KPT+
ប្រយ័ត្នមេរោគឆ្លង! កន្សែងជូតខ្លួនមិនគួរប្រើឱ្យលើសពី៣ដងទេ
អ្នកជំនាញសុខភាពណែនាំថា កន្សែងជូតខ្លួន គួរតែបោកសម្អាត បន្ទាប់ពីប្រើប្រាស់បាន ២ដង។ ដោយសារកន្សែងជូតខ្លួន កន្សែងពោះគោ ឬក្រមាដែលយើងប្រើម្ដងរួចហើយ មេរោគនឹងតោងជាប់ ហេតុនេះពេលយើងប្រើកន្សែងជូតខ្លួនច្រើនដង មេរោគក្នុងបន្ទប់ទឹកក៏តោងជាប់កន្សែង បង្កឱ្យកើតមេរោគកាន់តែច្រើនទៅតាមនោះដែរ។

ដើម្បីការពារសុខភាពពីការឆ្លងមេរោគក្នុងបន្ទប់ទឹក គួរតែបោកគក់សម្អាតកន្សែងជូតខ្លួន ឱ្យបានញឹកញាប់ ដើម្បីចៀសផុតពីវីរុសឬបាក់តេរី។ ដំបូន្មានល្អបំផុត គួរតែបោកគក់កន្សែងបន្ទាប់ពីប្រើ កុំឱ្យលើសពី ៣ ដង ឬយូរបំផុតត្រឹមមួយសប្ដាហ៍បានហើយ។

ក្រៅពីកន្សែង ដែលត្រូវបោកគក់ឱ្យបានជាប្រចាំ គ្រប់សម្ភារប្រើប្រាស់ក្នុងបន្ទប់ទឹក ក៏គួរតែសម្អាតជាទៀងទាត់ផងដែររួមមាន ប៉ុងដុះខ្លួន ច្រាសដុះធ្មេញ និងកែវទឹក។ល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack
ចុចអាន៖ បង្ការមេរោគតោងជាប់ វត្ថុក្នុងផ្ទះប៉ុន្មាននេះ ត្រូវសម្អាតជាប្រចាំ
ចុចអាន៖ ក្រៅពីវិធានការ ៣ការពារ ៣កុំ ទាំងនេះជាវិធីប្រឆាំងការចម្លងពីវីរុសកូវីដ កំលុងនៅផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


