Connect with us

KPT+

៨ យ៉ាងត្រូវដឹងថា ជីវិតកើតមកមិនបានជំពាក់នរណាម្នាក់ សូម្បីតែការពន្យល់

បានផុស

នៅ

ត្រូវមានចិត្តល្អ ប៉ុន្តែមិនអាចទន់ជ្រាយក្នុងការសម្រេចចិត្តណាមួយទេ។ ជីវិតគឺជាការប្រមូលផ្តុំនៃ​ជម្រើសផ្ទាល់ខ្លួន​របស់អ្នក។ ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ជ្រើសរើស​ជំនួស​ឲ្យ​អ្នក​ផ្សេង​ជ្រៀតជ្រែកកិច្ចការងាររបស់យើង។

ប៉ុន្តែក៏ត្រូវដឹងថា ជីវិតរបស់យើងកើតមកអត់បានជំពាក់អ្នកណាម្នាក់ រហូតត្រូវក្រែងចិត្ត មិនហ៊ាននិយាយការពិត ខណៈពេលដែលពួកគេមិនបានក្រែងចិត្តយើងសូម្បីតែបន្តិចណាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ អ្នកមិនជំពាក់អ្នកណាម្នាក់នូវសិទ្ធិគ្រប់គ្រងក្តី​សុបិន​ខ្លួនឯង

កុំឲ្យអ្នកដទៃលក់សុបិនរបស់គេ ហើយប្រាប់យើងថាវាជារបស់អ្នក។ ស្តាប់​វិចារណញ្ញាណ​របស់​ខ្លួន​ឯង ហើយ​ពេល​ដែល​អ្នក​មាន​សុបិន កុំ​អង្គុយ​នៅ​ក្បែរ​នោះ​។ ត្រូវ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ជឿ​ជាក់​ថាខ្លួនឯង​អាច​ទទួល​បាន​ជោគជ័យ កុំ​ឲ្យ​មាន​ឧបសគ្គ​រារាំង​អ្នក​មិនឲ្យសម្រេច​បាន​ឡើយ។

២ អ្នក​មិនបាន​ជំពាក់​នរណា​ម្នាក់​ជា​ហេតុផល​ល្អ​ក្នុង​ការ​វិនិយោគ​លើ​ខ្លួន​ឯង

ការវិនិយោគលើខ្លួនឯង គឺជាការវិនិយោគដ៏ឆ្លាតវៃបំផុតដែលអ្នកអាចធ្វើបាន។ ការវិនិយោគនេះមិនត្រឹមតែធ្វើឲ្យជីវិតរបស់អ្នកប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យជីវិតរបស់អ្នកនៅជុំវិញអ្នកមានភាពប្រសើរឡើងផងដែរ។ កំណត់តម្រូវការផ្ទាល់ខ្លួនរបស់អ្នកជាអាទិភាព វិនិយោគលើការអប់រំ សុខភាព និងសុភមង្គលរបស់អ្នកជារៀងរាល់ថ្ងៃ។ បង្កើត​ជីវិត​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ពេញ​ចិត្ត​ពី​ក្នុង​ខ្លួន​ជា​ជាង​ជីវិត​ដែល​ស្រស់​ស្អាត​ក្នុង​ក្រសែភ្នែក​អ្នក​ដទៃ។

៣ អ្នកមិនបានជំពាក់លេសនរណាម្នាក់ផ្សេងទៀត

ប្រសិនបើអ្នកពិតជាចង់ធ្វើអ្វីមួយ ត្រូវរកវិធីមួយ។ ប្រសិនបើអ្នកមិនធ្វើទេ អ្នកនឹងរកលេស ហើយនេះគឺជាការពិត! សូម្បី​តែ​ការ​ខិតខំ​តិចតួច​ក៏​មាន​ប្រសិទ្ធភាព​ជាង​លេស​ទៅ​ទៀត។ ឈប់​ប្រើ​រាល់​ឧបសគ្គ​ជា​លេស ហើយ​បែរ​ជា​មើល​វា​ជា​ផ្លូវ​ទៅ​រក​អ្វី​ដែល​អ្នក​ចង់​សម្រេច។

៤ អ្នកមិនជំពាក់នរណាម្នាក់ មានសិទ្ធិអំណាចក្នុងការបញ្ជាក់អ្នក

មនុស្សមួយចំនួននឹងមិនឲ្យតម្លៃ ឬយល់ពីអ្នកទេ។ កុំខ្ជះខ្ជាយពេលសួរថាហេតុអ្វី។ ការពិតគឺថាអ្នកមិនត្រូវការឲ្យពួកគេគាំទ្រអ្នកទេ អ្នកមានគុណតម្លៃរបស់ខ្លួនឯងរួចហើយ។ ​ វាមិនខុសទេបើមានមនុស្សមើលអ្នកខុស តែក៏គួរងាកមកសរសើរមនុស្សដែលលើកអ្នកឡើងវិញ ហើយបន្តធ្វើអ្វីដែលដឹងថាត្រូវតែធ្វើ។

៥ អ្នក​មិន​បានជំពាក់​ក្ដី​ស្រឡាញ់របស់អ្នកណាទេ

ស្រលាញ់អ្នកណា កុំភ្លេចស្រលាញ់ខ្លួនឯង! ការ​រៀនឲ្យតម្លៃ​ខ្លួន​ឯង​មាន​ន័យ​ថា​ការ​តស៊ូ​ដើម្បី​ក្ដី​ស្រឡាញ់ សុភមង្គល និង​សន្តិភាព​ខាង​ក្នុង។ មិន​ថា​មាន​អ្វី​កើត​ឡើង​ឬ​អ្វី​ដែល​អ្នក​ណា​ម្នាក់​និយាយ​នោះ​ទេ អ្នក​តែង​តែ​សក្តិសម​ត្រូវ​បាន​គេ​ស្រឡាញ់​និង​ឲ្យតម្លៃជានិច្ច។

៦ អ្នកមិនបានជំពាក់នរណានូវពាក្យថាបាទឬចាស ហើយអាចនិយាយថាទេ ប្រសិនបើចង់បដិសេធ

ជាញឹកញយ មនុស្សអាចខ្លាចថាការនិយាយថាទេ នឹងធ្វើឲ្យខូចទំនាក់ទំនង ធ្វើឲ្យអ្នកដទៃមើលមកថាយើងគ្មានសណ្តាណចិត្តជួយគេ និងធ្វើឲ្យខ្លួនឯងអាត្មានិយម។ ប៉ុន្តែការអនុញ្ញាតឲ្យខ្លួនឯងនិយាយថាទេ ដោយមិនមានអារម្មណ៍ថាមានកំហុស ប្រៀបដូចរំដោះខ្លួនចេញពីកន្លែងមួយដែលព្យាយាមតោងបំបាក់អ្នក។ មនុស្ស​ដែល​រំខាន​អ្នក ឬ​ចង់​ឲ្យ​អ្នក​និយាយ​ថាអូខេគ្រប់​ពេល គេនោះតាមពិតគិតតែពីប្រយោជន៍ខ្លួនឯងជាធំ។ ដូច្នេះរៀនបដិសេធខ្លះ ប្រសិនបើសំណើរនោះមិនបានផ្ដល់ផលល្អដល់យើងទេ។

៧ អ្នកមិនបានជំពាក់នរណាម្នាក់ ពេលចង់នៅស្ងប់ស្ងាត់តែឯង

ផ្តល់ឲ្យខ្លួនអ្នកនូវពេលវេលាឯកជន ស្ងប់ស្ងាត់ជារៀងរាល់ថ្ងៃ ធ្វើឲ្យវាជាអាទិភាព។ ទោះបីជាអ្នកនៅក្នុងទំនាក់ទំនងក៏ដោយ នេះពិតជាសំខាន់និងចាំបាច់ណាស់។ នៅពេលដែលអ្នកភ្ជាប់ជាមួយនឹងភាពស្ងប់ស្ងាត់ខាងក្នុង នោះហើយជាពេលដែលអ្នកអាចយល់ពីភាពវឹកវរដែលកំពុងកើតឡើងនៅជុំវិញអ្នក។

៨ អ្នកមិនជំពាក់នរណាម្នាក់ចំពោះការពន្យល់សម្រាប់ទំនាក់ទំនងសំខាន់របស់អ្នក

កុំឲ្យអ្នកខាងក្រៅសម្រេចចិត្តថាអ្វីដែលល្អបំផុតសម្រាប់ទំនាក់ទំនងរបស់អ្នក។ មតិរបស់ពួកគេមិនសំខាន់ទេ! ប្រសិនបើអ្នកមានបញ្ហាជាមួយនរណាម្នាក់សំខាន់ ចូរដោះស្រាយជាមួយពួកគេ មិនមែនអ្នកដ៏ទៃទេ។ ​ត្រូវ​រស់នៅ​តាម​លក្ខខណ្ឌ​របស់ខ្លួនឯង​។ វា​ជា​ការងារ​របស់​យើង​ក្នុង​ការ​សម្រេច​ចិត្ត​ថា​ តើ​ទំនាក់​ទំនង​មួយ​ពិត​ជា​ស័ក្តិសម​សម្រាប់​យើង​ឬ​អត់ មិនមែន​ជា​របស់​អ្នក​ផ្សេង​មកជំនួស ហើយជួយយើងសម្រេចចិត្តណាមួយទេ៕

សាង ស្រីល័ក្ខ

ចុចអាន៖ធ្វើល្អព្រោះចង់បានផលតបស្នង នឹងជួបរឿង ៥ នេះក្នុងជីវិត

ចុចអាន៖អ្នកអត់គូឈប់សោកសៅ ធ្វើរឿង ៤ ចំណុចនេះ នឹងសប្បាយនៅថ្ងៃឆ្លងឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម