KPT+
ធ្វើយ៉ាងណា ពេលឪពុកម្តាយមិនចូលចិត្តសង្សារយើង?
ឪពុកម្តាយគ្រប់គ្នាតែងតែប្រាថ្នាឲ្យកូនឃើញពីភាពសំខាន់នៃទឹកចិត្តឬបេះដូងរបស់គាត់ចំពោះពួកគេ ហើយពេលខ្លះពួកគាត់ហួងហែងរឿងស្នេហាកូនៗខ្លាំងរហូតធ្វើឲ្យពួកគេយល់ថា ជាការដាក់សម្ពាធមិនពេញចិត្តពីឪពុកម្ដាយទៅវិញ។

យុវវ័យមានស្នេហានៅពេលពេញវ័យ វាជារឿងធម្មតាទេ។ ប៉ុន្តែរឿងដែលឪពុកម្តាយបារម្ភបំផុតនោះគឺ ការដែលសង្សាររបស់អ្នកមានឥទ្ធិពលមកលើអ្នក ធ្វើឲ្យអ្នកនៅតែជាមួយគេច្រើនជាងឪពុកពុកម្តាយរហូតដល់ក្លាយទៅជាស្នេហាងងឹតងងល់ ធ្វើឲ្យដើរខុសផ្លូវដូចជា រស់នៅជាមួយគ្នាមុនរៀបការ មានផ្ទៃពោះមុនរៀបការ នាំគ្នារត់ចេញទៅក្រៅផ្ទះ ញៀនថ្នាំដែលធ្វើឲ្យពួកលោកខូចចិត្ត ព្រោះឃើញកូនជាទីស្រឡាញ់ខូចអនាគត។

បើសេចក្តីស្នេហា និងមនុស្សជាទីស្រឡាញ់របស់អ្នកកំពុងប្រឈមមុខនឹងស្ថានការណ៍បែបនេះ គួរតែជជែកជាមួយនឹងសង្សាររបស់អ្នកឲ្យគេដឹងពីបញ្ហាហើយព្រមទទួលឪពុកម្តាយរបស់អ្នកឲ្យបានច្រើនជាងមុន ឈប់ធ្វើខ្លួនជាអ្នកមានឥទ្ធិពលចំពោះជីវិតរបស់អ្នក មិនបង្ហាញចេញមកជាម្ចាស់ជីវិតរបស់អ្នកហួសពីការចាំបាច់ គ្មានសិទ្ធិសម្រេចចិត្ត ឬគិតជំនួសគ្រប់រឿងទេ។ យ៉ាងហោចណាស់ពេលដែលនៅចំពោះមុខឪពុកម្តាយរបស់អ្នក ទង្វើទាំងនេះអាចចាត់ទុកថាជាការផ្តល់កិត្តិយកដល់លោកទៅហើយ។
បើមានសង្សារដែលពុកម្ដាយមិនពេញចិត្តដោយទង្វើពុំគប្បីមួយចំនួន អ្នកត្រូវតែគិតឲ្យច្បាស់ហើយប្រាប់ឲ្យគេកែប្រែខ្លួន។ ចំណែកអ្នកក៏ត្រូវតែធ្វើខ្លួនឲ្យនៅជាកណ្តាលដែរ ព្យាយាមរកផ្លូវឲ្យខ្លួនឯងមានសេចក្តីសុខពីការសេពគប់ជាមួយសង្សារឲ្យឪពុកម្តាយឃើញថា បើសង្សារបស់អ្នកស្រឡាញ់និងចង់រស់នៅជាមួយនឹងអ្នក នោះគេត្រូវតែជឿនិងតាមធ្វើអ្នក។

បន្ទាប់មកបើសង្សារបស់អ្នកកកែប្រែបានហើយ អ្នកគួរតែជួយគេដោយអធិប្បាយឲ្យឪពុកម្តាយដឹងថា ពេលនេះគេកំពុងតែកែប្រែខ្លួនសាជាថ្មី ហើយលែងមានឥទ្ធិពលមកលើអ្នកទៀតហើយ។ រាប់ថានៅមានឱកាសដែលឪពុកម្តាយរបស់អ្នកនឹងស្រឡាញ់គេ វាប្រសើរជាងមើលមិនឃើញឱកាសដែរ។ ព្យាយាមប្រាប់គេឲ្យបែរមកយកចិត្តទុកដាក់ចំពោះឪពុកម្តាយរបស់អ្នកដើម្បីយកពិន្ទុ ព្យាយាមឲ្យនាំឪពុកម្ដាយទៅហូបបាយខាងក្រៅខ្លះ ឬមានរបស់បញ្ញើរបន្តិចបន្តួចមកផងរឹតែប្រសើរ។
ទីបញ្ចប់ឪពុកម្តាយមិនចង់បានអ្វីច្រើនទេ ក្រៅអំពីឲ្យកូនផ្តល់ភាពសំខាន់ចំពោះឪពុកម្តាយឲ្យច្រើនជាងសង្សារ ហើយសង្ឃឹមថាកូនសម្លាញ់នឹងនៅមើលថែគាត់ ពេលដែលគាត់ចាស់ ឬសង្ឃឹមបានពចៅតែប៉ុណ្ណោះ។

ដូច្នេះអ្នកនឹងសង្សានឹងរស់នៅយ៉ាងមានសេចក្តីសុខ មិនកើតទុក្ខវេទនា គ្រាន់តែអនុវត្តតាមវិធីប៉ុន្មានប៉ុណ្ណេះ អ្នកនឹងមានគ្រួសារដែលមានសេចក្តីសុខហើយ។ ប៉ុន្តែបើកូនឃើញសង្សារសំខាន់ជាងឪពុកម្តាយ នោះជីវិតពុំមានការរីកចម្រើនទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ 2knowmyself
ចុចអាន៖ បានម្តាយក្មេកដែលមាន៥ ចំណុចនេះកូនប្រសាជាមនុស្សមានសំណាងបំផុត
ចុចអាន៖ ស្នេហាងាយបង្កើតលំបាករក្សា!នេះនែ៎គន្លឹះ ៨ យ៉ាងដើម្បីនៅជាមួយគ្នាបានយូរអង្វែង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


