KPT+
កំពូលអ្នកលក់អនឡាញពិភពលោក jenny shih ប្រាប់គន្លឹះទទួលជោគជ័យធំ
សហគ្រិនអ៊ិនធរណេតលោកស្រី Jenny Shih ជាបុគ្គលមួយរូបដែលមានឈ្មោះល្បីលើការប្រឹក្សាជំនួញអនឡាញ និងបានបង្រៀនស្ត្រីជាង ២៥០០០ នាក់ក្នុងអាជីវកម្មនេះឲ្យទទួលបានជោគជ័យ។
លោកស្រីបានចែករំលែកនូវបទពិសោធន៍ ៥ យ៉ាង ដោយធ្វើការតែត្រឹម ៣០ម៉ោងប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ដើម្បីឈានទៅរកភាពជោគជ័យ៖
១. កំណត់អំពីគុណតម្លៃផ្ទាល់ខ្លួន
នៅក្នុងអាជីវកម្មមួយអាចមានគុណតម្លៃនៃភាពជោគជ័យផ្សេងគ្នាដូចជា លើផ្នែកហិរញ្ញវត្ថុ ពេលវេលាជាមួយគ្រួសារ សុខភាពល្អ ឬដំណើរកម្សាន្តជាដើម។ ដូច្នេះ ជំហានដំបូង គឺត្រូវកំណត់យកគុណតម្លៃឲ្យបាន ២ ដែលសំខាន់សម្រាប់អ្នកបំផុត។ វាជារឿងដែលមានន័យចំពោះអ្នក ជារឿងដែលធ្វើទៅបានសប្បាយចិត្ត មានសុភមង្គល មិនមែនជាអ្វីដែលរំពឹងទុកពីអាជីវកម្មនោះទេ។
២. រៀបចំផែនការពេលវេលា
រឿងបន្ទាប់ដែលត្រូវធ្វើក្រោយជ្រើសរើសគុណតម្លៃគឺ រៀបចំពេលវេលារស់នៅឲ្យសមស្របតាមគុណតម្លៃដែលខ្លួនបានកំណត់។ ប្រសិនបើជ្រើសរើសយកសុខភាព អ្នកត្រូវចំណាយពេលហាត់ប្រាណ។ បើជ្រើសរើសយកដំណើរកម្សាន្ត អ្នកត្រូវចំណាយពេលវេលាធ្វើដំណើរ។ ការបែងចែកពេលវេលាការងារកំពុងឆ្លុះបញ្ចាំងពីទម្លាប់ និងការផ្តល់តម្លៃទៅលើការសម្រេចចិត្តរបស់ខ្លួនផ្ទាល់ ហើយវាជាគន្លឹះមួយទៀតដែលនាំឆ្ពោះទៅរកភាពជោគជ័យ។

៣. មានទំនួលខុសត្រូវចំពោះខ្លួនឯង
ទោះបីអ្នកជាម្ចាស់អាជីវកម្មក្ដី ប៉ុន្តែអ្នកត្រូវមានវិន័យ និងការទទួលខុសត្រូវចំពោះខ្លួនឯង ហើយរឿងចាំបាច់បំផុតគឺការបែងចែកពេលវេលាការងារឲ្យបានច្បាស់លាស់ ព្រោះវានឹងជួយដល់អ្នកងាយស្រួលក្នុងការផ្តោតអារម្មណ៍ទៅលើការងារ និងកាត់បន្ថយការខ្ជះខ្ជាយពេលវេលា ព្រមទាំងបំបាត់នូវទម្លាប់ពន្យាពេលការងារទុកចោល។
៤. បង្កើតប្រព័ន្ធការងារ
ចំណុចទី៤ គឺរៀបចំប្រព័ន្ធការងារ និងផ្ទេរការងារឱ្យបុគ្គលិករបស់អ្នក ដូចនេះអ្នកនឹងមានឱកាសបន្ថែមដើម្បីស្រាវជ្រាវ ច្នៃប្រឌិត និងអភិវឌ្ឍន៍ក្រុមហ៊ុនឱ្យរីកចម្រើន។
៥. ត្រៀមខ្លួនចំពោះហានិភ័យ
គ្រប់ការរីកចម្រើនរបស់ជំនួញ តម្រូវឱ្យម្ចាស់អាជីវកម្ម ត្រួតពិនិត្យឡើងវិញពីតម្លៃ កាលវិភាគ ប្រព័ន្ធការងារ និងក្រុមការងារជាទៀងទាត់។ តាមដានឱ្យបានគ្រប់ជ្រុងជ្រោយនៃដំណើរការអាជីវកម្ម ដើម្បីអភិវឌ្ឍតាមទីផ្សារឲ្យទាន់ពេល ចៀសវាងការប្រថុយប្រថាននានាដោយងងឹតងងុល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖តារា ៧ រូបវះកាត់កែភេទបានជោគជ័យ សឹងមិនគួរឲ្យជឿ
ចុចអាន៖លក្ខខណ្ឌមូលដ្ឋាន ៤ត្រូវពិចារណា មុនចង់ខ្ចីលុយធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


