាច់ញាតិបងប្អូន និងរៀបចំចំណីអាហារពោរពាសដែលអាចបណ្ដាលឱ្យមានការពុលចំណីអាហារ ប្រសិនបើអាហារទាំងនោះរៀបចំមិនមានអនាម័យត្រឹមត្រូវទេនោះ។ ដូចនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋបន្តថែរក្សាសុខភាពឱ្យបានល្អ ចៀសវាងការកើតមានជំងឺផ្សេងៗ ពិសេសការពុលចំណីអាហារ និងការពុលស្រា។

លោកវេជ្ជបណ្ឌិត បានណែនាំថា ដើម្បីចៀសវាងការពុលចំណីអាហារនៅក្នុងពិធីបុណ្យចូលឆ្នាំខាងមុខនេះ ប្រជាពលរដ្ឋត្រូវអនុវត្តវិធានការមួយចំនួនដូចជា ត្រូវលាងដៃមុននឹងចាប់កាន់ចំណីអាហារ មុនពេលរៀបចំចំណីអាហារ និងក្រោយពេលចេញពីបន្ទោបង់ ព្រមទាំងសម្ភារៈឧបករណ៍ប្រើប្រាស់សម្រាប់រៀបចំចំណីអាហារ។ ត្រូវទុកដាក់អាហារឆៅ និងឆ្អិន ដាច់ដោយឡែកពីគ្នា ព្រោះថាអាហារឆៅ ជាពិសេសសាច់សត្វស្លាប ស៊ុត និងគ្រឿងសមុទ្រ អាចមានមេរោគបង្កគ្រោះថ្នាក់ ដែលអាចឆ្លងចូលទៅក្នុងចំណីអាហារផ្សេងទៀតនៅពេលរៀបចំ និងទុកដាក់អាហារទាំងនេះ។ ត្រូវចម្អិនអាហារឱ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងគ្រឿងសមុទ្រ។ លើសពីនេះ ត្រូវការទុកដាក់អាហារក្នុងសីតុណ្ហភាពសុវត្ថិភាព ព្រោះថាមេរោគអាចបំបែកខ្លួនយ៉ាងឆាប់រហ័ស ប្រសិនបើអាហារត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពធម្មតា។ ពេលចម្អិនអាហារ ត្រូវតិចស្ករ តិចអំបិល និងតិចខ្លាញ់ ដើម្បីកាត់បន្ថយជំងឺមិនឆ្លងដូចជា ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមជាដើម។

លោកវេជ្ជបណ្ឌិត ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះការពុលស្រា ស ស្រាថ្នាំ ផងដែរ ព្រោះថាកន្លងមកមានការពុលស្រានេះរួចមកហើយ។ ដូចនេះប្រជាពលរដ្ឋគួរកាត់បន្ថយការបរិភោគស្រា សូមបរិភោគក្នុងកម្រិតតិចតួច និងទិញស្រាដែលមានប្រភពច្បាស់លាស់ និងការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីចៀសវាងការពុលស្រា។

លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋមានបញ្ហាសុខភាពប្រញាប់ទាក់ទងទៅកាន់លេខ ១១៥ ដើម្បីឱ្យមន្ត្រីជំនាញចុះទៅស្រាវជ្រាវ និងទប់ស្កាត់បានទាន់ពេលវេលា៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


