KPT+
ហេតុផល ៤ យ៉ាង មិនគួរចតរថយន្ត នៅក្រោមដើមឈើ
ការចតរថយន្តដើម្បីចៀសវាងពន្លឺព្រះអាទិត្យ ជារឿងដែលមនុស្សភាគច្រើនចូលចិត្តធ្វើ។ ព្រោះរថយន្តនឹងមិនត្រូវកម្ដៅថ្ងៃដែលធ្វើឲ្យពណ៌ស្រអាប់ ហើយក៏នឹងមិនមានកម្ដៅ ក្នុងរថយន្តដែរ ។
ប៉ុន្តែបើចតខុសទីតាំង នៅកន្លែងទូលាយ ដែលមានដើមឈើធំៗ អាចថាម្លប់ តែបើគ្រោះថ្នាក់ ឬផលវិបាកដែលកើតមាន ដូចខាងក្រោម ៖
១ សត្វស្លាបនឹងជុះអាចម៍ដាក់ឡាន

នៅពេលដែលវាបញ្ចេញកាកសំណល់ចុះមកក្រោម នោះរថយន្តរបស់យើងនឹងត្រូវបានវាជុះអាចម៍ដាក់ទាំងស្រុង។ ម៉្យាងទៀត ដោយសារដំណក់ទឹករបស់បក្សីមានជាតិអាស៊ីដ អាចធ្វើឲ្យខូចផ្ទៃលាបពណ៌រថយន្តរបស់យើងថែមទៀតផង។
២ ជ័រពីដើមឈើ អាចបំផ្លាញថ្នាំលាបរថយន្ត ឬសំបកកង់
ដោយសារដើមឈើខ្លះមានជ័រកៅស៊ូស្រក់ចុះ ហើយសំបកកង់ទាំងនេះ នឹងពិបាកសម្អាតចេញពីឡានណាស់។
៣ ផ្លែពីដើមឈើ អាចបុកប៉ះឡាន
ព្រោះដើមខ្លះបានចេញផ្កាហើយបង្កើតផល បណ្ដាលឲ្យផ្លែឈើធ្លាក់ចុះ ជាលទ្ធផលរបស់រឹង នឹងធ្វើឲ្យរថយន្តខូចខាតឬបែកកញ្ចក់ឡានក៏មាន។ ប៉ុន្តែបើផ្លែមិនទុំ នៅពេលធ្លាក់ចូលក្នុងឡានឬមុខកញ្ចក់ អាចធ្វើឲ្យឡានគគ្រិច។ ផ្លែឈើខ្លះមានអាស៊ីត វាអាចប៉ះពាល់ដល់ថ្នាំលាបរថយន្តថែមទៀត។
៤ ស្លឹក និងមែក

បើស្លឹកធ្លាក់តែលើឡាន ប្រហែលមិនអីទេ វាគ្រាន់តែជាការបង្កផលរំខានដល់យើងបន្តិចប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើវាចូលទៅក្នុងបន្ទប់ម៉ាស៊ីន ឬប្រព័ន្ធម៉ាស៊ីនត្រជាក់ អាចមានឱកាសដែលប្រព័ន្ធទាំងនោះ ដំណើរការខុសប្រក្រតី។ ចំពោះមែកឈើកម្រិតគ្រោះថ្នាក់អាស្រ័យលើទំហំ និងទម្ងន់របស់វា។ ព្រោះវាមានទាំងមែកតូច មែកកណ្តាល មែកធំ បើបុកមែកតូច គ្រោះថ្នាក់លើរថយន្តអាចមានតិចតួច។ ប៉ុន្តែបើបុកមែកឈើកណ្ដាល និងធំ នោះរថយន្តអាចនឹងមានស្នាមប្រេះបែកបាក់ ខូចខាតកាន់តែធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កាកសំណល់ ៤ ប្រភេទ កុំបោះចោល វាអាចជាជីជួយបំប៉នផលដំណាំ កាន់តែលូតលាស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


