KPT+
តើបងប្អូន បានស្គាល់រមណីយដ្ឋានថ្មី កែច្នៃបែបបុរាណ នេះហើយ ឬនៅ?
រមណីយដ្ឋានទឹកធ្លាក់ ព្រះអង្គផ្ទុំភ្នំតារាល (ទឹកធ្លាក់អូតាប៉ាង) គឺជារមណីយដ្ឋានធម្មជាតិ និងកែច្នៃ ស្ថិតនៅក្នុងខេត្តព្រះសីហនុ តំបន់នោះមានប្រជាជនរស់នៅប្រមានជាង ២៥០ គ្រួសារ ភាគច្រើនប្រកបរបរធ្វើស្រែចម្ការ។ មហាជនភាគច្រើន មិនទាន់បានទៅទស្សនាទីរមណីយដ្ឋានថ្មីនេះទេ ខណៈទេសចរដែលបានទៅដល់ តែងរីករាយនឹងសម្រស់ធម្មជាតិ ព្រមទាំងចម្លាក់ក្បាច់បុរាណដ៏វិចិត្រ ដោយអ្នកខ្លះបានគិតថា រមណីដ្ឋាននេះត្រូវបានបានរៀបចំតាំងពីសម័យអង្គរថែមទៀតផង។


តាមពិតទៅ រមណីយដ្ឋាននេះបង្កើតឡើងដោយវិស័យឯកជន ដោយរៀបចំជារបាក់ទឹកធ្លាក់ និងមានចម្លាក់ដាប់ ចេញពីផ្ទាំងថ្មនៅនឹងកន្លែងផ្ទាល់ដោយជាងចម្លាក់ និងរូបមួយចំនួនទៀតនាំយកមករៀបចំដាក់បន្ថែម មានទម្រង់ស្រដៀងទៅនឹងចម្លាក់នៅតាមប្រាសាទបុរាណ ពិសេសស្រដៀងទិដ្ឋភាពនៅបូជណីដ្ឋាន និងរមណីដ្ឋាន ក្បាលស្ពាន និង ភ្នំគូលែន នាខេត្តសៀមរាប។

រមណីយដ្ឋានទឹកធ្លាក់ ព្រះអង្គផ្ទុំភ្នំតារាល មានទីតាំងស្ថិតនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចំងាយប្រមាណជា ៣៤ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ដោយធ្វើដំណើរតាមបណ្តោលផ្លូវជាតិលេខ៤ ចន្លោះបង្គោលទី១៩១ និង១៩២។ ពេលមកដល់ភូមិសាស្រ្តខាងលើហើយ ត្រូវបត់ចូលតាមផ្លូវលំប្រមាណ ៥ គីឡូម៉ែត្រ ទើបដល់ទីតាំង។


រមណីយដ្ឋានទឹកធ្លាក់ ព្រះអង្គផ្ទុំភ្នំតារាល កំពុងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូល ទៅលេងកម្សាន្តឥតដាច់ បើទោះជារមណីដ្ឋាននេះកំពុងដំណើរការសាងសង់ក៏ដោយ។ រមណីយដ្ឋាន នេះបានរំលេចជាទិដ្ឋភាពដ៏អស្ចារ្យរួមបញ្ចូលគ្នារវាងធម្មជាតិដ៏ស្រស់ត្រកាល និងចម្លាក់ធ្វើឡើងតាមលំនាំបែបព្រហ្មសាសនា មានរូបព្រះម៉ែ ពស់ និង ព្រះសិវ: តាមលិទ្ធិ ព្រហ្មញ្ញសាសនា សត្វអណ្ដើក រូបគោនិង ដំរីជាដើម៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ