KPT+
ជីវិតមនុស្សរស់បានតែម្តង ប៉ុន្តែប្រសិនបើធ្វើត្រូវ ម្តងប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ
ជីវិតមនុស្សយើង អាចមានការលំបាកនៅតំណាក់កាលខ្លះ អ្នកណាក៏ជៀសមិនរួចដូចគ្នា ពិសេសពេលដែលលទ្ធផល គោលដៅនិងក្តីសុបិន្តមិនទាន់ចេញជារូបរាង មិនទាន់បានដូចបំណង។
ជាបណ្តោះអាសន្តមនុស្សយើងកើតទុក្ខនិងបាក់ទឹកចិត្ត។

គ្មានអ្វីដែលគួរឱ្យញញើតជាង ត្រូវគេនិយាយឬធ្លាក់នៅក្នុងបញ្ហាជាមួយអ្នកដទៃទេ ព្រោះយើងកំពុងរស់ក្នុងសង្គមដែលពេញដោយមនុស្ស។ ពេលខ្លះ យើងបានធ្វើឱ្យខ្លួនឯងឈឺចាប់ព្រោះមិនអាចផ្គាប់ចិត្តខ្លួនឯងដែលចង់ឱ្យអ្នកដទៃសរសើរឬឱ្យតម្លៃខ្ពស់។
ហេតុអ្វី?
ហេតុអ្វីយើងចាំបាច់ឱ្យគេទាំងនោះមកឱ្យពិន្ទុទើបយើងមានសុភមង្គលបាន?
ប្រឈមមុខនឹងបញ្ហា មនុស្សខ្លះដោះស្រាយ ដោយនិយាយនិងឈានរកដំណោះស្រាយ តែអ្នកខ្លះគេចវេស ។ មិនថាដោះឬមិនគេច យើងនៅតែជួបវាជាជានិច្ច ម្ល៉ោះហើយ ដោះស្រាយបញ្ហាគឺជាសកម្មភាពធម្មតានៃជីវិតមនុស្ស។
កុំនិយាយឱ្យសោះថាឃើញតែយើងដែលកើតមកមានបញ្ហា ។ យើងមិនដឹងពីអ្នកដទៃទេ កុំប្រៀបធៀប។

ចូរចេះរីករាយនឹងជីវិតពីព្រោះជីវិតសប្បាយឬទុក្ខ ជាការសម្រេចចិត្តរបស់យើងបើយើងសប្បាយចិត្ត បាយជាមួយសៀងក៏មិនថ្វី បើមិនសប្បាយចិត្ត សាច់ក្ងានឋានសួគ៌ក៏លេបមិនចូលដែរ។
ត្រឡប់មកវិញ កុំគិតថា ភាពឡូយឆាយ បង្អួត សម្ភារៈ និងការជប់លៀងឥតឈប់ឈរ ការរីករាយនានា នឹងនាំឱ្យមានការស្កប់ស្កល់។ ទីបំផុតនឹងធ្វើឱ្យមនុស្សធុញ ហើយចង់ធ្វើឱ្យអ្វីៗឱ្យតម្លៃខ្លះ ជាជាងកើតមកស្លាប់ទៅវិញឥតការ។
មនុស្សជោគជ័យតែងតែចេះស្វែងរកតុល្យភាពឱ្យជីវិត គេសប្បាយនឹងធ្វើការ ជួយអ្នកដទៃ កាត់បន្ថយទំនាស់ និងរក្សាភពផែនដី ដែលជាការរស់នៅក្នុងជីវិតមួយយ៉ាងពេញលេញ ស្លាប់មិនស្តាយក្រោយ។
ចង់ធ្វើដូច្នេះបាន ចូរបន្តបង្កើតមិត្តល្អ។ ចៀសវាងអាហារមិនល្អ និងជំពូកមនុស្សអវិជ្ជមាន។ បន្តអភិវឌ្ឍខ្លួនឱ្យទៅជាមនុស្សម្នាក់កាន់តែមានតម្លៃ នៅពេលអ្នកកាន់តែចាស់ឡើង ជាទីគោរពនៃពួកមនុស្សក្មេងៗ ជាជាងទៅធ្វើបាបរារាំងពួកគេ។
រៀននិងចែករំលែកចំណេះដឹង បានច្រើនកាលណាពេលនោះនឹងមានអារម្មណ៍ថាស្កប់ស្កល់ចំពោះជីវិត។ រស់តែម្តងក៏គ្រប់គ្រាន់៕
ប្រែសម្រួល៖ តុងឡុង
ចុចអាន៖ ជីវិតមនុស្ស ចង់ចម្រុះពណ៌ដូចឥន្ធនូ គប្បីរៀនដើរកាត់ភ្លៀងផ្គរជាមួយ៨ចំណុចនេះ
ចុចអាន៖ ៦ យ៉ាងដ៏សំខាន់ដែលបរាជ័យបង្រៀនយើង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


