ចង់ដើរលេងឆ្លងឆ្នាំ តែកាបូបគ្មានលុយ គួរធ្វើយ៉ាងម៉េច?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ចង់ដើរលេងឆ្លងឆ្នាំ តែកាបូបគ្មានលុយ គួរធ្វើយ៉ាងម៉េច?

Published

on

ការដើរកម្សាន្តក្នុងថ្ងៃឈប់សម្រាកជាបំណងប្រាថ្នានៃមនុស្សទូទៅ ដើម្បីលំហែខួរក្បាលពីការនឿយហត់ក្នុងការងារ ការសិក្សា ឬកិច្ចការផ្សេងៗ។ ជាទូទៅថ្ងៃឆ្លងឆ្នាំ មនុស្សម្នាតែងមានគម្រោងលំហែកម្សាន្តតាមតំបន់នានាតាមលទ្ធភាព និងចំណូលចិត្តរបស់ពួកគេ។ ប៉ុន្តែបើអត់លុយ តើឲ្យទៅណារួច? អ៊ីចឹងមានតែគេងផ្ទះហើយមែនទេ? KPT Plus សូមណែនាំប្រិយមិត្តនូវគន្លឹះខ្លះៗ ទោះជាអ្នកមិនមានលុយសម្រាប់ដំណើរកម្សាន្តឆ្ងាយៗ តែអ្នកក៏អាចលំហែនិងទទួលនូវភាពសប្បាយរីករាយបានដែរ។ ជាអ្វីខ្លះទៅ?

អានសៀវភៅ

មានវិធីជាច្រើនដើម្បីអានសៀវភៅដូចជា ខ្ចីសៀវភៅពីមិត្តភក្ដិ ទៅបណ្ណាល័យ ឬអានតាម Internet ព្រោះថានៅលើ Internet មានសៀវភៅជាច្រើនដែលមានដាក់ឲ្យអានដោយមិនគិតថ្លៃ។ យើងអាចជ្រើសរើសអានសៀវភៅដែលជាចំណូលចិត្តរបស់ខ្លួនមិនថាជាសៀវភៅទស្សនៈវិជ្ជាអប់រំ សៀវភៅលើកទឹកចិត្ត ឬប្រលោមលោកជាដើម សុទ្ធតែអាចជួយយើងឲ្យរកឃើញអ្វីដែលថ្មីតិចឬច្រើនជាក់ជាមិនខាន។ តើជឿទេថា ការអានសៀវភៅធ្វើឲ្យអារម្មណ៍ល្អ? ទោះបីមិនបានទៅណាឆ្ងាយក៏ដោយ  តែសៀវភៅអាចនាំយើងទៅបានឆ្ងាយជាងអ្វីដែលយើងគិតទៅទៀត។

ផឹកកាហ្វេ

ហាងកាហ្វេជាកន្លែងពេញនិយមបំផុតសម្រាប់មនុស្សស្ទើរតែគ្រប់វ័យក្នុងពេលបច្ចុប្បន្ននេះ។ បើមិនបានទៅណាឆ្ងាយទេ ហាងកាហ្វេជាកន្លែងល្អមួយដែលយើងអាចទៅតែឯង ឬណាត់មិត្តភក្ដិម្នាក់ពីរនាក់ដើម្បីជជែកគ្នាលេង។ ប្រហែលជាយើងខកខានជួបជជែកជាមួយមិត្តជាយូរហើយក៏មិនដឹង។ ដូច្នេះវាជាឱកាសល្អដែលអាចជួបជុំដើម្បីចែករំលែកពេលវេលាល្អៗជាមួយគ្នា។

នៅផ្ទះជួបជុំគ្រួសារ

យូរប៉ុណ្ណាហើយដែលយើងមិនបាននៅផ្ទះជួបជុំសមាជិកគ្រួសារ? មិនបានទៅណាឆ្ងាយ យើងក៏អាចបង្កើតក្ដីសុខជាមួយសមាជិកគ្រួសារ ដោយជួយរៀបចំផ្ទះសម្បែងសម្រាប់ឆ្នាំថ្មី ជាពិសេសវាជាឱកាសដែលត្រូវបញ្ចេញស្នាដៃធ្វើម្ហូបឲ្យគ្រួសារម្ដងហើយ។ ការបរិភោគអាហារជុំគ្នា ក៏អាចបង្កើតបរិយាកាសរីករាយ និងទទួលបានក្ដីសុខធំៗបានដែរ។ ដូច្នេះមិនបាច់ច្រណែនអ្នកបានដើរលេងញ៉ាំអាហារដោយចុងភៅចំណានៗទេ យើងក៏ជាចុងភៅដ៏ចំណាប់ម្នាក់ដែរ។

មើលកុន

មើលកុនហាក់ដូចជាសាមញ្ញ តែវាល្អសម្រាប់អ្នកអត់លុយដើរលេងដូចយើង។ រោងកុនមានរឿងជាច្រើនគ្រប់រសជាតិសម្រាប់ទស្សនិកជន។ ដូច្នេះយើងអាចជ្រើសរើសមើលរឿងប្រភេទណាក៏បានដែលខ្លួនចូលចិត្ត។ ទៅទស្សនាម្នាក់ឯងក៏មិនមានបញ្ហា បើទៅជាមួយគូស្នេហ៍ក៏កាន់តែកក់ក្ដៅ  ឬទៅជាមួយមិត្តភក្ដិក៏ល្អម្យ៉ាង បើបានទៅជាមួយគ្រួសារក៏រឹតតែពិសេស។  មើលកុន មិនចំណាយច្រើនពេកទេ! វាសក្ដិសមសម្រាប់អ្នកនៅផ្ទះអត់លុយដើរលេងឆ្ងាយ។

ថតរូបស្អាតៗ

ការថតរូប ជាការបន្សល់នូវអនុស្សាវរីយ៍ល្អៗទុកនៅថ្ងៃក្រោយ។ ថតរូបមិនត្រឹមតែបានសប្បាយចិត្តពេលឃើញរូបរបស់ខ្លួនឯងស្អាតៗប៉ុណ្ណោះទេ ថែមទាំងចំណេញបានដើរលេងមើលទេសភាពស្អាតក្នុងក្រុងឬជាយក្រុងទៀតផង។ ជាពិសេសវាចំណាយតិច ដោយគ្រាន់តែមានដៃគូទៅជាមួយដើម្បីជួយថតរូបឲ្យគ្នាប៉ុណ្ណោះ។ នៅក្នុងក្រុងមានកន្លែងថតរូបស្អាតៗជាច្រើនដូចជា ស្ថានីយរថភ្លើង មុខព្រះបរថរាជវាំង សារមន្ទីរ ។ល៕

ឈប់ខូចចិត្តទៅ!​ អត់លុយក៏អាចសប្បាយបានដែរ!

អត្ថបទ៖ សន្យា

ចុចអាន៖ រាល់ព្រឹកព្រលឹមជួយ​ខ្លួនឯងជាមួយ​ការគិតរបៀបនេះ នឹងរស់បានយូរ

ចុចអាន៖ បង្កើត​ទម្លាប់​ល្អ គឺ​ពិបាក​តែ​នេះ​ជា​ចំណុច​សំខាន់​បំផុត​មួយ​ទៅ​រក​ភាព​ជោគជ័យ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services