KPT+
ការសិក្សាថ្មីនិយាយថា ជ័រប្លាស្ទិកទោះគ្មានជាតិ BPA ក៏មិនមានសុវត្ថិភាពដែរ
ការសិក្សានានាបានបញ្ជាក់ថាសារធាតុ bisphenol-A (BPA) នៅក្នុងដបទឹក និងប្រអប់សម្រាប់ដាក់អាហារ ធ្វើពីជ័រប្លាស្ទិកបានបញ្ចេញនិងជ្រាបចូលទៅក្នុងអាហារនិងភេសជ្ជៈ ហើយក៏ចូលទៅក្នុងរាងកាយមនុស្ស។ ដោយសារវាមានឥទ្ធិពលស្រដៀងគ្នាទៅនឹងអ័រម៉ូនមនុស្ស វាអាចបង្កឲ្យមានបញ្ហាសុខភាពយ៉ាងច្រើន។ ព្រោះតែកង្វល់នេះ ក្រុមហ៊ុនផលិតជ័រប្លាស្ទិកភាគច្រើនបានប្តូរទៅកាន់សារធាតុ bisphenol-S (សាច់ញាតិដ៏ជិតដិតរបស់សារធាតុ bisphenol-A) វិញដោយគេជឿថាវាមានសុវត្ថិភាពជាង។ ប៉ុន្តែការរីកលូតលាស់របស់រាងកាយសំរាប់វិទ្យាសាស្ត្រហាក់ដូចជាលើកឡើងជាយោបល់ខុសប្លែកពីនេះវិញ។
១- ការសិក្សានៅលើសត្វចងភ្ជាប់សារធាតុbisphenol-S និង bisphenol-A ទៅនឹងហានិភ័យសុខភាពនានា

វេជ្ជបណ្ឌិតឯកទេសក្រពេញបញ្ចេញក្នុងមកពី UCLA សិក្សាទៅលើត្រីឆ្នូតសេះបង្កង់ដើម្បីមើលថាតើពួកវាអាចត្រូវបានធ្វើឲ្យរងប៉ះពាល់បែបណាដោយកម្រិតទាបនៃសារធាតុbisphenol-S។ លទ្ធផលគឺគួរឲ្យបារម្ភ ការរងត្រូវប៉ះពាល់ទៅនឹងសារធាតុ bisphenol-S បានពន្លឿនល្បឿននៃការអភិវឌ្ឍរបស់អំប្រ៊ីយ៉ុងហើយរំខានជ្រៀតជ្រែកដល់កោសិកាក្រពេញបញ្ចេញក្នុងនៅក្នុងខួរក្បាលកូនរបស់ត្រីឆ្នូតសេះបង្កង់។ អតុល្យភាពអ័រម៉ូននេះបានបំផ្លាញជាអចិន្ត្រៃយ៍ដល់ភាពអាចបន្តពូជបានរបស់ត្រី។ លើសពីនេះ សារធាតុ bisphenol-S ត្រូវគេរាយការណ៍ថាបានត្រាប់តាមដូចលក្ខណៈនៃអ័រម៉ូនក្រពេញថាយរ៉យដែលបណ្តាលឲ្យមានបញ្ហាដល់មុខងារខួរក្បាល។
អ្នកស្រាវជ្រាវមិនអាចធ្វើពិសោធន៍នៅលើមនុស្សបានព្រោះតែហេតុផលក្រមសីលធ៌ម។ ហេតុនេះហើយ រឿងដែលប្រសើរបំផុតដែលពួកគេអាចធ្វើបានគឺសិក្សាលើសត្វ និងកោសិកាមនុស្ស។ ត្រីឆ្នូតសេះបង្កង់គឺជាប្រភេទត្រីទីពីរដែលបានបង្ហាញនូវ ភាពអាចបន្តពូជបានថមថយដោយសារតែការរងត្រូវប៉ះពាល់នឹងសារធាតុ bisphenol-S ប្រើប្រាស់នៅក្នុងជ័រប្លាស្ទិក។ ដោយសារតែអ័រម៉ូនក្រពេញថាយរ៉យចូលរួមចំណែកយ៉ាងច្រើនអស្ចារ្យទៅនឹងការអភិវឌ្ឍខួរក្បាល ការរំខានជ្រៀតជ្រែកណាមួយនៅដំណាក់កាលណាមួយក៏ដោយនៃជីវិតគឺមានផលទុក្ខទោសតែវាមានគ្រោះថ្នាក់ពិសេសក្នុងដំណាក់កាលនៃការអភិវឌ្ឍអំប្រ៊ីយ៉ុង។
២- ហេតុអ្វីលទ្ធផលនៃការធ្វើតេស្តជាមូលហេតុនៃការបារម្ភចំពោះការប្រើប្រាស់ជ័រប្លាស្ទិក

ការធ្វើតេស្តជាមួយកោសិកាមនុស្សដែលត្រូវបានបណ្តុះបង្ហាញថាកោសិកាមហារីកមើលទៅលូតលាស់នៅចំពោះវត្តមានរបស់សារធាតុ BPS ឬ BPA។ អ្នកជំនាញជឿថាកម្រិតខ្ពស់បំផុតនៃមហារីកក្រពេញប្រូស្តាតនិង មហារីកសុដន់ អាចនឹងទាក់ទងដោយផ្ទាល់ទៅនឹងការកើនឡើងដោយការប្រើប្រាស់ជ័រប្លាស្ទិក។ ថ្វីបើទំនាក់ទំនងទៅវិញទៅមក មិនបានអះអាងបញ្ជាក់ឲ្យឃើញពិតនូវការបណ្តាលឲ្យមានជាផលក៏ដោយ ក៏វាសមហេតុផលក្នុងការបង្កើនការយល់ដឹងជាសាធារណៈទាក់ទងនឹងហានិភ័យផ្នែកសុខភាពដែលបណ្ដាលមកពីសារធាតុ bisphenol-S។
សារធាតុ Bisphenol-S និង bisphenol-A ធ្វើមេតាបូលីស (ដំណើរការសារធាតុគីមី) យ៉ាងរហ័ស។ ក៏ប៉ុន្តែ បញ្ហានៅត្រង់ថាការប៉ះពាល់ជាប់ជានិច្ចវាធ្វើឲ្យពួកវាសឹងតែជាផ្នែកមួយនៃសារធាតុផ្ទុកក្នុងឈាមរបស់យើង។ មនុស្សធម្មតាម្នាក់ធ្វើតេស្តឃើញវិជ្ជមានសម្រាប់សារធាតុ bisphenol-S នេះគ្រប់ពេលវេលា។ ក្រៅពីនេះ មានសារធាតុរំខានបង្អាក់ក្រពេញបញ្ចេញក្នុងជាច្រើនទៀតនៅក្នុងប្រព័ន្ធរបស់យើងដែលអាចនឹងបន្ថែមទៅលើហានិភ័យសុខភាពនៅពេលយូរៗទៅ។
៣ – ការការពារប្រឆាំងនឹងសារធាតុ bisphenol-S និង bisphenol-A

រឿងប្រសើរបំផុតដែលអាចធ្វើបានដើម្បីការពារខ្លួនប្រឆាំងនឹងសារធាតុ bisphenol-S និង bisphenol-A គឺចៀសវាងប្រើជ័រប្លាស្ទិកឲ្យបានច្រើនតាមដែលអាចទៅរួច។ ឈប់ផឹក បរិភោគ និងឈប់រក្សាអាហារនៅក្នុងប្រអប់ផ្ទុកធ្វើពីជ័រប្លាស្ទិក។ កុំកម្តៅអាហារដោយឡចម្អិនម៉ាយក្រូវេវធ្វើពីប្លាស្ទិក។ វាមិនយឺតពេលពេកទេក្នុងការផ្លាស់ប្តូររឿងអ្វីៗនៅពេលនេះ។ ប្រសិនបើអ្នកចង់ធ្វើឲ្យមានភាពខុសប្លែកចាប់ផ្តើមលុបបំបាត់ចោលនូវប្រអប់ផ្ទុកធ្វើពីជ័រប្លាស្ទិក ហើយជំនួសពួកវាដោយប្រអប់ផ្ទុកធ្វើពីកែវវិញ។ ពួកវាអាចនឹងមិនផ្តល់ភាពងាយស្រួលដូចជ័រប្លាស្ទិកនោះឡើយ តែក្នុងពេលដ៏យូរអង្វែងសុខភាពអាចនឹងមានភាពប្រសើរចំពោះការផ្លាស់ប្តូរនេះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មួយសប្តាហ៍ មនុស្សស្រូបធាតុប្លាស្ទិកទាំងមិនដឹងខ្លួន ស្មើកាត ATM មួយសន្លឹក
ចុចអាន៖ ញ៉ាំអាហារក្តៅៗដាក់ថង់ប្លាស្ទិក ចាន ឬប្រអប់ស្នោ គ្រោះថ្នាក់ខ្លាំងណាស់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


