KPT+
ហេតុអ្វីតារាកូរ៉េល្បីៗ រៀបការបែបឯកជនខ្លាំង និងតែងតែលាក់រូបថតអាពាហ៍ពិពាហ៍?
ឧស្សាហកម្មកម្សាន្តកូរ៉េ ជាកន្លែងដ៏ពេញនិយមពាសពេញអាស៊ី និងបានសាយភាយដល់បច្ចឹមប្រទេសផងដែរ។ ដោយសារមូលហេតុនេះ បានជាសិល្បករ-ការិនីកូរ៉េល្បីៗតែងតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនគ្រប់ទីកន្លែង ជាពិសេសអំពីជីវិតឯកជនរបស់ពួកគេ។

ទន្ទឹមនឹងការចង់ដឹងចង់ឃើញរបស់ទស្សនិកជនរាប់សិបលាននាក់ តារាប្រុសស្រីល្បីល្បាញមួយចំនួន បែរជាជ្រើសរើសរៀបចំពិធីមង្គលការប្រកបដោយភាពស្ងប់ស្ងាត់ ពោលគឺបែបឯកជនខ្លាំង រហូតបណ្ដាញសារព័ត៌មានមិនមានរូបថតរបស់ពួកគេចុះផ្សាយ ហើយប្រើតែរូបថតដដែលៗ។ ដោយសារភាពឯកជនខ្លាំង សូម្បីតែរូបថតក៏មិនសូវបែកធ្លាយចេញក្រៅ ទើបបានជាអ្នកនិយមលេងអ៊ីនធឺណេត មានការងឿងឆ្ងល់សឹងតែគ្រប់គ្នា។

មូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀត គឺដោយសារគូស្នេហ៍មិនចង់អួតអាងពីភាពអ៊ឹកអាធឹកនៃពិធី ដូចនេះមង្គលការតែងប្រារព្ធឡើងតាមរបៀបសាមញ្ញ ហើយរូបភាពក្នុងពិធីមង្គលការក៏មិនសូវបង្ហាញជាសាធារណៈ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ពិធីមង្គលការរបស់កំពូលតារាសម្ដែងកូរ៉េ Hyun Bin និង Son Ye Jin បានប្រព្រឹត្តទៅក្រោមការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រ ប៉ុន្តែរូបថតដែលទស្សនិកជនបានឃើញមានតែប៉ុន្មានសន្លឹកប៉ុណ្ណោះ។ គូស្នេហ៍នេះ សម្រេចចិត្តអញ្ជើញភ្ញៀវតែ ២០០នាក់ទេ ហើយថែមទាំងរឹតបន្តឹងសន្តិសុខយ៉ាងហ្មត់ចត់ទៀតផង។

ភ្ញៀវដែលចូលរួមក្នុងពិធីមង្គលការរបស់ Hyun Bin – Son Ye Jin មិនអនុញ្ញាតឱ្យបង្ហាញព័ត៌មាន និងរូបភាពដែលទាក់ទងនឹងភាពសប្បាយរីករាយទៅខាងក្រៅឡើយ។ ពួកគេក៏មិនទទួលយកសំណើសម្ភាសន៍ពីអ្នកសារព័ត៌មានដែរ។ គ្រប់ទីកន្លែងនៃអាពាហ៍ពិពាហ៍ Bin – Jin មានក្រុមការពារសុវត្ថិភាព និងមានអ្នកគ្រប់គ្រងចំនួនមនុស្សចូល/ចេញក្នុងពិធីយ៉ាងតឹងរ៉ឹង។
មិនត្រឹមតែអាពាហ៍របស់ Bin – Jin ប៉ុណ្ណោះទេ ដែលមានលក្ខណៈឯកជន កាលពីឆ្នាំ ២០១៣ អ្នកប្រើប្រាស់អ៊ិនធឺណិតក៏ប្រទះឃើញពិធីមង្គលការឯកជន របស់តារាលំដាប់ A គឺរាជិនីសិចស៊ី Lee Hyori និងលោក Lee Sang Soon ផងដែរ ដែលធ្លាប់ចូលរោងការដោយសម្ងាត់ដោយគ្មានចេតនាបង្អួតអ្វីទាំងអស់នៃពិធីរបស់ពួកគេ។

ដោយឡែក កាលពីឆ្នាំ ២០១៧ តារារៀមច្បងលោក Bi Rain និងនាង Kim Tae Hee ក៏បានរៀបចំពិធីមង្គលការឯកជនបំផុត នៅព្រះវិហារ។ ពួកគេមិនខ្វល់ថាមានភ្ញៀវប៉ុន្មានត្រូវចូលរួមឡើយ ឬបារម្ភនឹងត្រូវចំណាយឱ្យកប់ពពកដើម្បីបង្អួតនោះទេ ពួកគេពេញចិត្តរបៀបសាមញ្ញៗ សំខាន់បំផុតឱ្យតែមានក្ដីសុខ។

នៅឆ្នាំ ២០១៦ គូស្នេហ៍ Goo Hye Sun និង Ahn Jae Hyun ក៏បង្កភាពភ្ញាក់ផ្អើល និងសរសើរផងដែរ ដោយសារតែពួកគេមិនបានរៀបចំពិធីមង្គលការឱ្យធំដុំឡើយ ប៉ុន្តែពួកគេបានយកប្រាក់បណ្ណាការទៅឧបត្ថម្ភសកម្មភាពសប្បុរសធម៌ទៅវិញ។ នេះជាទង្វើដ៏មហិមារ និងមានអត្ថន័យដែលគូស្នេហ៍មួយគូនេះបានរួមចំណែកជួយសង្គម ហើយវាបានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ និងស្ញប់ស្ញែងបំផុត។

ចំណែកហេតុផលសំខាន់មួយទៀតដែលតារាកូរ៉េអ្នកមានៗតែងតែរៀបអាពាហ៍ពិពាហ៍បែបឯកជន ព្រោះតែប្រវត្តិសាស្ត្រជាង ២ទសវត្សរ៍មុន។
ប្រជាពលរដ្ឋកូរ៉េមិនអាចបំភ្លេចបានទេនូវពិធីរៀបការបើកចំហរនៅឯព្រះវិហារបស់គូស្នេហ៍ Kim Tae Wook – Chae Shi Ra កាលពីជាង ២០ឆ្នាំមុន។ គេដឹងថានៅក្នុងពិធីមង្គលការគូស្នេហ៍មួយគូនេះ ត្រូវទទួលភ្ញៀវមិនបានអញ្ជើញរាប់សិបនាក់។ ទស្សនិកជន អ្នកគាំទ្រ និងអ្នកសារព័ត៌មាន បានសម្រុកទៅរោងការយ៉ាងកុះករ ព្រោះចង់ឃើញទិដ្ឋភាពនៃពិធីទាំងមូល។ ដូច្នេះហើយ ទាំងកូនក្រមុំ កូនកំលោះ ទាំងសាច់ញាតិ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារវត្តមានរបស់មនុស្សបុកចូលពិធីណែនតាន់តាប់ ធ្វើឱ្យមង្គលការនេះសឹងក្លាយទៅជាកន្លែងបញ្ចាំងកុនហ្វ្រី។ មូលហេតុនេះហើយ ទើបបានជាគូស្នេហ៍មួយចំនួនខ្លាចរអាក្នុងការបើកបង្ហាញអាពាហ៍ពិពាហ៍របស់ខ្លួននៅកន្លែងសាធារណៈ។
ប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អាពាហ៍ពិពាហ៍តួឯកក្នុងរឿង “ Crash Landing on You “ មាន ៤ ចំណុចដែលគេចាប់អារម្មណ៍ខ្លាំងបំផុត
ចុចអាន៖ រ៉ូបកូនក្រមុំ ៣ឈុត របស់ Son Ye Jin តម្លៃជិត ១០ម៉ឺនដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


