KPT+
វិធី ៦ យ៉ាង ញ៉ាំតិចតែឆ្អែតយូរ ហើយមិនធ្វើឲ្យធាត់
មនុស្សភាគច្រើនពិបាកក្នុងការញ៉ាំអាហារជាខ្លាំង ព្រោះបើញ៉ាំច្រើន នឹងធ្វើឲ្យធាត់ពិបាកសម្រក។ យ៉ាងណាមិញ បើយើងញ៉ាំតិច នឹងធ្វើឲ្យឆាប់ឃ្លាន ឬនាំឲ្យឈឺឬអស់កម្លាំងមិនខាន។

វេជ្ជបណ្ឌិត Thidakan Rujipatanakul គឺជាអ្នកឯកទេសផ្នែកថែរក្សាស្បែក និងថ្នាំប្រឆាំងភាពចាស់បានប្រាប់ពីអាថ៌កំបាំងមួយចំនួន ដើម្បីជួយយើងឲ្យញ៉ាំតិចឆាប់ឆ្អែត ហើយថែមទាំងមិនធ្វើឲ្យធាត់ទៀតផង។
១ គួរតែមានប្រូតេអ៊ីនល្អនៅក្នុងអាហារ
ការទទួលទានប្រូតេអ៊ីន ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ហើយក៏មិនងាយឃ្លាន។ ដូច្នេះអ្នកគួរមានតែប្រូតេអ៊ីននៅក្នុងអាហារនីមួយៗ។ ប៉ុន្តែជ្រើសរើសប្រូតេអ៊ីនដែលមានសុខភាពល្អ មានសាច់មានជាតិខ្លាញ់ទាប ដូចជា ត្រី សាច់មាន់ តៅហ៊ូ។ល
២ ញ៉ាំខ្លាញ់ដែលមានសុខភាពល្អដូចជាផ្លែបឺរ ប្រេងអូលីវ គ្រាប់
ខ្លាញ់ល្អនឹងធ្វើឲ្យអ្នកងាយស្រួលញ៉ាំ និងបំពេញក្រពះបានយ៉ាងល្អ ហើយវាល្អសម្រាប់រាងកាយផងដែរ។ ខ្លាញ់ល្អមាននៅក្នុងអាហារជាច្រើនដូចជា ផ្លែបឺរ ប្រេងអូលីវ គ្រាប់ជាដើម។
៣ ផ្តោតលើជាតិសរសៃអាហារ ធញ្ញជាតិទាំងមូល និងបន្លែ
អាហារដែលមានជាតិសរសៃខ្ពស់ ញ៉ាំហើយធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតក្នុងក្រពះ ហើយក៏ល្អសម្រាប់ប្រព័ន្ធរំលាយអាហារផងដែរ រួមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។ អាហារសម្បូរជាតិសរសៃរួមមានបន្លែ ជាពិសេសស្លឹកបៃតង និងគ្រាប់ធញ្ញជាតិដែលមិនទាន់ចម្រាញ់។ល។
៤ ទំពារយឺតៗ ផ្តល់ពេលវេលាឲ្យខួរក្បាលមានអារម្មណ៍ឆ្អែត
អ្នកដែលចំណាយពេលញ៉ាំអាហារមួយមុខ យ៉ាងឆាប់រហ័សច្រើនតែមានអារម្មណ៍ថា “ឆ្អែត” ជាងអ្នកដែលញ៉ាំយឺតៗ ហើយទំពារយឺតៗ។ ខួរក្បាលមិនទាន់ដឹងថា អាហារចូលដល់ក្រពះទេ។ អ្នកដែលញ៉ាំលឿន មានហានិភ័យនៃការញ៉ាំច្រើន រហូតដល់ពួកគេមានអារម្មណ៍ថាឆ្អែត ហើយអ្នកដែលញ៉ាំយឺត ទំនងជាមានអារម្មណ៍ឆ្អែតលឿនវិញ។
៥កុំចាំទាល់តែឃ្លានខ្លាំងពេក
នៅពេលដែលជាតិស្ករធ្លាក់ចុះ ឬឃ្លានខ្លាំង វាធ្វើឲ្យយើងញ៉ាំច្រើនដោយមិនដឹងខ្លួន។ ដូច្នេះគួរញ៉ាំឲ្យទាន់ពេល ហើយកុំឲ្យខ្លួនឯងឃ្លានខ្លាំងទើបហូប។

៦ គេងឲ្យបានគ្រប់គ្រាន់ ប្រសិនបើអ្នកគេងមិនលក់ អ្នកនឹងឃ្លានកាន់តែច្រើន
ការគេងមិនលក់ នឹងបន្ថែមលើការធ្វើពេលវេលាដើម្បីធ្វើសកម្មភាពផ្សេងៗ យូរជាងនេះ។ ហើយអាចនឹងធ្វើឲ្យយើងចង់ញ៉ាំអាហារ ឬបង្អែមបន្ថែមទៀត។ វាក៏នាំឲ្យយើងមានអារម្មណ៍ឃ្លានខ្លាំងជាងមុនដែរ។ ដូច្នេះហើយត្រូវចូលគេងហើយក្រោកឲ្យយទាន់ពេលវេលា។ វានឹងជួយដល់បញ្ហានៃការញ៉ាំអាហារបានត្រឹមត្រូវ មិនឲ្យញ៉ាំច្រើនដោយចៃដន្យ។ ហើយច្បាស់ជាមិនធាត់ជាងមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារ ៥ មុខ ជនជាតិជប៉ុនជឿថា ធ្វើឲ្យការចងចាំកាន់តែប្រសើរឡើង
ចុចអាន៖អត្ថប្រយោជន៍ ១០ យ៉ាងពីផ្លែល្ពៅ ជួយសម្រកទម្ងន់ និងមហារីក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


