KPT+
៣ ចំណុចធំៗ ក្នុងប្រលោមលោក «ថ្ងៃណាមួយ»ដែលអ្នកនិពន្ធខំជម្នះសម្រិតសម្រាំងឡើង
ថ្ងៃណាមួយ ជាខ្សែរឿង BL ដំបូង ដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើវេបសាយអនឡាញរបស់អ្នកនិពន្ធ ម៉ីសន សុធារី។ សាច់រឿងនេះត្រូវសម្រិតសម្រាំងយ៉ាងល្អ ជូនអ្នកអាន និងមាន ៣ ចំណុចធំៗ ដែលអ្នកនិយមអានប្រលោមលោក គួរសិក្សាស្វែងយល់។
ប្រលោមលោក«ថ្ងៃណាមួយ» ជាខ្សែរឿងថ្មី ក្នុងចំណោមប្រលោមលោកល្អៗនិងធំៗទាំង៦ របស់ខ្ញុំក្នុងឆ្នាំ ២០២១ នេះ។

ថ្ងៃណាមួយ ជាខ្សែរឿង BL ដំបូងដែលខ្ញុំខំសម្រិតសម្រាំងសម្រាប់ក្រុមវ័យជំទង់ ដោយសរសេរចេញពីបេះដូង ចងក្រងឡើងពីបទពិសោធន៍នៃជីវិតពិតៗ ដែលខ្ញុំបានជួបជជែកជាមួយ ព្រមជាមួយការសាកល្បងប្រើប្រាស់បច្ចេកទេសរចនាសម្ព័នរឿងបែប Subverted ដ៏លំបាកស្មុគស្មាញមួយ។
នៅពេលសរសេរ អ្នកនិពន្ធតែងនឹកទៅដល់អ្នកអានរបស់ខ្លួន។ ពួកគេជាអ្នកណា? ហេតុអ្វីគេមកអានរឿងនេះ ? ប្រលោមលោកនេះនឹងមានសក្តានុពលបែបណាទៅកាន់ពួកគេ ដែលកំពុងកាន់សៀវភៅឬកំពុងតែអានអនឡាញ?
ដោយសារនេះ ជាពាក្យសន្យារបស់ខ្ញុំ ចំពោះហ្វេនថ្មីៗដែលមានវ័យក្មេងៗ ខ្ញុំបានសម្រិតសម្រាំងវិធីសាស្រ្តមួយចំនួន បង្កើតនូវប្រធានបទសាមញ្ញៗតែគួរឱ្យចាប់អារម្មណ៍ (ពិបាកបន្តិច)។ បង្កើតនូវឃ្លាសន្ទនា សម្តីសម្តៅដែលមិនមែនចិន ឥណ្ឌាហុងកុង ថៃ ឬកូរ៉េ ជានិន្នាការថ្ មីនៃឆ្នាំ២០២១ពិតៗ ក្បែរជីវិតអ្នកអាន ហើយធាតុដ៏រឹងមាំចំនួន៥ ដែលខ្ញុំខំត្រដាបត្រដួស ដាក់បញ្ចូលឱ្យខាងតែបាន រួមមាន៖
ការយល់ចិត្ត
នេះជាផ្នែកសំខាន់បំផុតមួយនៃការសរសេរសៀវភៅ។ សម្រាប់ទាំងអ្នកនិពន្ធមិនប្រឌិតនិងការប្រឌិតការបើកសៀវភៅឡើងដំបូងត្រូវផ្តល់នូវឱកាសឱ្យអ្នកអានបានឃើញតួអង្គសំខាន់ដែលចាប់ផ្តើមដោយសកម្មភាពឬឈុតឆាកដូចអ្វីដែលអ្នកអានបានឆ្លងកាត់នឹងបានគិតទុកមក។ ប្រើវិធីណាក៏ដោយ អក្សរសិល្ប៍ដ៏អស្ចារ្យមួយ គឺត្រូវតែខ្លាំងដូចការបើក១ទំព័រដំបូងក៏អាចទាញអ្នកអានឱ្យចង់បានសៀវភៅទាំងមូលយកមកឱបទុកថែ។
តួអង្គដែលទាក់ទាញ
អ្នកអានត្រូវការឱ្យនិទានកថា ផ្តល់ឱ្យពួកគេនូវមនុស្សម្នាក់ ដែលងប់ស្រលាញ់ ឬខឹងស្អប់ឬកំណត់អត្តសញ្ញាណច្បាស់ៗ នឹងអាលសម្រេចចិត្តថាតាមទៅទៀតឬឈប់ត្រឹមណេះ។ ដូចមនុស្សនៅក្នុងជីវិតពិតដែរ តួអង្គគួរមានបង្កប់ដោយគុណវិបត្តិនិងគុណសម្បត្តិ ជាធម្មជាតិរបស់មនុស្សសម្រាប់យកមកជម្នះឧបសគ្គនិងការសាកល្បងគុណធម៌របស់ពួកគេ។
ការអភិវឌ្ន៍តួអង្គជារឿយៗមិនអាចញែកដាច់ពីគ្នាបានទេ។ រឿងដំបូងកើតឡើងពេលជេមស៍ទើបតែមានអាយុ១៧ឆ្នាំ ក្រោយមកព្រឹត្តិការណ៍ទាំងអស់ដែលកើតមានលើគេ បានធ្វើ ឱ្យប៉ះពាល់ដល់ចរិតលក្ខណបន្តទៅមុខរបស់គេ សូម្បីតែតួអង្គជំនួយ(ប៉ា ម៉ាក់មិត្ត មិត្តប្រុស មិត្តស្រី)របស់គេ ត្រូវបានអភិវឌ្ឍឡើងយ៉ាងល្អិតល្អន់ផងដែរមិនមែនចេះតែបង្កើតឡើងឱ្យតែមាននោះទេ។
រចនាសម្ព័នរឿងដែលស្រូបទាញ
អ្នកអានគ្រប់គ្នាចង់បានសាច់រឿងល្អ តែគេមិនចេះបច្ចេកទេសតែងនិពន្ធនិងមិនអាចឱ្យនិយមន័យជារួមថា អ្វីទៅហៅថាសាច់រឿងល្អនោះទេ ប៉ុន្តែប្រសិនគេអានហើយចងចាំវា គឺវាចូលដល់បេះដូងហើយ នេះអាចហៅថាប្រលោមលោកល្អមួយ។
ខ្ញុំបានបង្កើតឧប្បត្តិហេតុញុះញង់ ឧទាហរណ៍ការប្រើឥស្សរាចរិយារហូតដល់សកម្មភាពកើនឡើងដល់ចំនុចកំពូលរឿងបង្ហាញពិមជឈដ្ឋានកូនអ្នកមាន Highs how ដែលជាជំងឺសង្គមដ៏ធំអស្ចារ្យមួយនាពេលបច្ចុប្បន្ន ធ្វើឲ្យអ្នកអានចាប់អារម្មណ៍តាំងពីទំព័រដំបូងរហូតតទៅ ហើយគេចង់ឃើញនាងរងទុក្ខដោយសារទង្វើអួតអាងរបស់នាង។ គ្មានតួអង្គណាទាក់ទាញជាងនាងទៀតនោះទេ ក្រៅពីតួអង្គឯក ទោះបីទេពណារ៉ាក៏ដោយ នៅពេលឥស្សរាចរិយាចេញមុខ ទេពណារ៉ាបានធ្លាក់ទៅលំដាប់លេខរៀងទី៣។

ទោះយ៉ាងណា សិល្បៈទាក់ទាញក្នុងបទនិពន្ធមិនកើតឡើងដោយចៃដន្យទេ អ្នកនិពន្ធល្អតែងតែចំណាយពេលរាប់ម៉ោង រាប់ខែ រាប់មិនអស់ ក្នុងការគូសវាសគ្រោងរឿង ដូច្នេះយើងតែងដឹងមុនអំពីព្រឹត្តិការណ៍ជាក់លាក់ដែលតួអង្គឯករបស់យើងនឹងត្រូវឆ្លងកាត់ ហើយដោះស្រាយដោយរបៀបណា ៕
នៅមានចំណុចច្រើនទៀតដែលអាចរៀនបានពីបទនិពន្ធមួយនេះចុចអាន រឿង ថ្ងៃណាមួយ
ចុចអាន៖វិធីធ្វើឲ្យប្រលោមលោកយើងមានលក្ខណៈផ្ទាល់ខ្លួន
ចុចអាន៖អ្នកស្រី ម៉ីសន សុធារី បង្ហើប ៥ ចំណុចសម្គាល់ថា បុគ្គលនោះអាចក្លាយជាអ្នកនិពន្ធអាជីពបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


