Connect with us

KPT+

ទម្លាយទ្រព្យសម្បត្តិកូនស្រីលោក ថាក់ស៊ីន នៃបក្សភឿថៃ ខណៈបច្ចុប្បន្នកាន់កាប់ក្រុមហ៊ុនដល់ទៅ ២១ ក្នុងដៃ

បានផុស

នៅ

លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) ជា​កូន​ស្រី​ពៅ​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានក្លាយ​ជា​ទីប្រឹក្សា​គណបក្ស​ភឿថៃ ខណៈលោកស្រីបាន​ស្រូប​យក​នយោបាយ​តាំង​ពី​ឪពុក​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​រហូត​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ឆ្នាំ​ដំបូង​ក្នុង​ឆ្នាំ ២០០១។ បន្ទាប់​មក​ដល់​សម័យ​ម្ដាយមីង គឺ​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែល​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០១១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកអាជីវកម្មវិញលោកស្រីផេថងថាន គឺ​ជា​អ្នក​ស្នងមរតក​វ័យក្មេង ដែល​ត្រូវបានប្រគល់​ឲ្យ​បន្តអាជីវកម្មពីគ្រួសារស៊ីណាវ៉ាត្រា បច្ចុប្បន្នកាន់កាប់​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុនចំនួន២១ ដែលមានទ្រព្យសម្បត្តិសរុបជាង ៦៨ ពាន់លានបាតឯណោះ។

SC Asset Corporation Public Company Limited ឬ SC Real Estate Business បានចុះបញ្ចីនៅថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០០៣។

Innovation Capital Co., Ltd. ដែលជា​ក្រុមនៃក្រុមហ៊ុន​កាន់កាប់ វិនិយោគ​ជាចម្បងលើអាជីវកម្មហិរញ្ញវត្ថុ បានចុះបញ្ចីនៅថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ១៩៩៩។

ក្រុមហ៊ុន Bangkok Telecom Engineering Co., Ltd. អាជីវកម្មលក់រាយឧបករណ៍ទូរគមនាគមន៍ ចុះបញ្ចីនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ១៩៩៧។

B.P. Property Co., Ltd. សកម្មភាពអចលនទ្រព្យ ក្រុមហ៊ុនបានចុះបញ្ជីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ១៩៨៨។

ក្រុមហ៊ុន Pramaisuree Property Co., Ltd. កាន់កាប់អាជីវកម្មរបស់ក្រុមហ៊ុន​ដែលមិនវិនិយោគជា​ចម្បងលើអាជីវកម្មហិរញ្ញវត្ថុ ចុះបញ្ចីក្រុមហ៊ុននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ១៩៩០។

ក្រុមហ៊ុន P.T. Corporation Co., Ltd., អាជីវកម្ម​អចលនទ្រព្យ ក្រុមហ៊ុន​បានចុះបញ្ជីនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ១៩៨១។

ក្រុមហ៊ុន PD Khaoyai Co., Ltd អាជីវកម្មអចលនទ្រព្យ ក្រុមហ៊ុនបានចុះបញ្ចីនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៧។

ក្រុមហ៊ុន PD Korat Co., Ltd អាជីវកម្មអចលនទ្រព្យ ក្រុមហ៊ុនបានចុះបញ្ចីនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៧។

ក្រុមហ៊ុន Voice TV Co., Ltd. អាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ ចុះបញ្ជីនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០០៣។

១០ Alpine Golf and Sports Club Co., Ltd. អាជីវកម្មវាយកូនហ្គោល ក្រុមហ៊ុនបានចុះបញ្ជីនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៨៩។

១១ Alpine Garden Design Co., Ltd. អាជីវកម្មថែទាំ ក្រុមហ៊ុននេះត្រូវបាន​ចុះបញ្ជីនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១០។

១២ The Sisters Nails Co., Ltd. អាជីវកម្មហាងអ៊ុតសក់ ក្រុមហ៊ុនបានចុះបញ្ចីនៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០០៨។

១៣ Thames Valley Khao Yai Hotel Co., Ltd. សណ្ឋាគារស្នាក់នៅ និងអាជីវកម្មសេវាកម្មអាហារ ក្រុមហ៊ុនបានចុះបញ្ចីនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៣។

១៤ ក្រុមហ៊ុន Faith Star (Thailand) Co., Ltd. ជាក្រុមហ៊ុនកាន់កាប់ដែលវិនិយោគជាចម្បងលើអាជីវកម្មហិរញ្ញវត្ថុ។ ចុះបញ្ចីឡើងនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ១៩៩៨។

១៥ ក្រុមហ៊ុន Rende Development Co., Ltd. អាជីវកម្មអចលនទ្រព្យ ការចុះបញ្ចីក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅថ្ងៃទី ០២ ខែមករា ឆ្នាំ ១៩៨៧។

១៦ SC Office Park Co., Ltd អាជីវកម្មអចលនទ្រព្យ ក្រុមហ៊ុនបានចុះបញ្ជីនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ១៩៩០។

១៧ SCK Estate Co., Ltd. អាជីវកម្មអចលនទ្រព្យ ក្រុមហ៊ុនចុះបញ្ចី​ត្រូវបានបង្កើត​ឡើងនៅថ្ងៃទី ១៦ខែមករា ឆ្នាំ១៩៩២។

១៨​ SC Office Plaza Co., Ltd អាជីវកម្មអចលនទ្រព្យ បានចុះបញ្ចី​ជាក្រុមហ៊ុននៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ១៩៩០។

១៩ ក្រុមហ៊ុន Okanit Co., Ltd. ការស្នាក់នៅសណ្ឋាគារ និងអាជីវកម្មសេវាកម្មម្ហូបអាហារ បានចុះបញ្ចី​ជាក្រុមហ៊ុននៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០០៤ ។

២០ ក្រុមហ៊ុន OAI Consultants and Management Co., Ltd. ការស្នាក់នៅសណ្ឋាគារ និងអាជីវកម្មសេវាកម្មម្ហូបអាហារ បានចុះបញ្ចី​ជាក្រុមហ៊ុននៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ១៩៩០។

២១ ក្រុមហ៊ុន OAI Leasing Co., Ltd អាជីវកម្មអចលនទ្រព្យ បានចុះបញ្ចី​ជាក្រុមហ៊ុននៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ១៩៩១៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កូនស្រីលោក ថាក់ស៊ីន ថា បក្សភឿថៃ ដាច់ខាតមិនបង្កើតរដ្ឋាភិបាលចម្រុះ​ជាមួយមេដឹកនាំរដ្ឋប្រហារឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម