KPT+
កុំឲ្យជីវិតដុនដាប ទាំងនេះជាហេុតផលដែលអ្នកចាំបាច់ត្រូវមានគោលការណ៍ផ្ទាល់ខ្លួន
មានរឿងជាច្រើនដែលចូលមកក្នុងជីវិតយើងរាល់ថ្ងៃ ដោយមិនបានព្រាងទុក។ ពេលខ្លះវាបានធ្វើឱ្យជីវិតធ្លាក់ទៅការ អស់សង្ឃឹម ឬបាក់ទឹកចិត្តក៏មាន។ ជួនកាលភាពមិនសមបំណងធ្វើឲ្យយើងគ្មានជំនឿចិត្តសោះ ក្នុងការដើរទៅមុខទៀត ហើយក៏មិនដឹងខ្លួនថាត្រូវធ្វើអ្វីឲ្យល្អ។
ទោះមានបញ្ហាអ្វីក៏ដោយ ខាងក្រោមនេះជាចំណុចមួយចំនួនដែលគួរយកមកអនុវត្តប្រចាំថ្ងៃ ដើម្បីកុំឲ្យជីវិតកាន់តែដុនដាបថែមទៀត ៖
១ ព្យាយាមគិតតែវិជ្ជមាន

ប្រសិនបើយើងប្ដូពីពាក្យថា “ខ្ញុំនឹងមិនធ្វើរឿងនេះទេ” ជំនួសដោយពាក្យស្លោកវិជ្ជមានមួយចំនួន នោះចិត្តគំនិតយើងអាចប្រសើរជាងមុន៖
– កុំរំពឹងអ្វីដែលល្អឥតខ្ចោះ រហូតមើលរំលងអ្វីដែលល្អ
– ធ្វើហើយក៏នៅតែអាចធ្វើវាបានម្ដងទៀត
– ដំណើរដ៏វែងឆ្ងាយគឺចាប់ផ្ដើមពីជំហានដំបូងរបស់យើង។
២ បង្កើតគោលការណ៍ផ្ទាល់ខ្លួន

ទាំងនេះជាគោលការណ៍ដែលអាចផ្លាស់ប្ដូរទម្លាប់គិតមិនទៅមុខបានខ្លះ៖
– គិតសុខភាពជាទីមួយ ព្រោះបើឈឺធ្វើអ្វីក៏មិនកើតជាការដែរ
– ហាត់ប្រាណ ដើម្បីសុខភាព និងសម្រស់ ព្រោះរឿងពីរយ៉ាងនេះមនុស្សស្រឡាញ់ខ្លាំងណាស់
– កំណត់គោលដៅអនាគត នោះទើបដឹងថាត្រូវដើរផ្លូវណា
– មានក្ដីស្រមៃ ទើបអាចប្រឹងតស៊ូទៅមុខបាន
– ធ្វើរឿងត្រឹមត្រូវ ទើបមួយជីវិតនេះមិនជួបរឿងស្ដាយក្រោយច្រើន
៣ កំណត់គោលការណ៍រទុករំឭកខ្លួនជាប្រចាំ
– អ្វីដែលខ្លួនឯងស្អប់ សូមកុំធ្វើទៅអ្នកដទៃ
– តែងតែធ្វើរឿងសំខាន់មុនគេ
– រស់នៅដោយសេរីភាព មិនក្បត់ឧត្តមគតិ
– គិតជានិច្ច មុននិយាយ
– ពេលវេលាពិតជាសំខាន់ វាមិនដែលរងចាំនរណាម្នាក់ទេ
៤ កំណត់គោលការណ៍លើកទឹកចិត្ត

មនុស្សគ្រប់គ្នាមានការជំរុញខុសៗគ្នា ប៉ុន្តែនេះគឺជាឃ្លាសកល ដែលក្ដីសង្ឃឹមនិងការលើកទឹកចិត្ត៖
– យើងអាចនឹងជួបការបរាជ័យជាច្រើន ប៉ុន្តែយើងមិនព្រមចុះចាញ់ដាច់ខាត
– រស់ជាខ្លួនឯងគ្រប់ពេល ព្រោះរស់តាមអ្នកផ្សេង ថ្ងៃណាមួយគេនឹងចាកចេញ
– ប្រឹងប្រែងរាល់ថ្ងៃ ផ្ដោតតែទៅលើលទ្ធផលឬរង្វាន់ដែលត្រូវបាន
– ឱកាសមានរាល់ថ្ងៃ បើសិនយើងព្រមទទួលយក
– ថ្ងៃស្អែក ជាថ្ងៃថ្មី គិតល្អ នឹងជួបរឿងល្អ៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ មកអានទស្សនៈអំពីមិត្តភាពក្នុងគំនិតសេដ្ឋីៗ ស្តាប់ទៅភ្ញាក់ខ្លួន
ចុចអាន៖ ពាក្យបរាជ័យ ដែលសហគ្រិនធំៗក្នុងលោក ផ្ដាំទុកមកយ៉ាងសំខាន់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


