KPT+
កុំខ្លាចការឈឺចាប់ រៀនពីជីវិត ដើម្បីទទួលយកនូវបទពិសោធន៍រឹងមាំ
យើងជាមនុស្សដែលកើតមកមិនល្អឥតខ្ចោះ និងតែងតែមានកំហុស តែយើងអាចរៀនពីរាល់ការឈឺចាប់ និងរៀនយល់ពីជីវិត ដើម្បីទទួលយកនូវបទពិសោធន៍ថ្មីៗ ។
រឿងសំខាន់ដែលត្រូវចងចាំនៅទីនេះគឺ យើងត្រូវផ្ដោតលើអនាគត ហើយរៀបចំតាមរបៀបរបស់យើង។

ពេលខ្លះយើងតែងតែចង់ត្រឡប់ក្រោយដើម្បីទៅកែកំហុសណាមួយដែលខ្លួនធ្លាប់បានប្រព្រឹត្ត តែការទាំងអស់នោះ មិនបានជួយឱ្យពេលវេលាត្រឡប់ថយក្រោយនោះទេ ប៉ុន្តែរឿងម្យ៉ាងដែលយើងអាចធ្វើបានគឺការដើរទៅរកផ្លូវអនាគតដ៏ល្អ និងកែកំហុសដែលបានធ្វើពីមុនដោយកុំយកមកធ្វើម្ដងទៀត ហើយក៏ប្រើពេលវេលាដែលមានមក ឱ្យត្រូវនិងមានតម្លៃបំផុត។
ការពិតគឺថា យើងមិនអាចផ្លាស់ប្ដូរអ្វីដែលបានកើតឡើងរួចហើយនោះទេ គ្រប់គ្នាត្រូវរស់នៅក្នុងបច្ចុប្បន្នភាពនិងផ្ដោតលើអនាគត។
អនាគតរបស់យើងគឺជារឿងដែលយើងអាចផ្លាស់ប្ដូរបានយើង ហើយយើងគ្រប់គ្នាក៏អាចរៀបចំនិងបង្កើតឱ្យមានអ្វីៗដែលយើងចង់បានដែរ ព្រោះនៅមានពេលវេលា។
ជីវិតគឺដូចនេះឯង តែពេលខ្លះយើងមិនយល់ពីវា រហូតដល់យឺតពេល ហើយទើបដឹងខ្លួន!

សម្រង់ឃ្លាពីសៀវភៅ “ការឈឺចាប់” អ្នកនិពន្ធ ម៉ីសន សុធារី
អត្ថបទ៖ សន ផានិត
ចុចអាន៖ ជីវិតមនុស្សរស់បានតែម្តង ប៉ុន្តែប្រសិនបើធ្វើត្រូវ ម្តងប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ
ចុចអាន៖ វ័យក្រោម ៣០ មិនទាន់ជោគជ័យ កុំអាលបាក់ទឹកចិត្ត គួរដឹងមេរៀនទាំងនេះសិន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


