KPT+
ប្រសិនអ្នកកំពុងលួចស្រលាញ់នារីណាម្នាក់ អានកុំខាន!
នៅពេលមនុស្សធ្លាក់ក្នុងអន្លង់ស្នេហ៍ ពួកគេច្រើនតែបែកចេញពីសកម្មភាពធម្មតាៗ ទៅធ្វើរឿងប្លែកៗ ។
សូមស្វាគមន៍ចូលក្នុងសមាគម អ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយប្រសិនបើលួចស្រលាញ់គេមានការថប់បារម្ភតានតឹង សូមគិតជាមួយយើងថា តើគួរធ្វើយ៉ាងណាទៅអនាគតចំពោះស្នេហាមួយនេះ!

ដំបូងត្រូវសួរខ្លួនឯងឆ្លើយឱ្យចេញសិន នូវសំណួរប៉ុន្មានខាងក្រោម៖
១ តើស្នេហានេះគ្រាន់តែលេងសើច ឬពិតជាមានការតាំងចិត្តខ្ពស់ក្នុងការរស់នៅជាមួយគេនោះ?
ការផ្លាស់ប្តូរពីទំនាក់ទំនងធម្មតាទៅជាគូជីវិត អាចឆ្លងកាត់ការពិចារណាច្រើន ពុំនោះទេ កុំបណ្តោយឱ្យវាបំផ្លាញអ្នក។ តើគ្រួសារសមគ្នាទេ រស់នឹងគ្នាកើតទេ គេមានសង្សារឬនៅ?
២ ភាគរយត្រឹមណាដែលថា គេនោះអាចមានអារម្មណ៍មករកយើងដូចគ្នា?

ប្រសិនបើមានអារម្មណ៍ថា ខ្លួនកំពុងលង់ស្នេហ៍លើនាង ត្រូវដឹងថា ស្ត្រីងាយនឹងទប់អារម្មណ៍របស់ពួកគេបានយូរជាងបុរស រហូតដល់ពួកគេជឿថា ប្រុសម្នាក់នោះមានចិត្តដែរ ទើបគេព្រមបញ្ចេញមនោសញ្ចេតនាខ្លះៗ ហេតុនេះហើយជាធម្មតា ដែលស្ត្រីរមែងទទួលបានជោគជ័យជាងក្នុងការទាក់ទាញដៃគូ។ អ្នកចាំំបាច់ត្រូវទៅធ្វើល្អដាក់គេ ឱ្យភ្លើងខៀវមុន។ បង្ហាញខ្លួនកន្លែងគេញឹក ហើយឆាតទៅជានិច្ច។ល។
៣ តើអារម្មណ៍របស់អ្នកចំពោះគេខ្លាំងប៉ុណ្ណា?
មនុស្សដែលមានការថប់បារម្ភក្នុងការភ្ជាប់ទំនាក់ទំនង មានទំនោរទៅរកកម្រិតខ្ពស់នៃការងាយធ្លាក់ទឹកចិត្តពេលដែលស្នេហាកំពុងរីកដុះដាល យោងតាម (Sanz Cruces et al ) ។ ប្រសិនបើមិនមានការឆ្លើយតបជាវិជ្ជមាន នោះគេនឹកស្រងេះស្រងោចនិងរីងរៃ។ ត្រូវមានសតិ ហើយគិតជានិច្ចថា មិនមែនមនុស្សទាំងអស់សុទ្ធតែមានអារម្មណ៍ស្រឡាញ់ដូចគ្នានោះទេ។

៤ តើអ្នកលង់ស្នេហ៍ញឹកញាប់ពេកទេ?
ប្រសិនបើញឹកញាប់អ្នកនឹងមិនមានអ្វីដែលបាត់បង់នោះទេ ព្រោះវាជាចរិតធម្មជាតិរបស់យើងដែលចូលចិត្តលេងភ្លើងដោយខ្លួនឯង ប៉ុន្តែឱកាសនៃការឈឺចិត្តក៏មិនសូវមាន បើមានក៏មិនយូរដែរ។ ភ័ស្តុតាងថ្មីបានបង្ហាញថា បុរសៗតែងងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ញឹកញាប់ជាងស្ត្រី អ្នកស្រាវជ្រាវអាចពន្យល់ពីទំនោរនេះ ដោយផ្អែកលើ ទស្សនវិស័យនៃការផ្សារភ្ជាប់ទំនាក់ទំនងបេះដូង មនោសញ្ចេតនា ស្នេហាទៅនឹងការរួមភេទនៃបុរសភាគច្រើន ៩៨ ភាគរយ ចំណែកឯស្ត្រីទំនងជាមានភាពតឹងរ៉ឹងជាងមុនក្នុងលក្ខណៈវិនិច្ឆ័យរបស់ដៃគូមុនពេលនាងគិតដល់ការរួមភេទ វាគា្រន់តែជាជម្រើសចុងក្រោយប៉ុណ្ណោះ។ តើអ្នកគ្រាន់តែចង់រួមភេទនិងរាងកាយ ដើមទ្រូង បបូរមាត់ដ៏ស៊ិចស៊ីរបស់នាង ឬអ្នកពិតជាស្រលាញ់នាង?
ប្រែសម្រួលទ៖ ចម្រើន តារា
ចុចអាន៖ ហេតុអ្វីមនុស្សស្រីដែលមានទំនុកចិត្តខ្ពស់ទាក់ទាញចិត្តបុរសខ្លាំង?
ចុចអាន៖ រឿងសំខាន់ ៥ យ៉ាងត្រូវដឹង មុនពេលដាក់ចិត្តស្នេហ៍លើនរណាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


