KPT+
គន្លឹះញ៉ាំទុរេនមិនឲ្យឡើងទម្ងន់ ទោះហូបច្រើនកម្រិតណាក៏ដោយ
ទុរេនត្រូវបានគេចាត់ទុកថាជាស្ដេចផ្លែឈើ ញ៉ាំកាន់តែច្រើនកាន់តែឆ្ងាញ់ ប៉ុន្តែដឹងទេថា ការញ៉ាំទុរេនងាយនឹងឡើងទម្ងន់? ជាពិសេសក៏ប្រឈមនឹងការបង្កឲ្យមានការប្រមូលផ្តុំជាតិខ្លាញ់ ក្នុងខ្លួនផងដែរ។
ថ្ងៃនេះយើងខ្ញុំសូមលើកយកគន្លឹះ ៥ យ៉ាង ក្នុងការទទួលទានទុរេនដោយមិនឲ្យឡើងទម្ងន់ ក៏ដូចជាជួយកាត់បន្ថយការប្រឈមមុខនឹងការប្រមូលផ្ដុំជាតិខ្លាញ់ ក្នុងរាងកាយដូចគ្នា។

១ ញ៉ាំក្នុងកម្រិតមធ្យម
ទោះបីជាអាហារមានប្រយោជន៍ដល់រាងកាយប៉ុណ្ណាក៏ដោយ។ តែក៏ត្រូវតែញ៉ាំក្នុងបរិមាណគ្រប់គ្រាន់សម្រាប់តម្រូវការរបស់រាងកាយ។ បើអ្នកចូលចិត្តញ៉ាំទុរេន ហើយមិនចង់ឡើងទម្ងន់ គួរតែបរិភោគក្នុងកម្រិតមធ្យម។ ដើម្បីការពាររាងកាយពីការទទួលបានកាឡូរីច្រើនពេកនៅទីនោះ។
២ បដិសេធមិនបរិភោគអាហារដែលមានជាតិម្សៅ
បើញ៉ាំទុរេន មិនត្រូវបរិភោគអាហារដែលមានជាតិម្សៅ ដោយសារទុរេនសម្បូរជាតិកាបូអ៊ីដ្រាតខ្ពស់។ បើអ្នកញ៉ាំទុរេន ត្រូវបន្តអាហារម្សៅ មិនថាជាគុយទាវ ឬបាយវានឹងធ្វើឲ្យ រាងកាយទទួលបានកាបូអ៊ីដ្រាតខ្ពស់ពេក។ វាក៏ប្រឈមនឹងការធ្វើឲ្យរាងកាយប្រមូលផ្តុំជាតិខ្លាញ់ផងដែរ ។
៣ ទទួលទានទុរេនស្រស់

ដោយសារទុរេនមានកាឡូរីខ្ពស់រួចទៅហើយ។ ដូច្នេះ តាមការណែនាំ គឺមិនត្រូវញ៉ាំបាយដំណើបជាមួយទុរេន ឬបរិភោគទុរេនកែច្នៃ ដោយសារតែរាងកាយអាចទទួលបានបរិមាណកាឡូរីខ្ពស់ពេក ដូច្នេះប្រសិនបើនរណាម្នាក់មិនចង់ឡើងទម្ងន់ ហើយចង់ចៀសវាងការប្រមូលផ្ដុំជាតិខ្លាញ់នៅក្នុងខ្លួន ត្រូវតែញ៉ាំទុរេនស្រស់។
៤ ចៀសវាងការញ៉ាំទុរេនមុនចូលគេង
ព្រោះពេលចូលគេង រាងកាយកម្រប្រើថាមពលច្រើន។ ដូច្នេះហើយមិនត្រូវញ៉ាំទុរេនមុនចូលគេងឡើយ។ ព្រោះញ៉ាំទុរេនមុនចូលគេង នឹងធ្វើឲ្យរាងកាយទទួលបានកាឡូរីខ្ពស់។ ជាពិសេសអាចបង្កើនឱកាសនៃការប្រមូលផ្ដុំជាតិខ្លាញ់នៅក្នុងខ្លួនដោយជៀសមិនរួច រហូតប្រឈមនឹងការធាត់យ៉ាងងាយផងដែរ។
៥ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
ការទទួលទានទុរេនជួយឲ្យរាងកាយឡើងទម្ងន់បានយ៉ាងងាយ។ ដូច្នេះបន្ទាប់ពីញ៉ាំទុរេន គួររកពេលហាត់ប្រាណខ្លះ ដើម្បីឲ្យរាងកាយអាចដុតថាមពល ហើយនៅពេលដែលថាមពលត្រូវបានដុត នោះជាតិខ្លាញ់មិនត្រូវបានរក្សាទុកក្នុងរាងកាយទៀតនោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការទទួលទានអាហារពេលល្ងាច រៀងរាល់ម៉ោង ៧ យប់ ជួយឲ្យរស់បានយូរជាងមុន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


