KPT+
ទម្លាប់ស្រែកគំហកដាក់កូន អាចជះឥទ្ធិពលលើផ្លូវចិត្តកូន ៤យ៉ាង
ប៉ាម៉ាក់អាចនឹងស្រែកគំហកដាក់កូន នៅពេលដែលយើងមានអារម្មណ៍នឿយហត់ ស្រ្តេសខ្លាំង ឬខឹង។ ជាក់ស្ដែង ការស្រែកគំហកគ្រាន់តែជាដំណោះស្រាយរយៈពេលខ្លី ដើម្បីដោះស្រាយនឹងអាកប្បកិរិយាមិនល្អរបស់កូនប៉ុណ្ណោះ។ ពិតណាស់ ប៉ាម៉ាក់មិនអាចគ្រប់គ្រងអារម្មណ៍ និងសម្ដីរបស់ខ្លួនបានឡើយ នៅពេលដែលខ្លួនហត់នឿយ។ យ៉ាងណាមិញ ប៉ាម៉ាក់ដឹងអត់ថា ទង្វើនេះជាការដាក់ពិន័យដ៏ឃោរឃៅ និងអាចជះឥទ្ធិពលមិនល្អដល់ផ្លូវចិត្តរបស់កូនថែមទៀតផង។
១. ធ្វើឲ្យកូនមានអាកប្បកិរិយាកាន់តែអាក្រក់

ខណៈពេលដែលការស្រែកគំហកដាក់កូន អាចបញ្ឈប់សកម្មភាពទាំងឡាយដែលពួកគេកំពុងធ្វើ វាក៏អាចបង្កើតបញ្ហាជាច្រើនសម្រាប់ប៉ាម៉ាក់ និងកូននៅថ្ងៃអនាគតដូចគ្នា។ ជាធម្មតា ក្មេងៗតែងតែស្វែងយល់ពីអ្វីថ្មីៗ ដូច្នេះហើយ ប្រសិនបើយើងស្រែកគំហកដាក់ពួកគេឲ្យឈប់ធ្វើរឿងជាក់លាក់ណាមួយ ពួកគេអាចនឹងធ្វើរឿងកាន់តែគ្រោះថ្នាក់ជាងនេះទៅទៀត។ មួយវិញទៀត ការស្រែកឲ្យកូនក៏អាចធ្វើឲ្យពួកគេកាន់តែគឃ្លើន ដោយសារតែពួកគេស្វែងរកវិធីដើម្បីការពារសកម្មភាពរបស់ខ្លួន។
២. ធ្វើឲ្យមានការប្រែប្រួលនៅក្នុងខួរក្បាល

ជាមួយគ្នានេះដែរ ការស្រែកគំហកគឺជាលទ្ធផលនៃអារម្មណ៍អវិជ្ជមាន។ ជាទូទៅ ខួរក្បាលរបស់មនុស្សយើងដំណើរការ និងគិតដល់គំនិតអវិជ្ជមានច្រើនជាងវិជ្ជមាន។ ហេតុនេះហើយ ការស្រែកគំហកដាក់កូនជាញឹកញាប់អាចផ្លាស់ប្ដូរដល់ការអភិវឌ្ឍខួរក្បាលរបស់ក្មេង។
៣. អាចបង្កជាជំងឺបាក់ទឹកចិត្ត

ចំពោះក្មេងដែលត្រូវប៉ាម៉ាក់ស្រែកគំហកដាក់ជាញឹកញាប់ អាចវិវត្តជាអារម្មណ៍មិនឲ្យតម្លៃដល់ខ្លួនឯង និងខ្វះទំនុកចិត្ត ដោយជឿថាខ្លួនឯងមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការបំពេញសកម្មភាពផ្សេងៗ។ ជាលទ្ធផល វាអាចបណ្ដាលឲ្យក្មេងកើតជំងឺបាក់ទឹកចិត្តនៅពេលពេញវ័យ។
៤. ប៉ះពាល់សុខភាព

លើសពីនេះ ការស្រែកគំហកធ្វើឲ្យក្មេងកើតស្រ្តេសដោយមិនដឹងខ្លួន ហើយវាក៏អាចប៉ះពាល់ដល់សុខភាពរាងកាយរបស់ពួកគេផងដែរ។ ក្នុងករណីខ្លះ ការស្រែកគំហកឲ្យកូនអាចបង្កជាបញ្ហាសុខភាពរយៈពេលវែង។ ក្មេងខ្លះអាចជួបបញ្ហារលាកសន្លាក់ បញ្ហាខ្នង និងក ព្រមទាំងឈឺក្បាលធ្ងន់ធ្ងរ ដែលរោគសញ្ញាទាំងនេះអាចបន្តកើតឡើងរហូតដល់ពេលពេញវ័យ។
ប៉ាម៉ាក់គួរធ្វើបែបណា ដើម្បីជៀសវាងការស្រែកគំហកដាក់កូន?
/asian-mother-helping-daughter-get-ready-for-school-143382566-57d3101a5f9b589b0aba4d0b.jpg)
- ពេលមានអារម្មណ៍ខឹង ចូររាប់ពី១ដល់១០ និងដកដង្ហើមឲ្យវែងៗជាមុនសិន
- តាំងអារម្មណ៍ឲ្យស្ងប់ និងផ្ដល់ការណែនាំត្រឹមត្រូវដល់កូន
- ដាក់ពិន័យដោយការដកយករបស់លេង ឬកាត់បន្ថយម៉ោងមើលទូរទស្សន៍ ឬទូរស័ព្ទដៃ
- កំណត់ពីមូលហេតុដែលធ្វើឲ្យយើងមួម៉ៅឲ្យបានច្បាស់លាស់ និងចំណាយពេលនៅស្ងប់ស្ងាត់ម្នាក់ឯងបន្តិចសិន ដើម្បីបន្ធូរអារម្មណ៍
- អប់រំណែនាំកូន នៅពេលដែលយើងមានអារម្មណ៍ស្ងប់ល្អ
- គិតអំពីចំណុចវិជ្ជមានរបស់កូន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ម៉ាក់ប៉ាដឹងអត់ ការលេងដោយសេរីផ្ដល់ប្រយោជន៍ដល់ការអភិវឌ្ឍកូនច្រើន
ចុចអាន៖ ហេតុផល ៥យ៉ាង ឪពុកម្ដាយល្មមឈប់ប្រៀបធៀបកូនជាមួយក្មេងដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


