KPT+
រឿងរ៉ាវបុរសជនជាតិថៃ បង្កើតចំណង់ចំណូលចិត្ត ទៅជាអាជីវកម្មជោគជ័យ
Teerawat Ananpiriyakul អាយុ ២៥ ឆ្នាំបានបង្កើនចំណង់ចំណូលចិត្តរបស់លោកឲ្យទៅជាអាជីវកម្មមួយជោគជ័យនោះគឺហាងលក់ដើមប្រទាលតូចៗ ដែលរីកចម្រើនមកដល់សព្វថ្ងៃនេះ។

កាលពីសប្ដាហ៍មុន The Nation ប្រទេសថៃបានសម្ភាស Teerawat នៅផ្ទះរបស់លោកនៅខណ្ឌ Chom Thong នៃតំបន់ Thonburi នៃទីក្រុងបាងកក។ ផ្ទះរបស់លោកជាហាងតូចមួយដែលបង្ហាញថាមិនត្រូវការដីធំៗ ដើម្បីក្លាយជាអ្នកដាំដុះពាណិជ្ជកម្មឆ្នើមមួយរូបទេ។
Teerawat បានចាប់ផ្តើមអាជីវកម្មនៅអាយុ ២១ ឆ្នាំ នៅពេលដែលមិត្តភក្ដិរបស់លោកជាច្រើននៅតែជាសិស្ស។ ៤ឆ្នាំក្រោយ វានៅតែមានភាពរឹងមាំ សូម្បីតែអាជីវកម្មផ្សេងទៀតបានរងសម្ពាធពីរោគរាតត្បាតក៏ដោយ ។ លោកពន្យល់ថាលោកចាប់ផ្ដើមបើកហាងលក់ប្រទាលដំបូង គឺជាការងារក្រៅម៉ោង ស្របជាមួយភារកិច្ចចម្បងរបស់លោកនៅក្នុងអាជីវកម្មគ្រួសារ។
Teerawat បាននិយាយថា លោកបានចាប់អារម្មណ៍នឹងដើមប្រទាលប្រហែលជា ៥ ឬ ៦ ឆ្នាំមុន នៅពេលដែលនិន្នាការដាំដុះរុក្ខជាតិចម្លែកនេះគឺចាប់ផ្ដើមមាននៅក្នុងប្រទេសថៃ។ នៅពេលនោះលោកកំពុងរស់នៅក្នុងក្រុងមួយហើយលោកជាមនុស្សចូលចិត្តរុក្ខជាតិតូចៗតាំងលំអក្នុងផ្ទះ ចាប់ពីតិចរហូតច្រើនទៅៗពេញផ្ទះ រកកន្លែងទំនេរដាក់មិនបានទើបលោកចាប់ផ្ដើមមានគំនិតបើកលក់វាតែម្ដង មិនយូរប៉ុន្មានលោកដឹងថាចំណង់ចំណូលចិត្តលោកក៏អាចរកលុយបានដែរ។

ទោះយ៉ាងណា លោកបានប្រឈមមុខនឹងខ្សែកោងនៃការសិក្សាដ៏ចោតនៃការបើកអាជីវកម្មនេះ។ ការដាំដុះប្រទាលគឺជាពិភពថ្មីសម្រាប់ Teerawat ។ ពីព្រោះអាជីវកម្មនេះត្រូវការកន្លែងទូលាយនិងការយកចិត្តទុកដាក់ច្រើនជាងរុក្ខជាតិដទៃទៀត។ ជាពិសេសដើមប្រទាលជាង ១៧០០ ប្រភេទ ហើយនីមួយៗត្រូវការបរិមាណទឹកនិងពន្លឺព្រះអាទិត្យខុសគ្នា ថែមទៀត។ ចំពោះបញ្ហាប្រឈមដូចជាការរីកលូតលាស់របស់វា ដូច្នេះលោកត្រូវរៀនពីរបៀបដាំដុះមូលដ្ឋាន ដើម្បីបានប្រាប់ទៅអតិថិជនរបស់លោក។ លោកចំណាយពេល ៣ ទៅ ៤ ឆ្នាំ រហូតដល់លោកមានជំនាញគ្រប់គ្រាន់ក្នុងការកសាងអតិថិជនស្មោះត្រង់។
លោកបានពន្យល់ថា “ ប្រសិនបើអ្នកស្ទាត់ជំនាញគ្រប់គ្រាន់ក្នុងការផលិតរុក្ខជាតិស្រស់ស្អាត អតិថិជននឹងស្គាល់អ្នកជាមួយឈ្មោះដែលបានបង្កើតនៅលើទីផ្សារ ” ។
ងាកទៅប្រធានបទនៃកូវីដ Teerawat និយាយថា ” ការធ្វើពាណិជ្ជកម្មបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលមានជំងឺរាតត្បាត។ ជាមូលដ្ឋានខ្ញុំអាចនិយាយបានថា អាជីវកម្មរបស់ខ្ញុំមិនត្រូវបានវាយប្រហារដោយកូវីដទេ ដោយសារបណ្ដាញអ៊ីនធឺណេតអាចជួយបាន” ។

ទោះបីជាមានទីតាំងនៅផ្ទះ Teerawat ក៏មានអតិថិជនមកពីក្រៅប្រទេស គឺប្រទេសចិននិងសិង្ហបុរី។ អតិថិជនបរទេសបានធ្វើការបញ្ជាទិញតាមរយៈបណ្ដាញ Cactus in Wonderland របស់លោកនៅលើ Facebook និង Instagram ។ គំរូដែលបានទិញបន្ទាប់មកត្រូវបានប្រគល់ទៅផ្ទះរបស់ពួកគេនៅឯបរទេស។
រឿងរ៉ាវរបស់លោក Teerawat បង្ហាញថា ជោគជ័យក្នុងអាជីវកម្មមិនមែនជាសុបិនដែលនៅឆ្ងាយនោះទេ ប៉ុន្តែជាលទ្ធផលនៃការខិតខំយុទ្ធសាស្ត្រ ជំនាញនិងពេលវេលា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖nationthailand
ចុចអាន៖ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីក្លឹបកីឡា មានជាងគេបំផុតលើលោក នាឆ្នាំ ២០២១
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


