KPT+
តៃជីធ្វើឲ្យប្រសើរឡើងនូវជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ ចំពោះអ្នកជាសះស្បើយពីជំងឺដាច់សរសៃឈាមខួរក្បាល
ការស្រាវជ្រាវតូចមួយដែលត្រូវបានបង្ហាញដោយសមាជសហភាពអឺរុបរបស់ប្រព័ន្ធ EuroHeartCare បានរកឃើញថាតៃជី (Tai chi) អាចកាត់បន្ថយការធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងស្ត្រេស ក៏ដូចជាធ្វើឲ្យប្រសើរឡើងនៃការគេងចំពោះអ្នកដែលមានឬបានជាសះស្បើយពីជំងឺដាច់សរសៃឈាមខួរក្បាល ។

អ្នកស្រាវជ្រាវបាននិយាយថា បន្ទាប់ពីរយៈពេល ៨ សប្ដាហ៍នៃការហាត់ថៃជី ចំពោះអ្នកដែលបានជាសះស្បើយពីជំងឺដាច់សរសៃឈាមខួរក្បាល គឺមានរោគសញ្ញានៃការធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងស្ត្រេសតិច បើប្រៀបធៀបនឹងមនុស្សដែលចាប់ផ្ដើមប្រើវិន័យបុរាណ។ ជាពិសេសពួកគេក៏បានគេងលក់ស្រួល និងចំណាយពេលតិច ក្នុងការភ្ញាក់នៅពេលយប់។
តៃជីគឺជាវិន័យនៃក្បាច់គុនដែលផ្តោតលើការបញ្ចេញភាពតានតឹងក្នុងរាងកាយ បង្កើនការយល់ដឹង និងប្រសិទ្ធភាពនៃការដកដង្ហើមនិងលើកកម្ពស់ការសម្រាកលំហែនិងរាងកាយទាំងមូល។ វិធីសាស្ត្រនេះក៏រួមបញ្ចូលនូវទិដ្ឋភាពនៃការចងចាំ ដែលជាស្ថានភាពផ្លូវចិត្តដែលចិត្តក្នុងពេលបច្ចុប្បន្ន។
អ្នកស្រាវជ្រាវបានវាយតម្លៃពីប្រសិទ្ធភាពនៃរបបដែលមានមូលដ្ឋានលើតៃជី ដោយក្នុងនោះអ្នកមានជំងឺដាច់សរសៃឈាមខួរក្បាលចំនួន ១១ នាក់ ដែលបានរាយការណ៍ថាមានរោគសញ្ញាធ្លាក់ទឹកចិត្ត។ អ្នកចូលរួមក្នុងការសិក្សាមានអាយុជាមធ្យម ៧០ ឆ្នាំនិង ៥៥% ជាបុរស។

អ្នកចូលរួមទាំងអស់បានចូលរួមថ្នាក់តៃជី ចំនួន ៣ ដងក្នុងមួយសប្ដាហ៍សរុបចំនួន ៨ សប្ដាហ៍ ដោយក្នុងមួយថ្នាក់ ៗ រួមមានកំដៅសាច់ដុំ ១០ នាទីការហាត់ប្រាណតៃជី ៤០ នាទីនិងសម្រួលចលនាឈាមរយៈពេល ១០ នាទី។ អ្នកចូលរួមត្រូវបានគេបង្រៀនជាបណ្តើរ ៗ នូវចលនាមូលដ្ឋានចំនួន ២៤ ពីរចនាប័ទ្ម Wu នៃតៃជីជាមធ្យមនៃចលនាថ្មីពីរក្នុងមួយសប្ដាហ៍។
រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភនិងស្ត្រេស ត្រូវបានគេវាយតម្លៃដោយប្រើសំណួរនិងការគេងត្រូវបានគេវាយតម្លៃក្នុងកំឡុងពេលពេលយប់ ដោយប្រើឧបករណ៍វាស់ល្បឿនដែលអាចវាស់ចលនារាងកាយ។ ក្រុមអ្នកស្រាវជ្រាវក៏បានប្រមូលសំណាកឈាមនៅដើមនៃការស្រាវជ្រាវ និងនៅចុងបញ្ចប់នៃរយៈពេល ៨ សប្ដាហ៍ ដើម្បីធ្វើតេស្តរកមើលរោគសញ្ញាស្ត្រេស អុកស៊ីតកម្មនិងការរលាក ដែលទាំងពីរនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្លាក់ទឹកចិត្តក្រោយដាច់សរសៃឈាមខួរក្បាល។

អ្នកស្រាវជ្រាវបាននិយាយថា ស្ត្រេសអុកស៊ីតគឺជាអតុល្យភាពរវាងរ៉ាឌីកាល់សេរីឬម៉ូលេគុល ដែលផ្ទុកអុកស៊ីសែននិងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្លួន ហើយវាអាចរួមចំណែកដល់ការវិវត្តនៃស្ថានភាពសុខភាពរ៉ាំរ៉ៃមួយចំនួន។
បន្ទាប់ពីតៃជីរយៈពេល ៨ សប្ដាហ៍ អ្នកចូលរួមមានភស្តុតាងនៃការកាត់បន្ថយភាពតានតឹង អុកស៊ីតកម្មនៅក្នុងឈាមប៉ុន្តែមិនមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ណាមួយ នៃសញ្ញាសំគាល់នៃការរលាកនោះទេ។
គោលដៅចុងក្រោយគឺចង់ដឹងថា តើតៃជីបន្ថយរោគសញ្ញាបាក់ទឹកចិត្តចំពោះអ្នកសះស្បើយពីជំងឺដាច់សរសៃឈាមខួរក្បាល ហើយក៏ធ្វើឲ្យប្រសើរឡើងនូវសញ្ញាសំគាល់ជីវគីមី ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្លាក់ទឹកចិត្ត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
ចុចអាន៖ស្រ្តេសរឿងអីក៏អាចកម្ចាត់បាន គ្រាន់តែអនុវត្តគន្លឹះតូចៗទាំងនេះ
ចុចអាន៖ការប៉ះទង្គិចផ្លូវចិត្ត ដាក់សម្ពាធច្រើនទៅលើអារម្មណ៍ និងការរស់នៅមនុស្សយើង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


