ព័ត៌មានអន្ដរជាតិ
ទោះរកឃើញករណីថ្មី ៣នាក់ក្នុងសហគមន៍ ថៃនៅតែអនុញ្ញាតប្រារព្ធពិធីឆ្លងឆ្នាំថ្មី ២០២១
បើទោះជាប្រទេសថៃ កាលពីចុងសប្តាហ៍ បានរកឃើញករណីឆ្លងថ្មីក្នុងសហគមន៍ដល់ទី ៣នាក់បន្ថែមទៀតក្តី ប៉ុន្តែការប្រារព្ធពិធីរាប់ថយក្រោយឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី ២០២១ ត្រូវរដ្ឋាភិបាលប្រទេសនេះ អនុញ្ញាតប្រារព្ធធ្វើដដែល ដោយគ្រាន់តម្រូវឲ្យពលរដ្ឋអនុវត្តស្តង់ដារសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ នេះបើតាមការអះអាងពីមេបញ្ជាការយោធាថៃ លោក Nattaphon Narkphanit ប្រធានមជ្ឈមណ្ឌលរដ្ឋាភិបាលជំងឺកូវីដ ១៩ ដោយរំពឹងនឹងដកចេញការរឹតបន្តឹងវិធានការសង្គមមួយចំនួនទៀតផង។

ថ្លែងប្រាប់កាសែតបាងកកប៉ុស្តិ៍ លោក Nattaphon Narkphanit និយាយថា គណៈកម្មាធិការរបស់លោក នៅថ្ងៃច័ន្ទនេះ នឹងពិភាក្សាជាមួយក្រសួងការបរទេស ដើម្បីដកចេញវិធានការមួយចំនួនសម្រាប់ជនបរទេសដែលចូលមកប្រទេសរបស់ខ្លួន រាប់បញ្ចូលទាំងការរៀបចំទិដ្ឋិការសម្រាប់ការធ្វើដំណើរជាដើម ប៉ុន្តែសុខុមាលភាពសាធារណៈនៅតែជាក្តីបារម្ភអាទិភាពរបស់រដ្ឋាភិបាល។
ព្រឹត្តិការណ៍ឆ្លងឆ្នាំថ្មី ២០២០ ចូលឆ្នាំ ២០២១ រាប់បញ្ចូលទាំងសកម្មភាពរាប់ថយក្រោយ អាចនឹងត្រូវរឹតបន្តឹងស្របតាមស្តង់ដារសុវត្ថិភាពរបស់រដ្ឋាភិបាល ដើម្បីគ្រប់គ្រងការឆ្លងរាតត្បាតជំងឺកូវីដ ១៩។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក Nattaphon Narkphanit អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ។
ទោះជាយ៉ាងណា ខេត្តមួយចំនួននៅភាគខាងជើងប្រទេសថៃ រាប់បញ្ចូលទាំងឈាងម៉ៃ ឈាងរ៉ៃ សុទ្ធតែជាប់ព្រំដែនជាមួយប្រទេសភូមា និងទើបរកឃើញករណីឆ្លងកូវីដ ១៩ ថ្មី ត្រូវលោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចាន់អូចា ណែនាំឲ្យធ្វើរឹតបន្តឹងឲ្យបានខ្លាំងជាមុន។ នេះជាការបញ្ជាក់ពីលោក Traisuree Taisaranakul អ្នកនាំពាក្យទី២របស់រដ្ឋាភិបាល៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


