KPT+
តើមេដឹកនាំពិភពលោករូបណាដែលមានអ្នកតាមដានច្រើនជាងគេលើបណ្ដាញសង្គម?
លោកនាយករដ្ឋមន្ត្រី Narendra Modi ជាមេដឹកនាំពិភពលោកដែលមានប្រជាប្រិយភាពបំផុតនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានអ្នកចុច Like ជាង ៤៥ លាននាក់នៅលើផេកផ្ទាល់ខ្លួន និងប្រមាណជា ១៣.៧ លាននៅលើផេកផ្លូវការក្នុងនាមជានាយករដ្ឋមន្រ្តីរបស់ឥណ្ឌា។

រីឯមេដឹកនាំពិភពលោកដែលមានប្រជាប្រិយភាពជាងគេលំដាប់ទី ២ បានទៅលើប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដោយមានអ្នក Like ជាង ២៩.១ លាននាក់ ហើយម្ចាស់ក្សត្រីម៉ាសូដូនៀ Rania ទទួលបានការគាំទ្រចំនួន ១៦.៨ លាននាក់ ជាប់លំដាប់ទី៣។ នេះបើតាមការចុះផ្សាយគេហទំព័រ mint របស់ប្រទេសឥណ្ឌា។
ដោយឡែកនៅលើបណ្តាញសង្គម Instagram លោកនាយករដ្ឋមន្រ្តី Narendra Modi នៅតែជាបុគ្គលដែលមានមហាជនតាមដានច្រើនបំផុតចំនួន ៤៩.៤ លាននាក់ ។ ចំណែកមេដឹកនាំសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ មានអ្នកគាំទ្រក្នុងចំនួនច្រើនបន្ទាប់មាន ២២ លាននាក់ ។

យ៉ាងណាមិញ នៅលើបណ្តាញសង្គម Twitter លោកនាយករដ្ឋមន្រ្តីឥណ្ឌា មានអ្នកតាមដានចំនួន ៦២.៥ លាននាក់ ខណៈលោក Trump មានមនុស្សតាមដានចំនួន ៨៦.២ លាននាក់។
ប៉ុន្តែបុគ្គលឈរនៅលំដាប់ទី ១ ជាអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ដោយមានគណនីជាង ១២២.៣ លានគណនីតាមដានលោក។
ចំពោះ ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន ស៊ី ជិនពីង យ៉ាងណាដែរ?

លោក ពូទីន មានប្រសាសន៍ថា “ខ្ញុំមិនលេង Instagram ទេ”។ លោកថា ខ្លួនរវល់ណាស់ជាមួយកិច្ចការប្រចាំថ្ងៃ តើនឹងមានពេលឯណា ចំណាយនៅលើ Instagram ទៀតនោះ! នេះបើតាមសម្រង់សម្ដីពី AFP។ រីឯបណ្ដាញផ្សេងទៀតដូចជា Facebook មានអ្នក Follow ចំនួន ២.៨ លាននាក់ និង Twitter ចំនួន ៨៤១.១ ពាន់នាក់។
ក្រោមច្បាប់ត្រួតពិនិត្យយ៉ាងតឹងរឹង Facebook ត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន ដូច្នេះអ្នកប្រើប្រាស់អ៊ិនធរណេតមិនអាចរកឃើញគណនីលោក ស៊ី ជិនពីង ឡើយ។ ដកស្រង់ពី The New York Post៕
អត្ថបទ៖ សន្យា
ចុចអាន៖មេរៀនពីសហគ្រិនហ្វីលីពីនដែលតស៊ូបង្កើតយីហោហាងអាហារសម្រន់តតាំងជាមួយប្រេនបរទេស
ចុចអាន៖មកពិនិត្យសិក្សាលើបរាជ័យធំៗរបស់មហាសេដ្ឋី Bill Gates វិញម្តង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


