KPT+
គុណសម្បត្តិនិងគុណវិបត្តិ នៃការសម្រកទម្ងន់តាមរបៀប IF
IF (អាហាររហ័ស) គឺជាវិធីងាយស្រួលក្នុងការសម្រកទម្ងន់ និងធ្វើឲ្យយើងមានសុខភាពល្អ។ ប៉ុន្តែក៏មានគុណសម្បត្តិ និងគុណវិបត្តិ ដែលគួរដឹងមុននឹងធ្វើវា។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត Patchaya Boonchayaanan គ្រូពេទ្យផ្នែកខាងក្នុង មន្ទីរពេទ្យ Chulalongkorn ថៃ បញ្ជាក់ថា ការតមអាហារបណ្តោះអាសន្ន (IF) គឺជារបបអាហារសម្រកទម្ងន់ ដែលមានកំណត់ពេលវេលា និងពេញនិយមនាពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ ការធ្វើ IF ក៏មានគុណសម្បត្តិ និងគុណវិបត្តិ ដែលគួរដឹងមុននឹងធ្វើដូចខាងក្រោម៖
អត្ថប្រយោជន៍នៃ IF
-ជួយសម្រកទម្ងន់ គ្រប់គ្រងបរិមាណថាមពលដែលរាងកាយទទួលបាន។
-ជួយកាត់បន្ថយរ៉ាឌីកាល់សេរីក្នុងរាងកាយ ពន្យារភាពចាស់ មើលទៅក្មេងជាងវ័យ។
-ការរលាកនៅក្នុងខ្លួនត្រូវបានកាត់បន្ថយ។
-រាងកាយឆ្លើយតបកាន់តែប្រសើរឡើងចំពោះអាំងស៊ុយលីន។ (ប្រសិនបើរាងកាយមានភាពធន់នឹងអាំងស៊ុយលីន អាចប្រឈមនឹងជំងឺទឹកនោមផ្អែម)
-ជួយលើកកម្ពស់មុខងារខួរក្បាល ធ្វើឲ្យយើងឆ្លាតជាងមុន ការចងចាំកាន់តែប្រសើរ
-កាត់បន្ថយហានិភ័យនៃការធាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
គុណវិបត្តិនៃ IF
-ក្នុងអំឡុងពេលតមអាហារ ភាពអត់ឃ្លានអាចជាឧបសគ្គដែលអាចនាំឲ្យបរាជ័យ IF ។
ក្នុងករណីមានការរឹតត្បិតការបរិភោគ និងកំណត់ថាមពលដែលទទួលបានផងដែរ។ រាងកាយអាចខ្វះអាហាររូបត្ថម្ភ។
-ជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានជំងឺពីកំណើត និងអ្នកជំងឺលេបថ្នាំជាប្រចាំ អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុនពេលពិចារណាធ្វើការសម្រកទម្ងន់តាម IF ដើម្បីសុវត្ថិភាព។

របៀបធ្វើ IF ដើម្បីសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព
ទម្ងន់នឹងថយចុះច្រើន ឬតិចអាស្រ័យលើបរិមាណថាមពលដែលរាងកាយទទួលបានទាំងមូល។ ដើម្បីធ្វើ IF ឲ្យមានប្រសិទ្ធភាព អ្នកគួរតែគ្រប់គ្រងបរិមាណ និងជ្រើសរើសប្រភេទអាហារដែលអ្នកញ៉ាំជារៀងរាល់ថ្ងៃ ដើម្បីឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមត្រឹមត្រូវ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះល្អៗទាំង ៤ បង្ការជំងឺស្លេកស្លាំងបែបធម្មជាតិ
ចុចអាន៖អាហារ ៧ ប្រភេទ មនុស្សប្រតិកម្មអាឡ័កស៊ី អាចទទួលទានដោយសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


