Connect with us

KPT+

រឿងរ៉ាវបុរសជនជាតិថៃ បង្កើតចំណង់ចំណូលចិត្ត ទៅជាអាជីវកម្មជោគជ័យ

បានផុស

នៅ

Teerawat Ananpiriyakul អាយុ ២៥ ឆ្នាំបានបង្កើនចំណង់ចំណូលចិត្តរបស់លោកឲ្យទៅជាអាជីវកម្ម​មួយជោគជ័យនោះគឺ​ហាងលក់ដើម​ប្រទាល​តូចៗ​ ដែល​រីកចម្រើន​មក​ដល់​សព្វថ្ងៃ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​សប្ដាហ៍​មុន The Nation ប្រទេស​ថៃ​បាន​សម្ភាស Teerawat នៅផ្ទះរបស់លោកនៅខណ្ឌ Chom Thong នៃ​តំបន់ Thonburi នៃ​ទីក្រុង​បាងកក។ ផ្ទះរបស់​លោក​ជា​ហាង​តូច​មួយ​ដែល​បង្ហាញ​ថា​មិន​ត្រូវ​ការ​ដី​ធំៗ ដើម្បី​ក្លាយ​ជា​អ្នក​ដាំ​ដុះ​ពាណិជ្ជកម្ម​ឆ្នើម​មួយ​រូប​ទេ។

Teerawat បាន​ចាប់ផ្តើមអាជីវកម្ម​នៅអាយុ ២១ ឆ្នាំ នៅពេលដែល​មិត្តភក្ដិ​របស់​លោក​ជាច្រើន​នៅតែជាសិស្ស។ ៤ឆ្នាំក្រោយ វានៅតែមានភាពរឹងមាំ ​សូម្បី​តែ​អាជីវកម្ម​ផ្សេង​ទៀត​បាន​រងសម្ពាធ​ពី​រោគរាតត្បាត​ក៏ដោយ ។ លោក​ពន្យល់ថា​លោក​ចាប់ផ្ដើម​បើកហាង​លក់​ប្រទាល​​ដំបូង ​គឺ​ជា​ការងារ​ក្រៅ​ម៉ោង ​ស្របជាមួយភារកិច្ចចម្បង​របស់​លោក​នៅ​ក្នុង​អាជីវកម្ម​គ្រួសារ។

Teerawat បាននិយាយថា លោក​បាន​ចាប់​អារម្មណ៍​នឹងដើមប្រទាលប្រហែលជា ៥ ឬ ៦ ឆ្នាំ​មុន​ នៅ​ពេល​ដែល​និន្នាការ​ដាំដុះ​រុក្ខជាតិ​ចម្លែក​នេះ​គឺ​ចាប់ផ្ដើម​មាន​នៅក្នុងប្រទេសថៃ។ នៅ​ពេលនោះលោក​កំពុងរស់នៅក្នុងក្រុងមួយ​ហើយ​លោក​ជា​មនុស្ស​ចូលចិត្ត​រុក្ខជាតិ​តូចៗ​តាំង​លំអ​ក្នុង​ផ្ទះ ​ចាប់ពី​តិច​រហូត​ច្រើន​ទៅ​ៗ​ពេញ​ផ្ទះ ​រក​កន្លែង​ទំនេរ​ដាក់​មិន​បាន​ទើប​លោក​ចាប់ផ្ដើម​មាន​គំនិត​បើក​លក់​វា​តែ​ម្ដង មិនយូរ​ប៉ុន្មាន​លោកដឹង​ថា​ចំណង់ចំណូលចិត្ត​លោក​ក៏​អាច​រក​លុយ​បាន​ដែរ។

ទោះយ៉ាងណា​ លោកបានប្រឈមមុខនឹងខ្សែកោងនៃការសិក្សា​ដ៏​ចោត​នៃ​ការ​បើក​អាជីវកម្ម​នេះ។ ការដាំដុះ​ប្រទាល​គឺ​ជា​ពិភព​ថ្មី​សម្រាប់ Teerawat ។ ពីព្រោះ​អាជីវកម្ម​នេះ​ត្រូវការ​កន្លែង​ទូលាយ​និង​ការយកចិត្តទុក​ដាក់​ច្រើន​ជាង​រុក្ខជាតិ​ដទៃ​ទៀត។ ជាពិសេស​​ដើម​ប្រទាល​ជាង ១៧០០ ប្រភេទ​ ហើយ​នីមួយៗត្រូវការបរិមាណទឹក​និង​ពន្លឺ​ព្រះអាទិត្យ​ខុស​គ្នា​ ថែមទៀត។ ចំពោះ​បញ្ហាប្រឈមដូចជា​ការរីកលូតលាស់របស់​វា​ ដូច្នេះ​លោក​ត្រូវរៀន​ពីរបៀប​ដាំដុះ​មូលដ្ឋាន​ ដើម្បី​បាន​ប្រាប់​ទៅ​អតិថិជនរបស់លោក។ លោកចំណាយ​ពេល ៣ ទៅ ៤ ឆ្នាំ ​រហូត​ដល់​​លោកមាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​កសាង​អតិថិជន​ស្មោះត្រង់។

លោក​បានពន្យល់ថា “ ប្រសិន​បើ​អ្នក​ស្ទាត់ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​ផលិត​រុក្ខជាតិ​ស្រស់ស្អាត​ អតិថិជន​នឹង​ស្គាល់​អ្នក​ជាមួយ​ឈ្មោះ​ដែល​បាន​បង្កើត​នៅ​លើ​ទីផ្សារ ” ។

ងាក​ទៅ​ប្រធានបទ​នៃ​កូវីដ Teerawat និយាយថា ” ការធ្វើពាណិជ្ជកម្ម​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​ពេល​មាន​ជំងឺរាតត្បាត។ ជាមូលដ្ឋានខ្ញុំអាចនិយាយ​បាន​ថា ​អាជីវកម្ម​របស់ខ្ញុំ​មិន​ត្រូវ​បាន​វាយប្រហារ​ដោយ​កូវីដ​ទេ​ ដោយសារ​បណ្ដាញ​អ៊ីនធឺណេត​អាច​ជួយ​បាន” ។

ទោះបី​ជា​មាន​ទីតាំង​នៅ​ផ្ទះ Teerawat ក៏​មាន​អតិថិជន​មក​ពី​ក្រៅ​ប្រទេស គឺ​ប្រទេស​ចិន​និង​សិង្ហបុរី។ អតិថិជន​បរទេស​បាន​ធ្វើការ​បញ្ជា​ទិញ​តាម​រយៈ​បណ្ដាញ Cactus in Wonderland របស់​លោក​នៅ​លើ Facebook និង Instagram ។ គំរូ​ដែល​បាន​ទិញ​បន្ទាប់​មក​ត្រូវ​បាន​ប្រគល់​ទៅ​ផ្ទះ​របស់​ពួកគេ​នៅ​ឯ​បរទេស។

រឿងរ៉ាវ​របស់​លោក Teerawat បង្ហាញ​ថា ​ជោគជ័យ​ក្នុង​អាជីវកម្ម​មិនមែន​ជា​សុបិន​ដែល​នៅ​ឆ្ងាយ​នោះ​ទេ ​ប៉ុន្តែ​ជា​លទ្ធផល​នៃ​ការ​ខិតខំ​យុទ្ធសាស្ត្រ​ ជំនាញ​និង​ពេលវេលា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖nationthailand

ចុចអាន៖ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីក្លឹបកីឡា មានជាងគេបំផុតលើលោក នាឆ្នាំ ២០២១

ចុចអាន៖តៃជីធ្វើឲ្យប្រសើរឡើងនូវជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ ចំពោះអ្នកជាសះស្បើយពីជំងឺដាច់សរសៃ​ឈាមខួរក្បាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម