KPT+
ដំបូន្មានអ្វីខ្លះពីអ្នកម៉ែ ដែលធ្វើឲ្យកែប្រែជីវិតអ្នកបានដល់ថ្ងៃនេះ
នៅពេលយើងធំពេញរូបរាង ហើយជួបប្រទះនៅរឿងអ្វីមួយដែលស្រដៀងកាលយើងនៅតូច វាក៏ធ្វើឲ្យយើងនឹកឃើញដល់អ្នកណាម្នាក់ ដែលតែងតែអប់រំទូន្មានយើងមករហូត។
នោះគឺអ្នកម៉ែ! ពាក្សម៉ែមានន័យធំធេងណាស់សម្រាប់កូនៗគ្រប់គ្នា! កាលនៅតូចយើងអាចធុញមិនចង់លឺសំដីម៉ែប្រដៅ តែពេលធំយើងក៏ចាប់ផ្ដើមដឹងកំហុសនិងរលឹកអ្នកមានគុណ។
ខាងក្រោមនេះគឺឃ្លាចាក់ដោតរបស់អ្នកម្ដាយទូទៅ ដែលតែងតែអប់រំកូនស្រីរបស់គាត់ប្រកបដោយព្រហ្មវិហារធម៌ ៖
១. “ ត្រៀមជានិច្ច! ផ្ដល់ពេលវេលាឲ្យខ្លួនឯងគ្រប់គ្រាន់ ដូច្នេះយើងនឹងមានក្ដីសុខក្នុងចិត្ត ហើយកុំប្រញាប់ ” ។
២. “ ឱវាទល្អបំផុតដែលម្ដាយខ្ញុំធ្លាប់ផ្ដល់ឲ្យខ្ញុំ គឺកុំងាកមើលក្រោយ ព្រោះជីវិតដើរទៅមុខតែប៉ុណ្ណោះ។ ក្នុងនាមជាមនុស្សម្នាក់ដែលមានបញ្ហាថប់បារម្ភ ខ្ញុំតែងតែជាប់គាំងនាពេលកន្លងមក។ រាល់ពេលដែលខ្ញុំជាប់ក្នុងរនាំងនេះ ខ្ញុំគិតពីអ្វីដែលម៉ាក់ខ្ញុំតែងតែប្រាប់ខ្ញុំ ហើយខ្ញុំអាចបន្តដំណើរទៅមុខទៀត នឹងមិនរស់នៅលើអតីតកាលឡើយ។

៣. “ រឿងមួយដែលម្ដាយខ្ញុំតែងដាស់តឿនខ្ញុំ គឺការមានឥរិយាបថល្អ។ គាត់តែងតែប្រាប់ខ្ញុំឲ្យអង្គុយត្រង់ខ្លួន ពេលបរិភោគអាហារ។ ប៉ុន្តែក្នុងវ័យជំទង់វាគួរឲ្យធុញទ្រាន់ណាស់។ ចាប់តាំងពីពេលនោះមក ខ្ញុំបានអរគុណម្ដាយរបស់ខ្ញុំរាប់មិនអស់ សម្រាប់មេរៀននេះ។ វាហាក់ដូចជារឿងតូចតាច ប៉ុន្តែវាមិនមែនទេ។ ខ្ញុំបានរៀនឥរិយាបថល្អ ធ្វើឲ្យខ្ញុំមានទំនុកចិត្តនិងទាក់ទាញជាងមុន ”។
៤. “ ដំបូន្មានល្អបំផុតដែលម្ដាយខ្ញុំបានផ្ដល់ឲ្យខ្ញុំ គឺគ្មានហេតុផលណាដែលត្រូវច្រណែននឹងនរណាម្នាក់ឡើយ។ គាត់បាននិយាយថា “ អ្នកមានដៃពីរនិងខួរក្បាល ប្រសិនបើអ្នកចង់បានរបស់អ្វីផ្សេងទៀត ចូរចេញទៅយកវាដោយខ្លួនឯង នោះជារបៀបដែលខ្ញុំរស់នៅក្នុងជីវិតរបស់ខ្ញុំ ” ។
៥. “ ម្ដាយខ្ញុំបាននិយាយថា ត្រូវធ្វើវានៅថ្ងៃនេះ ។ ប្រសិនបើរង់ចាំរហូតដល់ថ្ងៃស្អែក ឬថ្ងៃណាមួយផ្សេងទៀត អារម្មណ៍ភ័យខ្លាចនឹងកាន់តែធំទៅៗ ។ ហើយនៅពេលវាកាន់តែធំ វានឹងកាន់តែពិបាកសម្រាប់យើងក្នុងការធ្វើវាម្ដងទៀត”។

៦. គ្រប់ពេលដែលខ្ញុំស្ថិតក្នុងភាពរំជើបរំជួល ផ្លូវចិត្តកាលនៅក្មេង ម្ដាយរបស់ខ្ញុំនឹងប្រាប់ខ្ញុំថា“ កុំចិញ្ចឹមការភ័យខ្លាច” ។ វាជាការរំលឹកថា យើងមានជម្រើសមួយ ៖ ជ្រើសរើសចិញ្ចឹមភាពវិជ្ជមាននិងរកដំណោះស្រាយ ឬជ្រើសរើសចំណី អារម្មណ៍ដែលល្អសម្រាប់ខ្លួនឯង។
៧. “ ដំបូន្មានល្អបំផុតដែលម្ដាយខ្ញុំបានផ្ដល់ឲ្យខ្ញុំគឺ ការឈឺចាប់ + ការឆ្លុះបញ្ចាំង = ការលូតលាស់។ ជីវិតគឺជាដំណើរមួយដែលអ្នកអភិវឌ្ឍន៍ជាបន្តបន្ទាប់ និងក្លាយជាគំរូល្អបំផុត។ ដើម្បីរក្សាខ្លួនយើងពីការភ័យខ្លាច ត្រូវប្រកាន់ខ្ជាប់នូវអ្វីដែលយើងដឹង កុំដាក់រឿងមិនល្អមករារាំងការរីកចម្រើនរបស់យើង។

៨. “ ម៉ាក ៖ អ្នកនឹងមិនសប្បាយចិត្តទេ លុះត្រាតែអ្នកដឹងថាអ្នកគឺអ្នកដែលរីករាយនាពេលបច្ចុប្បន្ននេះ ” ។ សុភមង្គលគឺជាទស្សនវិស័យ។ ប្រសិនបើអ្នករង់ចាំអ្វីដែលល្អឥតខ្ចោះ ឬដូចអ្វីដែលអ្នកបានគ្រោងទុក វានឹងមិនកើតឡើងទេ។ ផ្ទុយទៅវិញផ្ដោតលើអារម្មណ៍នៃក្ដីស្រឡាញ់និងការដឹងគុណនៅជុំវិញអ្នក ”។
៩. “ នៅពេលដែលខ្ញុំឆ្លងកាត់ពិភពលោកជាមួយកូន វាបានផ្ដល់ឲ្យខ្ញុំនូវការដឹងគុណកាន់តែជ្រាលជ្រៅចំពោះអ្វីគ្រប់យ៉ាងដែលម្ដាយរបស់ខ្ញុំបានធ្វើ ដើម្បីចិញ្ចឹមខ្ញុំ។ សេចក្ដីស្រឡាញ់ភាពអាត្មានិយម និងការតស៊ូព្យាយាមរបស់គាត់ បាននាំខ្ញុំឆ្លងកាត់ដំណាក់កាលនៃភាពជាម្ដាយ។ គាត់បានបង្រៀនខ្ញុំមិនឲ្យខ្លាច និងចេះធ្វើខ្លួនជាគំរូល្អជានិច្ច ដែលជាគុណសម្បត្តិដែលខ្ញុំចង់ប្រគល់ឲ្យកូនៗខ្ញុំ។

១០. “ ដំបូន្មានល្អបំផុតដែលម្ដាយខ្ញុំបានផ្ដល់ឲ្យខ្ញុំ គឺត្រូវមានចិត្តល្អជាពិសេសចំពោះការខឹងរបស់នរណាម្នាក់។ គាត់បាននិយាយថា សេចក្ដីសប្បុរសបង្កើតឥទ្ធិពលច្របូកច្របល់ដែលយើងមើលមិនឃើញ។ វិធីល្អបំផុតដើម្បីទប់ទល់នឹងបញ្ហានេះ គឺតាមរយៈសេចក្ដីសប្បុរស”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿង៥យ៉ាង ដែលគ្មាននរណាប្រាប់អ្នកអំពីការធ្វើជាម្តាយម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


