KPT+
ជំហានទំាង៥ ដែលនាំគ្រប់ក្តីប្រាថ្នាក្លាយមកជាការពិត
គេងមើលទូរសព្ទលើសាឡុង រង់ចាំលុយមួយលានដុល្លារធ្លាក់មកលើភ្លៅ? ប្រហែលត្រូវរង់ចាំយូររហូតដល់ជាតិមុខ។
ចង់ធ្វើឱ្យក្តីសុបិន្តក្លាយមកជាការពិតទេ?
គ្មានអ្នកណាកើតមកជាមួយនឹងចម្លើយដែលយកទៅប្រើដើម្បីសម្រេចបាននូវគ្រប់អ្វីៗក្នុងជីវិតឡើយ។ វាជាវិញ្ញាសា។
មនុស្សភាគច្រើន មិនទំាងដឹងផងថាពួកគេចង់បានអ្វីឱ្យប្រាកដ។
នេះជាជំហ៊ានទាំង ៦ ដែលKPT plus រៀបជូន៖
១ សំរេចចិត្តសិនថា ចង់បានអ្វីក្នុងជីវិត

កុំនិយាយពាក្យស្រមើស្រមៃដូចជា «ល្អដែរ ប្រសិនបើខ្ញុំអាចនឹងមាន….។
បើមិនទាន់ដឹងគោលដៅ ចេញទូកធ្វើអី? ប្រសិនបើ គ្រប់គ្នា ចង់រស់នៅដោយមានមានសេរីភាពហិរញ្ញវត្ថុមុនអាយុ ៤៥ ឆ្នាំ (មិនបាច់ធ្វើការក៏មានលុយបម្រុងទុកចាយ) ឬ ខ្ញុំចង់បានវិស្សមកាលទៅអ៊ីតាលីរយៈពេលមួយសប្តាហ៍ឬខ្ញុំចង់បានដៃគូដ៏ល្អម្នាក់មករួមអាជីវកម្មឬមករួមជីវិត?
ចាប់ផ្តើមជំហានដំបូងគឺ គិតសិន ថា អ្នកចង់បានអ្វី។
២ វិភាគច្បាស់ៗអំពីលទ្ធផលដែលយើងចង់ឃើញ

កំណត់លទ្ធផលហើយ ត្រូវបន្តជំហានទីពីរ ដោយលំអិតច្បាស់ៗអំពីព័ត៌មាននៃលទ្ធផលដែលយើងចង់ឃើញ។ ពិចារណាពីអ្វីដែលអ្នកចង់ពិតប្រាកដ មិនមែនបាចហាចគ្រប់រឿង និងមានជម្រើសគ្រប់យ៉ាងរាប់សិបចំណុចនោះទេ។
ឧទាហរណ៍ បើអ្នកចង់បានផ្ទះមួយ ផ្ទះបែបណា តំបន់ណា ហេតុអ្វីជិតកន្លែងធ្វើការ? តម្លៃប៉ុណ្ណា ទិញនៅឬទុកលក់យកចំណេញ អ្នកណានឹងនៅខ្លះ?
៣ ផ្តាច់បំណងនានាផ្តោតតែលើមួយនេះសិន
អ្នកខ្លះចង់បានគ្រប់យ៉ាង តែមិនបានតំាងចិត្តមួយណាច្បាស់លាស់ទំាងអស់។ ពេលដែលយើងច្បាស់អំពីអ្វីដែលយើងចង់បានហើយយើងធ្វើអ្វីៗដែលយើងអាចឈានទៅសម្រេចវាបាន។ ដោយរំពឹងថា វានឹងកើតឡើងតាម ការរំពឹងទុកថា នៅពេលវេលាណាមួយដែលកំណត់ទុក ជាមួយសកម្មភាព ច្បាស់លាស់។ ការគិត មិនធ្វើសកម្មភាពស្មើសូន្យ។
៤ បើកចំហរគម្រោងថ្មី នៅពេលដែលគម្រោងចាស់មិនដំណើរការ

ផ្លូវឆ្ពោះទៅរកលទ្ធផលអាចនឹងបានសម្រេច អាចនឹងបរាជ័យដែរ ។ ពេលមិនបានដូចចិត្ត អាចផ្អាកការប្រព្រឹត្តិសិន ឧទាហរណ៍តើសន្សំលុយម៉េចបានបើអ្នកកំពុងបាត់បង់ការងារ? ចូរវិនិច្ឆ័យពីរបៀបដែលអ្វីៗគួរតែត្រូវបានធ្វើដោយផ្លាស់ប្តូរថ្មី ផ្អែកលើបទពិសោធន៍ទំាងល្អនិងអាក្រក់នាពេលកន្លងមករបស់យើង ។
ជាញឹកញយ មនុស្សយើង មានបំណងរេរាច្រើន តែចិត្តរារែកក៏មានរហូតដែរ។ ចូរផ្តោតលើគោលដៅ នេះជារបៀបដែលពួកបុគ្គលជោគជ័យមានអស្មិមានៈលើសមនុស្សធម្មតា។
៥ ដឹងគុណបទពិសោធន៍

តើអ្នកតែងចាត់ទុកបញ្ហាប្រឈមនានាថា ឱកាសរីកចម្រើនឬជាបន្ទុក? របៀបដែលយើងគិតហ្នឹងហើយ ដែលនាំឱ្យយើងតស៊ូទៅមុខបានឬមិនបាន។ មនុស្សជោគជ័យតែងតែរំលឹកអរគុណចំពោះការបង្រៀននៃព្រឹត្តិការណ៍នានា ជីវិត ទំាងល្អទំាងអាក្រក់។ ពួកគេមិនព្រមរស់នៅក្នុងរបៀបទោមនស្សឡើយ។
ការទទួលបានអ្វីដែលគ្រប់គ្នាចង់បាន វាតែងតែមិនងាយស្រួលនោះទេ ហើយបើវាងាយមែន អ្នកលែងចង់បានវាហើយ។
ជ្រើសរើសយកការតតំាង ជ្រើសរើសយកការជឿលើសមត្ថភាពរបស់អ្នក អ្នកនឹងមានជីវិតមួយដ៏ក្លៀវក្លា។ ធានា!
អត្ថបទ៖ សាយ ពេជ្រ
ចុចអាន៖ ទំនោរសង្គមដែលចង់ជោគជ័យហួសហេតុពេក មនុស្សក្លាយជាបរាជ័យជាមួយបីយ៉ាងនេះ
ចុចអាន៖ បង្កើតទម្លាប់ល្អ គឺពិបាកតែនេះជាចំណុចសំខាន់បំផុតមួយទៅរកភាពជោគជ័យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


