Connect with us

KPT+

៣ វិធី ឈប់ត្រាំត្រែងនឹងស្នេហាដែលស្រលាញ់គេតែម្ខាង

បានផុស

នៅ

ស្រលាញ់គេ តែគេមិនស្រលាញ់​ ជា​អារម្មណ៍​នៃ​ការ​ឈឺចាប់ខ្លាំង ព្រោះ​ត្រូវ​ស៊ូទ្រាំ​នឹង​ស្នេហា​ដែលគេ​មិន​តបស្នងមកវិញ ហើយវាក៏ប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពផ្លូវចិត្ត និងរាងកាយរបស់យើងដូចគ្នា។

ការព្យាយាមបំភ្លេចមនុស្សដែលយើងលួចស្រលាញ់ គឺពិបាកណាស់។ ប៉ុន្តែ ​អ្នកអាច​ធ្វើ​វា​បាន​ ប្រសិន​បើ​ចិត្ត​និង​បេះដូង​មួយ​នេះ ពិតជា​ចង់​បញ្ចប់ទៅពិតមែន។

១ ទទួលយកការពិតគ្រប់យ៉ាងទាំងអស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកត្រូវតែទទួលយកការពិត​ ថាអ្នកស្ថិតក្នុងស្ថានភាពស្នេហាតែ​ម្ខាង បើ​សិន​​ម្ខាងទៀត​មិនបាន​​ឆ្លើយ​តប​នឹង​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​គេទេ។ ដូច្នេះ​ហេតុអ្វី​បាន​ជា​ត្រូវខ្ជះខ្ជាយ​ពេល​វេលា​ ទៅ​លើ​ការ​ព្យាយាម​ដែល​មិន​បាន​ផល? ប្រសិនបើអ្នកបានប្រឹងប្រែងអស់ពីសមត្ថភាព​ ដើម្បីបង្ហាញគាត់​ថា តើអ្នកមានសារៈសំខាន់ប៉ុណ្ណា។ ប៉ុន្តែនៅទីបញ្ចប់ វានៅតែមិនអាចទៅរួច។ គាត់មិនស្រឡាញ់អ្នកដូចដែលអ្នកចង់បានទេ។ គួរតែឈប់រំពឹងអ្វីដែលមិនអាចទៅរួច ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​រង​ទុក្ខ​ កាន់​តែ​ខ្លាំង​ឡើង​ទៅ​ៗ។

២ កុំ​ជាប់​ក្នុង​ភាព​សោកសៅ​យូរ រហូត​ភ្លេច​ថា​ នៅ​មាន​ក្ដី​ស្រឡាញ់​ដ៏​ល្អ​កំពុង​រង់ចាំ

នៅពេលដែលដឹងថា ម្ខាងទៀតមិនបានស្រលាញ់អ្នកទេ អ្នក​អាច​បណ្ដោយ​ឲ្យ​ខ្លួនឯង​ធ្លាក់​ក្នុង​ភាព​សោកសៅ ហើយ​យំ​ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំងអស់។ ប៉ុន្តែ​ភាព​សោកសៅ​ ការ​យំយែក​ មិនគួរ​យូរពេក រហូតភ្លេចខ្លួននោះទេ។ អ្នកអាច​សោកស្តាយ​វាបាន ប៉ុន្តែមិនមែនមានន័យថា ត្រូវ​ធ្វើ​ឲ្យ​ជីវិត​ខូចខាត រហូតភ្លេចមើល​មនុស្ស​ល្អៗ​ដែល​បម្រុង​ដើរ​ចូល​មក​ជីវិត​អ្នក​ឡើយ។ មាន​មនុស្ស​ដែល​ត្រៀមខ្លួន​ផ្ដល់​ក្ដី​ស្រលាញ់​ដល់​អ្នក ហើយ​មិន​ចាំ​បាច់​ព្យាយាម គ្រាន់​តែ​ពេល​នេះ​ វា​មិនមែន​ជា​ពេល​វេលា​សម្រាប់​យើងនិងគេ​ប៉ុណ្ណោះ។

៣ ក្រោកឡើង ហើយ​ចាប់ផ្ដើម​ជីវិត​ថ្មី

នៅ​ពេល​ដែល​អ្នក​ចង់​រួច​ផុត​ពី​ទុក្ខ អ្នក​គួរ​តែ​ក្រោក​ឡើង​ហើយ​ប្រយុទ្ធ​នឹង​ជីវិត​នេះ​បន្ត​ទៅ​មុខ​ទៀត។ បន្ទាប់មក​បង្វែរ​ទំនាក់ទំនង​ដែល​មិន​អាច​ទៅ​រួច។ កុំ​ទុក​ពេល​ឲ្យ​ពេល​វេលា​នោះ​ខ្ជះខ្ជាយ ចូរ​រស់នៅ​ដោយ​សុភមង្គល​ផ្ទាល់ខ្លួន​របស់​អ្នក​ហើយ​ចាប់ផ្ដើម​ជីវិត​ថ្មី។ សំខាន់​នៅ​ពេល​ធ្វើការ​សម្រេច​ចិត្ត កុំ​មើល​ទៅ​ក្រោយ ព្រោះ​វា​អាច​ធ្វើឲ្យ​បេះដូង​របស់​អ្នក​លោត​ញាប់។ ដូច្នេះ​ត្រូវ​រឹងមាំ ហើយ​ទន្ទេញ​ថា ​​ខ្ញុំ​អាច​សប្បាយចិត្ត​ដោយ​ខ្លួនឯង ​ដោយ​គ្មាន​គេ​បាន។

ទំនាក់ទំនង​ស្នេហា​តែ​ម្ខាង វាជាស្នេហាដែលធ្វើឲ្យគ្រប់​មនុស្សដែល​ចង់សាក​រសជាតិ​នេះ​ តែង​ទទួល​បាន​ការ​ឈឺចាប់​និង​​រងទុក្ខ។ ប៉ុន្តែមិនថាអ្នកជួប​ស្នេហា​ប្រភេទ​ណា​ ចូរ​ប្រែ​ក្លាយទុក្ខសោក​ទៅជា​ថាមពល ដើម្បី​ផ្លាស់ប្តូរ​ខ្លួនឯងឲ្យ​កាន់តែប្រសើរឡើង។ កុំបន្ទោសអ្នកណា ឬខ្លួនឯង ថាមកពីបែបនេះ​បែប​នោះ តែត្រូវលើកទឹកចិត្តខ្លួនឯងវិញ។ ​ប្រសិន​បើ​អ្នក​ចង់បាន​មនុស្សល្អៗ​ចូល​មក​ជីវិត ​អ្នក​ក៏ត្រូវរៀន​ស្រឡាញ់មើលថែ​ខ្លួនឯង និងឲ្យតម្លៃខ្លួនឯងមុន មិនមែន​បន្ទាបកាយ​រហ័ស​ជាង​មាត់​នោះ​ទេ។ អ្វី​ដែល​បាន​ដោយ​ងាយ ​វា​ក៏​របូត​ទៅ​ងាយ​ សូម​ចង​ចាំទុក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផល ៥ យ៉ាង បង្ហាញថា អ្នកនិងដៃគូ មិនអាចសាងអនាគតរួមគ្នាបានទេ

ចុចអាន៖ចរិតលក្ខណៈ ៥ យ៉ាង របស់គូស្នេហ៍ ដែលបញ្ចាក់ថា គាត់ស្រលាញ់អ្នកស្មោះខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម